ស្ត្រីពពោះ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ក្រោយឆ្លងវីរុសបំប្លែង Delta ដែលទាមទារការព្យាបាលនៅមន្ទីរពេទ្យ និងបំពាក់ឧបករណ៍ជំនួយការដកដង្ហើម។ នេះបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យប្រចាំតំបន់ក្នុងទីក្រុង Austin រដ្ឋTexas សហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត Jessica Ehrig ប្រធានផ្នែកសម្ភពនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Baylor Scott បានឲ្យដឹងទៀតថា វីរុសបំប្លែង Delta នេះកំពុងជះឥទ្ធិពលដល់ស្ត្រីមានផ្ទៃពោះកាន់តែធ្ងន់ធ្ងរ។ ម៉ាក់ៗពពោះដែលឆ្លងមេរោគកូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតវីរុសបំប្លែង Delta ភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយអាការៈធ្ងន់ធ្ងរ ក្នុងករណីខ្លះអាចត្រូវបញ្ជូនចូលបន្ទប់ ICU ដើម្បីព្យាបាល។ ក្រុមគ្រូពេទ្យក៏សង្កេតឃើញថា ចំពោះស្ត្រីពពោះដែលឆ្លងវីរុសបំប្លែង Delta ជួបផលពិបាកមួយចំនួនដូចជា៖
- សម្រាលកូនមិនគ្រប់ខែ
- បង្កើនហានិភ័យកើតជំងឺបម្រុងក្រឡាភ្លើង ជាហេតុកូនកើតមិនគ្រប់ខែ
- អាចបណ្ដាលឲ្យគភ៌ស្លាប់ក្នុងផ្ទៃ។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិត Kimberly DeStefano នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ North Austin St. ឲ្យដឹងថា ស្ត្រីពពោះបង្ហាញរោគសញ្ញាធ្ងន់ធ្ងរក្រោយឆ្លងវីរុសបំប្លែង Delta គឺជាក្រុមមនុស្សដែលមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
ហេតុនេះហើយ វេជ្ជបណ្ឌិតរូបនេះ ជំរុញឲ្យវ៉ាក់សាំងកូវីដ-១៩ អាចចាក់បានចំពោះស្ត្រីពពោះ និងឲ្យម៉ាក់ៗបន្តពាក់ម៉ាស រក្សាគម្លាត និងលាងដៃឲ្យស្អាតជានិច្ចជាមួយជែល និងអាល់កុលលាងដៃ ឬសាប៊ូ និងទឹកស្អាត។
[embed-health-tool-bmi]