brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

យប់មិញ រកឃើញកម្មកររោងចក្រ ឌីន ហាន នៅស្ទឹងមានជ័យ ជិត ៥០នាក់ ឆ្លងកូវីដ ១៩

នៅយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរ រួមទាំងមន្ត្រីសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ ឌីន ហាន ឆ្លងជំងឺកូវីដ១៩ ជិត ៥០នាក់។ អាជ្ញាធរបានអំពាវនាវដល់កម្មកទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់មិញ និងថ្ងៃនេះជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

យប់មិញ រកឃើញកម្មកររោងចក្រ ឌីន ហាន នៅស្ទឹងមានជ័យ ជិត ៥០នាក់ ឆ្លងកូវីដ ១៩

តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យរោងចក្រកាត់ដេរ ឌីន ហាន មានកម្មករកំពុងបម្រើការងារចំនួន ២៥៦២នាក់ និងមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 08/04/2021