brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បិទខ្ទប់ភូមិមួយនៅខេត្តតាកែវ ក្រោយមានអ្នកឆ្លងកូវីដ ១៩ ច្រើននាក់

រដ្ឋបាល​ខេត្តតាកែវ បាន​ចេញ​សេចក្តី​សម្រេច បិទ​ខ្ទប់​ភូមិ​បាំង​បាត់ ឃុំចារ ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ដែល​ជា​តំបន់​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជា​ច្រើន​នាក់ ពាក់​ព័ន្ធនឹង​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភ: ២០២១។

បិទខ្ទប់ភូមិមួយនៅខេត្តតាកែវ ក្រោយមានអ្នកឆ្លងកូវីដ ១៩ ច្រើននាក់

ក្នុង​​សេចក្តី​​សម្រេច​​នេោះ​​បាន​​បញ្ជាក់​​ថា ការ​​បិទ​​ខ្ទប់​​ភូមិសាស្រ្ត​​ខាងលើ​នេះ​​ចាប់​​ពី​​ម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែឧសភា ២០២១ រហូត​​ដល់​​មាន​​ការ​​ជូនដំណឹង​ជា​ថ្មី។

នៅ​ថ្ងៃទី១០ ឧសភា រដ្ឋបាល​ខេត្ត​កាកែវ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន ៣៩នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ រួម​មាន​អាជីវករ កម្មករ និង​ក្រុមគ្រួសារ​របស់​ពួក​គេ។

កូវីដ​១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 11/05/2021