តំបន់ក្រហម មានតែក្នុងសង្កាត់មួយចំនួន នៃខណ្ឌចំនួន៥នេះប៉ុណ្ណោះ
នៅព្រលប់នេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបែងចែកតំបន់ក្រហម លឿងទុំ និងលឿង ជាផ្លូវការ។ ក្នុងនោះតំបន់ក្រហម មានតែក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌ៥ ខាងក្រោមនេះប៉ុណ្ណោះ។

១. ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)
២. ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)
៣. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពន់ទី១
៤. ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១
៥. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។
តំបន់ក្រហម សំដៅលើភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ធ្ងន់ធ្ងរ។
