backup og meta

មន្រ្តី WHO លើកឡើងថា ក្រោយ​ពេល​ជា​ពី​​កូវីដ-១៩ អាច​មាន​ផលវិបាក​សុខភាព​ ៣-៩ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 05, 2021

    មន្រ្តី WHO លើកឡើងថា ក្រោយ​ពេល​ជា​ពី​​កូវីដ-១៩ អាច​មាន​ផលវិបាក​សុខភាព​ ៣-៩ខែ

    ថ្វីត្បិត​តែ​អ្នក​ជំងឺ​កូវីដ-១៩ អាចនឹងធូរស្រាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីជាសះស្បើយ ប៉ុន្តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន ក្រោយព្យាបាលជា អាចមាន​ផល​វិបាក​សុខភាព​ (post-COVID condition) ឬហៅថាជំងឺ​កូវីដ​រយៈពេល​យូរ​ (long COVID) ។ បន្ទាប់ពីជាសះស្បើយ តើអ្នកជំងឺអាចនឹងផលវិបាកសុខភាពអីខ្លះ? មាន​រយៈ​ពេល​យូរ​ប៉ុនណា?

    វេជ្ជបណ្ឌិត Janet Diaz ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) និយាយ​ថា​ផលវិបាក​សុខភាព​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​តែង​តែ​ជួប​ប្រទះមាន ៣ធំៗ ​និងអាចមាន​រយៈ​ពេល​ ៣-៦ ខែ ឬ៩ ខែ ដោយអ្នក​វិទ្យាសាស្រ្ត​មិនទាន់​ដឹង​ច្បាស់​ពី​រយៈពេល​ជាក់លាក់​របស់​ផល​វិបាក​សុខភាព​បន្ទាប់​ពីជាសះស្បើយពី​ជំងឺ​កូវីដ-១៩ នៅឡើយ ។

    ផលវិបាកសុខភាពធំៗទាំង៣៖

    • ពិបាក​ដក​ដង្ហើម/ថប់​ដង្ហើម
    • អស់​កម្លាំង/ល្ហិតល្ហៃ
    • មាន​បញ្ហា​ក្នុង​គិត/ពិបាក​ផ្ចង់​អារម្មណ៍

    ផល​វិបាក​បន្ទាប់​សន្សំ​៖

  • ឈឺ​ទ្រូង
  • ពិបាក​និយាយ​ស្តី
  • ថប់​បារម្ភ/ធ្លាក់​ទឹកចិត្ត
  • ឈឺ​សាច់​ដុំ
  • គ្រុន
  • បាត់បង់​រសជាតិ/ក្លិន
  • ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ព្យាបាល​ច្បាស់លាស់​សម្រាប់​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ ទេ ព្រោះ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ពួកវា។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ទៅ​រក​គ្រូពេទ្យ​តាម​អាការ​ៈជំងឺ។ ឧទាហរណ៍៖ បើ​មាន​អាការ​ពិបាក​ដក​ដង្ហើម យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​សួត។

    ជាទូទៅ ដើម្បីចៀសវាង​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ ៣ កុំ និង ៣ ការពារ ព្រម​ទាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩។ វ៉ាក់សាំង​អាច​ការពារ​យើង​ពី​ជំងឺ​ធ្ងន់ធ្ងរ និង​បន្ថយ​អត្រា​មរណៈ​ បើ​សិន​ជា​យើង​ឆ្លង​ជំងឺ​កូវីដ ១៩។ ជា​ពិសេស​យើង​ត្រូវ​ថែ​រក្សា​សុខភាព​ដោយ​វិធី​សាមញ្ញ​ៗ​ដូច​ជា ញុំា​អាហារ​ និង​ភេសជ្ជៈ​ដែល​ល្អ​ចំពោះ​សុខភាព សម្រាក​ឱ្យ​បាន​ច្រើន ជៀសវាង​បារី និង​គ្រឿង​ស្រវឹង ក៏​ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម