backup og meta

ប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង

ប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង

វីរុស​កូវីដ-១៩ កំពុង​តែ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បណ្ដាល​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​បាន​ឆក់​យក​ជីវិត​ប្រជាជន​ខ្មែរ​ច្រើនដែរ។ វីរុស​កូវីដ-១៩​ ធម្មតា​សាហាវ​ខ្លាំង​បែប​នេះ​ទៅ​ហើយ តែ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល នៅ​មាន​វីរុស​កូវីដ-១៩ ​បម្លែង​ថ្មី ដែល​កាន់តែ​គ្រោះ​ថ្នាក់​ជាង​វីរុស​កូវីដ-១៩​ ទៅ​ទៀត។

តាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន នាពេលកន្លងមក វីរុសកូវីដ ១៩ បម្លែងថ្មីនេះ អាច​ចម្លង​មនុស្ស​ដល់​ទៅ ៦-៧នាក់ ក្នុង​ពេល​តែ​មួយ។ “ជា​មធ្យម​ការ​ចម្លង​ដែល​គេ​រក​ឃើញ​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែ​មួយ បើ​យើង​ប្រៀប​ធៀប​ក្នុង​ការ​ចម្លង​ពី​ពេល​មុន វីរុស​ពី​មុន ​ដែល​មិន​មែន​ជា​វីរុស​បម្លែង​ថ្មី​នេះ មាន​ប្រហែល​ជា ៣នាក់ ៤នាក់​ប៉ុណ្ណឹង​ឯង អ៊ីចឹង​លឿន​ណាស់​សឹង​តែ​២ដង”។

អ្វី​ទៅ​ជា​វីរុស​កូវីដ-១៩​បម្លែង​ថ្មី?

វីរុស​អាច​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​តាម​រយៈ​ការ​បម្លែង​ខ្លួន ហើយ​វីរុស​កូវីដ-១៩ ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ការ​បម្លែង​ខ្លួន​ច្រើន​ប្រភេទ​ដែរ នៅ​តាម​ប្រទេស​មួយ​ចំនួន​បង្ក​ជា​ភាព​ចលាចល​ដូច​ជា៖

– វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.1.7 (ប្រទេស​អង់គ្លេស)៖ វីរុស​បម្លែង​ប្រភេទ​នេះ ងាយ​ឆ្លង​កាន់​តែ​លឿន និង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ស្លាប់ បើ​ឆ្លង​វា។

-វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.351 (ប្រទេស អាហ្វ្រិកខាង​ត្បូង)៖ វីរុស​នេះ ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ដូច​គ្នា ហើយ​វា​ក៏​មាន​ឥទ្ធិពល​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុង​ខ្លួន​យើង​ដូច​គ្នា។

-វីរុស​កូវីដ-១៩​បម្លែង​ថ្មី P.1 (ប្រទេស​ជប៉ុន/ប្រេស៊ីល)៖ វីរុស​បម្លែង​ថ្មី​នេះ ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ដូច​គ្នា។

-វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.427 និងB.1.429 (សហរដ្ឋ​អាមេរិក)៖ ដូច​នឹង​វីរុស​ខាង​លើៗ​ដែរ វីរុស​បម្លែង​ថ្មី​នេះ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​ថ្នាំ​ប្រឆាំង និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ជំងឺ។

អង្គការ​សុខភាពពិភពលោក បញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្បិតតែផលិតឡើងសម្រាប់ជំងឺ កូវីដ-១៩ ធម្មតា តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា យ៉ាងហោចណាស់វ៉ាក់សាំងកូវីដ-១៩ អាចមានប្រសិទ្ធភាពបន្តិចបន្ដួចការពារសុខភាពយើងពីវីរុសកូវីដ-១៩ បម្លែងថ្មី។

ដើម្បី​ទប់ស្កាត់​ការ​បម្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង យើង​ទាំង​អស់​ត្រូវ​បន្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ដោយ​ការ​លាង​ដៃ រក្សា​គម្លាត និង​ការ​ពាក់​ម៉ាស់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

covid-19

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/coronavirus/expert-answers/covid-variant/faq-20505779

https://www.who.int/news-room/feature-stories/detail/the-effects-of-virus-variants-on-covid-19-vaccines?gclid=Cj0KCQjw9_mDBhCGARIsAN3PaFNF6bHfbWY-v2DhNWYs6B8YmwMt9jnJvdijPsqxTBO1Qqj61818tp4aAu8dEALw_wcB

កំណែ​ប្រែបច្ចុប្បន្ន

18/01/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នាយករដ្ឋមន្ត្រីចេញបញ្ជាម្តងទៀត ហាមផ្តាច់ពលរដ្ឋចេញពីផ្ទះ នៅកន្លែងណាគឺនៅកន្លែងនោះ

អំឡុងបិទខ្ទប់ អ្នកដល់ពេលចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប់នៅទីណា អាចចាក់នៅទីនោះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម