គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១ នេះក្រសួងសុខាភិបាលកម្ពុជាបានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤ ប្រភេទ។ ឧបករណ៍តេស្តទាំង ៤ ប្រភេទនោះ ក្រសួងសុខាភិបាលអនុញ្ញាតប្រើប្រាស់សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ-ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។
ក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ បានបញ្ជាក់ថា បុគ្គលដែលមានការសង្ស័យឆ្លងកូវីដ-១៩ អាចប្រើប្រាស់តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង អនុវត្តត្រឹមត្រូវតាមការណែនាំតាមវិធីសាស្ត្រនៃការប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់របស់តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ ដើម្បីចៀសវាងការចម្លងមេរោគកូវីដ-១៩ ជាយថាហេតុ។
វិធីសាស្ត្រប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល
១. PANBIOTM COVID-19 Ag RAPID TEST DEVICE (ក្រុមហ៊ុន ABBOTT)
២. SARS-CoV-2 Rapid Antigen Test 25T (ក្រុមហ៊ុន ROCHE )
៣. STANDARD Q COVID-19 Ag Test (ក្រុមហ៊ុន SD Biosensor)
៤. INDICAID COVID-19 Rapid Antigen Test (ក្រុមហ៊ុន PHASE Scientific)
[embed-health-tool-bmi]