មុស្សចំួន៥១នាក់ដែលបានជាសះស្បើយពីវិរុស COVID-19 នៅប្រទេសកូរ៉េខាងត្បូងត្រូវបានរកឃើញជាថ្មីថាមានផ្ទុកវីរុសនេះម្ដងទៀត ក្រោយបានជាសះស្បើយប៉ុន្មានថ្ងៃ។
មុស្សចំួន៥១នាក់ដែលបានជាសះស្បើយពីវិរុស COVID-19 នៅប្រទេសកូរ៉េខាងត្បូងត្រូវបានរកឃើញជាថ្មីថាមានផ្ទុកវីរុសនេះម្ដងទៀត ក្រោយបានជាសះស្បើយប៉ុន្មានថ្ងៃ។

កាសែត Daily Mail បានចុះផ្សាយម្សិលមិញថាអ្នកទាំង៥១នាក់នេះជាអ្នកនៅក្នុងតំបន់ Daegu ជាកន្លែងផ្ទុះជំងឺCOVID-19 ខ្លាំងជាងគេក្នុងប្រទេសកូរ៉េខាងត្បូង ហើយមកដល់ពេលនេះអ្នកទាំងនោះកំពុងដាក់នៅដាច់ដោយឡែកជាថ្មីទៀត។
មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបាននិយាយថាអ្នកទាំង៥១ នាក់ទំនងជាជំងឺរើឡើងវិញ មិនមែនជាការឆ្លងលើកទី២នោះទេ។
ក្រុមអ្នកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលបាននិយាយដែរថាការណ៍នេះ អាចមកពីវីរុសបានសម្ងំក្នុងកម្រិតណាមួយនៃកោសិការបស់មនុស្ស ដែលមិនអាចធ្វើតេស្តរកឃើញបាន។
គិតមកត្រឹមថ្ងៃទី៧ ខែមេសា នេះនៅកូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសCOVID-19 ចំនួនជាង១ម៉ឺននាក់ អ្នកស្លាប់មានជិត២០០នាក់ និងអ្នកជាសះស្បើយមានជាង៦៥០០នាក់៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/news/article-8192015/Fifty-one-recovered-coronavirus-patients-test-positive-South-Korea.html?fbclid=IwAR2z53_-XrhcK2JkkkArWOUkepu61atxna0I37w9vt67PAq1WhLAxhR66D0
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ