backup og meta

វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Deltaបានដល់កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Deltaបានដល់កម្រិតណា?

    វីរុសបំប្លែង Delta បើ​ធៀប​នឹង​ជំងឺ​កូវីដ-១៩ ​ធម្មតា មាន​សមត្ថភាព​​ឆ្លង​លឿន​ជាង និង​មាន​សភាព​កាច​សាហាវ​ជាង​ផង​ដែរ និង មក​ដល់​ពេល​​នេះ វីរុស​បំប្លែង​នេះ​ចាប់​ផ្ដើម​រាលដាល​ក្នុង​សហគមន៍​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​។ ចុះ​វ៉ាក់សាំង​កូវីដ-១៩​ មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុស​បំប្លែងDelta មិន​ឲ្យវា​យ​លុក​សុខភាព​យើង​ធ្ងន់ធ្ងរ​បាន? ហើយវ៉ាក់សាំង​កូវីដ-១៩​ ទប់ទល់​វីរុស​បំប្លែង Delta បាន​ដល់​កម្រិត​ណា?

    លោក​ស្រី Soumya Swaminathan ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា វីរុស​បំប្លែងDelta អាច​ចម្លង​បាន​លឿន និង​អាច​ប្រឆាំង​អង់ទីករ​ដែល​មាន​នៅ​ក្នុង​ឈាម​របស់​យើង។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​ការ​អង់ទីករ​ខ្លាំង ដើម្បី​យក​ឈ្នះ​នឹង​វីរុស​បំប្លែង​នេះ បើ​ប្រៀប​នឹង​វីរុស​បំប្លែង​ដទៃ​ដូច វីរុស​បំប្លែង Alpha ជា​ដើម។

    លោក​ស្រី​បន្ត​ថា ដំណឹង​ល្អ​នោះ​គឺ រាល់​វ៉ាក់សាំង​កូវីដ-១៩​ទាំង​អស់ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក មាន​ប្រសិទ្ធភាព​អាច​ប្រឆាំង​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​ការ​ស្លាប់​ដោយ​សារ​វីរុស​បំប្លែង Delta។ វ៉ាក់សាំង​ទាំង​នេះ អាច​ការពារ​ជំងឺ​មិន​ឲ្យ​វិវដ្ដ​​ធ្ងន់ធ្ងរ​បាន និង​អ្វី​ដែល WHO ចង់​បាន​នោះ​គឺ ទោះ​ជា​​យើង​ឆ្លង​ក៏​ដោយ ក៏​យើង​ឆាប់​ជា​សះ​ស្បើយ និង​មិន​ឈឺ​ធ្ងន់។

    ត្បិត​តែ​ឥឡូវ​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ណា​អាច​ការពារ​យើង​មិន​ឲ្យ​ឆ្លង​បាន ១០០% តែ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នីមួយៗ ​អាច​ការពារ​មិន​ឲ្យ​យើង​ឆ្លង​ជំងឺ​កូវីដ-១៩ និង​វីរុស​បំប្លែង Deltaមាន​ចន្លោះ​ពី ៧០% ដល់ ​៩០%។ ប៉ុន្តែ បើ​និយាយ​ពី​ការ​ការពារ​យើង​ពី​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ វ៉ាក់សាំង​កូវីដ-១៩​ ទាំង​អស់​សុទ្ធតែ​មាន​ប្រសិទ្ធិភាព​លើស​៩០%។

    ដូច្នេះ​ហើយ​ទើប​លោក​ស្រី Soumya Swaminathan​បន្ថែម​ថា ប្រសិន​បើ​យើង​អាច​ទទួល​បាន​វ៉ាក់សាំង​ទទួល​ស្គាល់​ដោយ WHO យើង​គួរ​តែ​ចាក់​វា​ឲ្យ​បាន​គ្រប់​ដូស ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​បំប្លែង Delta និង​ជំងឺ​កូវីដ-១៩។ ​​

    វ៉ាក់សាំងកូវីដ-១៩ទប់ទល់វីរុសបំប្លែង Delta

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម