brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

៦ ខេត្តមានអ្នកឆ្លងកូវីដ ១៩ កើនឡើង ក្នុងរយៈពេល ២៤ម៉ោង

រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី កើន​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន ៦ ក្នុង​រយៈពេល ២៤ម៉ោង ក្នុង​នោះ​មាន​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ តាកែវ និងកំពត នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩។

៦ ខេត្តមានអ្នកឆ្លងកូវីដ ១៩ កើនឡើង ក្នុងរយៈពេល ២៤ម៉ោង

ខាងក្រោម​នេះ​ជា​ឈ្មោះឃុំ និងស្រុក នៃ​ខេត្ត​ដែល​មាន​ចំនួន​អ្នក​ឆ្លងកូវីដ ១៩ ថ្មី កើន​ឡើង​នៅថ្ងៃទី៧​ មិថុនា ២០២១។

ខេត្តកំពង់ស្អឺ

-ឃុំ ត្រពាំងគង – ស្រុកសំរោងទង

-ឃុំជើងរាស់​ – ស្រុកឧដុង្គ

-ឃុំវល្លិសរ – ស្រុកសំរោងទង

-ស្រុកគងពិសី

-ស្រុកភ្នំស្រួច

នៅខេត្តកំពត

-ឃុំឫស្សីស្រុកខាងលិច​ ស្រុកកំពង់ត្រាច

-ស្រុកបន្ទាយមាស និង

-ស្រុកកំពត។

ដោយ​ឡែក​តួលេខ​អ្នក​ឆ្លងកូវីដ ១៩ ថ្មី នៅ​ខេត្ត​កណ្តាល​វិញ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាម​ដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ ​បញ្ជាក់ថា មាន​ការ​ថយចុះ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 08/06/2021