អ្វីជាការវះកាត់ត្របកភ្នែក?
វ័យកាន់តែចាស់ ត្របកភ្នែកកាន់តែជ្រីវជ្រួញ ខ្សោយកម្លាំងសូម្បីតែធ្វើចលនាបើកបិទភ្នែក ហើយដោយសារកំណើនជាតិខ្លាញ់ផងនោះ បិទ ឬបើកភ្នែក កាន់តែលំបាក ព្រមទាំងធ្វើឲ្យបាក់សម្រស់ជាហេតុនាំឲ្យការវះកាត់ត្រូវធ្វើឡើង ដើម្បីកែសម្រួលឲ្យមានសោភណ័ភាពត្របកភ្នែកទាំងលើ ទាំងក្រោម។
បញ្ហាត្របកភ្នែកនៅវ័យចំណាស់ ក្រៅពីធ្វើឲ្យយើងមើលទៅចាស់ខ្លាំង ក៏បង្កឲ្យពិបាកមើលផងដែរ អ៊ីចឹងវះកាត់ប្រភេទនេះ មិនត្រឹមតែជួយឲ្យលើកសម្រស់ វាក៏ជួយឲ្យគំហើញល្អប្រសើរផងដែរ។
ហេតុអ្វីត្រូវវះកាត់ត្របកភ្នែក?
យើងត្រូវវះកាត់ត្របកភ្នែកក្នុងករណីមួយចំនួនដូចជា៖
– ភ្នែកធ្លាក់ស្រឹមៗជាប្រចាំ
– គំហើញធ្លាក់ចុះដោយសារការបាំងដោយសាច់ត្របកភ្នែក
– ត្របកភ្នែកខាងលើ និងក្រោមយារធ្លាក់ខ្លាំង
– ស្បែកត្របកភ្នែកឡើងក្រាស់។
កត្តាប្រឈមបង្កដោយវះកាត់ត្របកភ្នែកមានអ្វីខ្លះ?
ទោះជាការវះកាត់នេះវាកែលម្អបានប្រសើរជាងមុនក៏ពិតមែន តែភាពជ្រួញកន្ទុយភ្នែកនិងស្នាមខ្មៅក្រោមភ្នែកនៅតែមានដដែល។ គួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុននឹងសម្រេចចិត្តធ្វើការវះកាត់ដើម្បីដឹងច្បាស់ពីផលពិបាកដែលអាចកើតមានជាយថាហេតុ។
គួរត្រៀមអ្វីខ្លះមុនវះកាត់?
វះកាត់ត្របកភ្នែកលើ និងក្រោម ធ្វើឡើងដោយឡែកពីគ្នា ហើយមុនវះកាត់យើងត្រូវតមអាហារយ៉ាងតិច ៦ម៉ោង និងឈប់ផឹកស្រា ឬថ្នាំសម្រួលអារម្មណ៍ផ្សេងៗ។
អ្វីកើតឡើងអំឡុងពេលវះកាត់?
វះកាត់នឹងប្រព្រឹត្តទៅតាមដំណាក់កាលដូចជា៖
– វះស្បែកត្របកគ្របភ្នែក នឹងបន្តឹងឡើងវិញ
– វះពីក្រោម និងពីក្នុងត្របកភ្នែកខាងក្រោមដើម្បីទាញបន្តឹង
– វះយកស្បែក និងខ្លាញ់ដែលលើសចេញ
– ដេរបន្តឹងឡើងវិញ
– បន្ទាប់មកដេរបិទជាការស្រេច
– គ្រូពេទ្យក៏អាចប្រើជាលិកាស្អិត ដើម្បីទប់ត្របកភ្នែកកុំឲ្យធ្លាក់ ពេលវះកាត់ ខណៈជាលិកានេះធ្វើពីប្លាស្មាមនុស្ស និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Blepharoplasty (eyelid surgery). https://www.betterhealth.vic.gov.au/health/conditionsandtreatments/blepharoplasty-eyelid- surgery. Accessed May 30, 2016.
Eyelid lift. https://www.nlm.nih.gov/medlineplus/ency/article/002977.htm. Accessed May 30, 2016.
កំណែប្រែបច្ចុប្បន្ន
15/01/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ