brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

២៤ម៉ោង កូវីដ ១៩ សម្លាប់ពលរដ្ឋខ្មែរ ៥នាក់ ក្នុងនោះមានបុរសវ័យក្មេងម្នាក់នៅខណ្ឌដង្កោ

ជន​ជាតិខ្មែរ ៥នាក់ ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ ក្នុងចំណោម​ពលរដ្ឋខ្មែរ​ទាំង ៥នាក់នោះ មាន​ម្នាក់​ជា​បុរស​វ័យក្មេង អាយុ ៣៣ឆ្នាំ។

២៤ម៉ោង កូវីដ ១៩ សម្លាប់ពលរដ្ឋខ្មែរ ៥នាក់ ក្នុងនោះមានបុរសវ័យក្មេងម្នាក់នៅខណ្ឌដង្កោ

១. បុរស​ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ រស់នៅ​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្លាប់​នៅ​មន្ទីរពេទ្យហ្លួងម៉ែ

២. ស្ត្រី​ជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ ស្លាប់​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ

៣. បុរស​ជនជាតិ​ខ្មែរ អាយុ ៦៣ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត

៤. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ ៥២ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត

៥. ស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​លម្អិត​របស់​ក្រសួង​សុខាភិបាល ស្តីពី​ករណី​ស្លាប់​ជនជាតិខ្មែរ​ទាំង ៥នាក់ ដោយសារ​ជំងឺ​កូវីដ ១៩។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 21/04/2021