brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រកឃើញវីរុសបំប្លែង Delta ចំនួន ៦៧ ករណីទៀត សរុបឡើងដល់ ៣២៧ ករណី

នៅ​ថ្ងៃ​ទី ០៤ និង​០៥ ខែ​សីហា ២០២១ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ករណី​វីរុស​បំប្លែង Delta ចំនួន ៦៧ ករណី​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ករណីសរុប​ចំនួន​ឆ្លង​នៃ​វីរុស​បំប្លែង Delta ឡើង​ដល់ ៣២៧ ករណី។

រកឃើញវីរុសបំប្លែង Delta ចំនួន ៦៧ ករណីទៀត សរុបឡើងដល់ ៣២៧ ករណី

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ០៦ ខែ​សីហា ២០២១​នេះ ឲ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស Delta​ថ្ងៃ​ទី០២ សីហា នៅ​កម្ពុជា​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ៣១​នាក់ (ស្រី ១៦នាក់) និង​លើ​អាជីវករ​លក់​នំ​បញ្ចុក​ស្រុះ​នៅ​ក្នុង​ផ្សារ​តូច​ទួល​សង្កែ រាជធានី​ភ្នំពេញ ១នាក់ (ប្រុស)។

ចំណែក​នៅ​ថ្ងៃ​ទី ០៥ ខែ​សីហា ប្រទេស​កម្ពុជា បាន​រក​ឃើញ​វីរុស​បំប្លែង Deltaលើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ២​នាក់ និង​លើ​ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ចំនួន ២៤​នាក់ (ស្រី ១០នាក់) និង​ពលករ​មក​ពី​ប្រទេស​ថៃ​ចំនួន ៩​នាក់ (ស្រី ៦​នាក់)។

វីរុស​បំប្លែង Delta

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 06/08/2021