brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទនេះ ទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា

គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១នេះក្រសួងសុខាភិបាលកម្ពុជាបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័ស​រក​អង់ទីហ្សែន​កូវីដ-១៩ ចំនួន ៤ ប្រភេទ។ នេះតាមការបញ្ជាករបស់ក្រសួងសុខាភិបាល នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័ស​រក​អង់ទីហ្សែនកូវីដ-១៩។

តេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទនេះ ទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា

១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE

២. ROCHE SARS-CoV-2 Rapid Antigen Test 25T

៣. STANDARD Q COVID-19 Ag Test

៤. INDICAID COVID-19 Rapid Antigen Test

នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានពន្យល់ថា ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក រួមទាំងឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលប្រើប្រាស់នៅកម្ពុជាផង សុទ្ធតែមានចំណុចខ្សោយមួយ គឺមានករណី “False Negative” មានន័យថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ មួយចំនួនតូច ដែលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រកមិនឃើញ ហើយចេញលទ្ធផលអវិជ្ជមានទៅវិញ។

ទោះបីជាបែបនេះក្តីឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទាំងនោះ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយកាត់ផ្តាច់ខ្សែបណ្តាញចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានអត្ថប្រយោជន៍ច្រើនទៀត។

តេស្តរហ័ស

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 08/07/2021