គិតៗទៅ យើងរស់នៅជាមួយការរាលដាលវីរុសកូរ៉ូណាធម្មតា និងវីរុសបំប្លែងដទៃទៀតអស់រយៈពេលជិត៣ឆ្នាំហើយ។ ចំណែកវ៉ាក់សាំងការពារជំងឺនេះមានច្រើនប្រភេទ និងសុទ្ធតែមានប្រសិទ្ធភាព ប៉ុន្តែរបាយការណ៍រកឃើញថា លទ្ធផលចាក់វ៉ាក់សាំងក្នុងចំណោមស្ត្រីពពោះនៅមានកម្រិតទាបនៅឡើយ អំឡុងពេលវីរុសបំប្លែងអូមីក្រុងកំពុងវាយលុក។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
យោងតាមទិន្នន័យពី CDC សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១ ខែមករានេះ មានតែជាង ៤០%នៃអ្នកមានផ្ទៃពោះនៅសហរដ្ឋអាមេរិកដែលមានចន្លោះអាយុពី ១៨-៤៩ឆ្នាំ បានចាក់វ៉ាក់សាំងគ្រប់ដូសមុនពេលមានផ្ទៃពោះ ឬអំឡុងពេលពពោះ បើប្រៀបធៀបនឹង ៦៦%នៃប្រជាជនទូទៅដែលមានអាយុលើសពី ៥ឆ្នាំ។ បើងាកមកមើលទិន្នន័យរបស់ចក្រភពអង់គ្លេស គិតត្រឹមខែសីហា ឆ្នាំ២០២១ មានតែ២២%នៃស្ត្រីសម្រាលកូនរួចបានចាក់វ៉ាក់សាំងពេញលេញ។
នេះជាបញ្ហាគួរឲ្យបារម្ភជាមួយ ចំពោះវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងបន្តរាលដាលខ្លាំងឡើងៗ។ នៅចុងឆ្នាំ២០២១ ក្រុមអ្នកឃ្លាំមើលយុទ្ធនាការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេស ប្រកាសថា ស្ត្រីមានផ្ទៃពោះនឹងត្រូវបង្កើតជាក្រុមអាទិភាពសម្រាប់ការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់ពីការស្រាវជ្រាវជាច្រើនបង្ហាញថា ក្រុមមនុស្សនេះងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។
ប៉ុន្តែ ព័ត៌មានមិនពិតបានកើតមាននៅក្នុងសហគមន៍ម៉ាក់ប៉ាដែលកំពុងរំពឹងចង់បានកូនដែលពាក្យចចាមអារ៉ាមថា វ៉ាក់សាំងកូវីដ-១៩បង្កឲ្យមានវិបត្តិគ្មានកូន ឬរលូតកូន ឬថាប្រូតេអ៊ីនមានក្នុងវ៉ាក់សាំងអាចបំផ្លាញប្រូតេអ៊ីនមាននៅក្នុងសុកបាន។ ផ្ទុយទៅវិញ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថាវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព។ ការសិក្សាមួយរបស់ CDC អាមេរិកចេញផ្សាយនៅខែនេះឲ្យដឹងថា ស្ត្រីពពោះជាង ៤៦ ០០០នាក់ មិនមានហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមកតូចជាងទារកដទៃនោះទេ។
បន្ថែមពីនេះ ការចាក់វ៉ាក់សាំងក៏មិនប៉ះពាល់ដល់លទ្ធភាពក្នុងការមានកូនដែរ ហើយចំពោះស្ត្រីបំបៅដោះកូនក៏មិនប្រឈមនឹងហានិភ័យសុខភាពដែរ តែវ៉ាក់សាំងកូវីដ-១៩ អាចបង្កើតអង់ទីករជ្រាបចូលទៅក្នុងទឹកដោះម្ដាយជួយបង្កើតរនាំងការពារទារកពីជំងឺកូវីដ-១៩បានទៀតផង។
ម៉្យាងវិញទៀត ទិន្នន័យក៏បានបង្ហាញផងដែរថា ជំងឺកូវីដ-១៩ អាចសម្លាប់ស្ត្រីមានផ្ទៃពោះ និងគភ៌ក្នុងផ្ទៃបាន។ ការសិក្សាឆ្នាំ២០២០រ បស់ The British Medical Journal បានរកឃើញថា បើស្ត្រីឆ្លងជំងឺនេះអំឡុងពេលពពោះ ហានិភ័យនៃទារកកើតមិនគ្រប់ខែនឹងកើនឡើងទ្វេដង ហើយហានិភ័យកូនស្លាប់ក្នុងអាចកើនឡើងគុណនឹងបី។ មិនតែប៉ុណ្ណោះ ស្ត្រីពពោះដែលឆ្លងកូវីដ-១៩ ក៏អាចប្រឈមនឹងការកើតជំងឺបម្រុងក្រឡាភ្លើង ឬត្រូវការសម្រាលដោយវះកាត់ជាបន្ទាន់ផងដែរ។
[embed-health-tool-bmi]