សម្រេចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដល់ក្រុមប្រឈមជួរមុខនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅសប្តាហ៍ទី២ នៃខែសីហានេះ ដោយមិនរង់ចាំដល់ខែកញ្ញានោះទេ។ នេះបើតាមសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំអភិបាលខេត្ត រាជធានី និងស្ថាប័នពាក់ព័ន្ធនៅរសៀលនេះ។