brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បន្តរកឃើញអ្នកលក់ដូរនៅផ្សារអូរឫស្សី ៤នាក់ ឆ្លងកូវីដ ១៩

នៅភ្នំពេញ​មាន​ករណី​វិជ្ជមានកូវីដ ១៩ ចំនួន ៣១នាក់ នៅថ្ងៃទី០៤ មេសា នេះ។ បើ​តាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានី​​ភ្នំពេញ ក្នុង​ចំណោមអ្នកឆ្លងកូវីដ ១៩ ទាំង ៣១នាក់នោះ មាន ៤នាក់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារឫស្សី។

បន្តរកឃើញអ្នកលក់ដូរនៅផ្សារអូរឫស្សី ៤នាក់ ឆ្លងកូវីដ ១៩

១. បុរស​អាយុ ៣៣ឆ្នាំ ជា​គ្រួសារ​អាជីវករ​ផ្សារ​អូរឫស្សី តូបលេខ ១៤៩-១៥០

២. ស្ត្រី​អាយុ ៤៧ឆ្នាំ ជា​​អ្នក​​លក់​​គ្រឿង​ជ័រ តូប​​លេខ ៤១ ជាន់​ផ្ទាល់ដី

៣. បុរស​​អាយុ ៣២ឆ្នាំ ជា​​អ្នក​​លក់​​គ្រឿង​​ភ្លើង តូប​​លេខ ១៨

៤. បុរស​​អាយុ ៤៣ឆ្នាំ ជា​អ្នក​លក់​ថង់​ប្លាស្ទិក ចាន​ស្នោរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ កាលពីព្រឹកមិញនេះ បានប្រកាសឲ្យអ្នកលក់ដូរនៅក្នុងផ្សារអូរឫស្សីទាំងអស់ ទៅធ្វើតេស្តរកមេរោគកូវីដ ១៩ នៅវិទ្យាល័យបាក់ទូក។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 05/04/2021