brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បិទឃ្លាំងស្តុកទំនិញ១កន្លែង នៅស្ទឹងមានជ័យ១ ក្រោយរកឃើញកម្មករជាង៥០នាក់ឆ្លងកូវីដ

អាជ្ញាធរ​បាន​ចុះ​បិទ​ឃ្លាំង​ស្តុក​ទំនិញ ១កន្លែង​នៅ​ក្រុម​ទី៣ ភូមិទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្រោយ​រក​ឃើញ​កម្មករ ៥៣នាក់​ឆ្លង​ជំងឺ​កូវីដ ១៩។

បិទឃ្លាំងស្តុកទំនិញ១កន្លែង នៅស្ទឹងមានជ័យ១ ក្រោយរកឃើញកម្មករជាង៥០នាក់ឆ្លងកូវីដ

តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ ទីតាំងនោះ​ជា​ឃ្លាំង​ស្តុក​ទំនិញ (ស្តុកខារ៉ាបាវ) ហើយ​កម្មករ​ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ទាំង ៥៣នាក់​នោះ​បាន​ពាក់ព័ន្ធ​ជាមួយស្ត្រី​ឈ្មោះ ជាម ដា អាយុ ៤៨ឆ្នាំ ជា​ជន​អនាថា ដែល​ស្លាប់​ដោយសារ កូវីដ-១៩ កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ហើយ​មាន​ទីតាំង ស្ថិត​នៅ​ជិត​ឃ្លាំង​ខាងលើ។

កាល​ពី​ព្រឹកមិញ​នេះ ក្រោយហ៊ុំព័ន្ធ​ឃ្លាំង​ខាង​លើ អាជ្ញាធរតម្រូវ​ឲ្យ​អ្នក​ដែល​ធ្វើ​តេស្ត​រួចតែអវិជ្ជមាន​ធ្វើ​ចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ កូវីដ-១៩ បន្ត​ទៀត​ក្នុង​មូលដ្ឋាន។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 28/05/2021