ជំងឺត្រចៀក

ជំងឺត្រចៀក - ជា​​អវយវៈ​សំខាន់​ផ្នែក​ត្រចៀក ដែល​ទាមទារ​ការ​ស្វែងយល់ តាមដាន ស្ថានភាព​បញ្ហា ឬ​ជំងឺ​នានា ឬការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ហើយ​ទាន់​ពេល​បំផុត

ចំណេះដឹងទូទៅ

ជំងឺត្រចៀក

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​សម្អាតអាចម៍​ត្រចៀក រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្រឡះ​ត្រចៀក​ និង​ម៉ាក់​ៗ​ខ្លះ​ក៏​ចូលចិត្ត​ត្បារ​អាចម៍​ត្រចៀក​កូន​តូច​ដែរ នេះមាន​ន័យ​ថា មិន​ទាន់​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​អាចម៍​ត្រចៀក និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​បាន​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​ក្នុង (អំបៅអំបែក) ស្ទើរ​តែ ៩០% ដែល​កើត​ឡើង​លើ​ក្មេង គឺ​ដោយ​សារ​កំហុស​ឆ្គង​ឪពុក​ម្ដាយចូល​ចិត្ត​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស និង​ប្រើ​​របស់​​លូក​ចូល​ត្រចៀក​គ្មាន​អនាម័យ។ ការ​ដែល​ឧស្សាហ៍​ខ្វេះ​យក​អាចម៍​ត្រចៀក​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​កើត​អំបៅអំបែក ឬ​រលាក​ត្រចៀក​ក៏​មាន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ លោក​បន្ថែម​ថា អាចម៍​ត្រចៀក​មាន​តួនាទី និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖ ១. អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើមៗ។ ២. ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ។ ៣. អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។ ហេតុ​នេះ​ហើយ ទើប​វេជ្ជបណ្ឌិត​ខាង​លើ​ណែនាំ​មិន​ឲ្យ​យើង​ត្បារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ នោះ​វា​កាន់​តែ​រុញ​អាចម៍​ត្រចៀក​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក អាច​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។ ជា​ចុង​ក្រោយ លោក​បន្ត​ថា អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាចធ្វើ​ឲ្យ​ទៅ​ជា​ថ្លង់​បាន ដូច្នេះ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ចាប់​អារម្មណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​លើ​ត្រចៀក។ អានបន្ថែម៖ ​ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក តិចនិក​ងាយ​ៗ​ […]

ស្វែងរក ជំងឺត្រចៀក

ជំងឺត្រចៀក

Acute Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់)

ក្នុង​អត្ថបទ​នេះ​ ចំណេះដឹងមូលដ្ឋាន រោគ​សញ្ញា មូលហេតុ កត្តា​ប្រឈម រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល វិធីខ្លះៗសម្រាប់អនុវត្ត ចំណេះដឹង​មូលដ្ឋាន តើ​អ្វី​ទៅ​ជា​ជំងឺ​អំបៅអំបែក? ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់​គឺ​ជា​ការ​ឈឺ​ចាប់​នៃ​ការ​ក​រោគ​ក្នុង​ត្រចៀក។ ជំងឺអំបៅអំបែក​កើត​ឡើង​នៅ​ពេល​ដែល​តំបន់​ក្រោយ​ក្រដាស​ត្រចៀក​មាន​ការ​រលាក​ ឬ​ករ​រោគ​ក្នុង​នោះ។ រោគ​សញ្ញា តើ​ជំងឺ​អំបៅអំបែក​មាន​រោគសញ្ញា​អ្វី​ខ្លះ? កុមារ​និង​ក្មេង​តូច​ៗ​អាច​នឹង​ជួប​សញ្ញា​ដូចជា​៖ យំ​​ច្រើន រង៉ែរង៉ៅ គេង​មិន​លក់ ត្រចៀក​រមាស់​នៅមិន​សុខ ឈឺ​ត្រចៀក ឈឺ​ក្បាល ឈឺ​ក ណែន​ត្រចៀក មាន​ទឹក​រងៃ​ឬ​ខ្ទុះ​ចេញ​តាម​រន្ធ​ត្រចៀក ឡើង​កម្ដៅ ក្អួត រាក គ្មាន​លំនឹង​ពេល​ឈរ​ ហឹង​ត្រចៀក មូលហេតុ តើកត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អំបៅអំបែក? បំពង់​​​ Eustachian ​ជា​រន្ធ​ឆ្លង​កាត់​ផ្ទាល់​ពី​ត្រចៀក​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក​។ ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់ ​កើត​ឡើង​នៅ​ពេល​ដែល​បំពង់​នេះ​ហើម​ និង​ស្ទះ​មិន​អាច​មាន​ចរន្ត​ទឹក​ឆ្លង​កាត់​បាន។ ការ​ស្ទះ​នេះ​អាច​មាន​ការ​ក​រោគ​បាន។ ចំពោះ​កុមារ​តូចៗ​វិញ​បំពង់​នេះ​មាន​ទម្រង់​ខ្លី​ និង​ទ្រេត​ជាង​កុមារ​ដែល​អាយុ​ច្រើន​ជាង ​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ផង​ដែរ។ កត្តា​​ទាំង​នេះ​គឺ​ងាយ​នឹង​មាន​ការ​ក​រោគ។ បំពង់​ Eustachian​ មាន​ការ​ស្ទះ​និង​ហើម​ដែល​បណ្ដាល​មក​ពី​បញ្ហា​ដូចជា៖ មាន​ប្រតិកម្ម ផ្ដាសាយ ផ្ដាសាយ​ធំ មាន​ការ​ក​រោគ​ក្នុង​ស៊ីនុស មាន​ការ​ហើម​កូន​កណ្ដុរ ផ្សែង​បារី បៅ​ទឹក​ពេល​ដេក កត្តា​ប្រឈម តើ​អ្នក​ណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក? កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក​មាន​ដូចជា​៖ កុមារ​ដែល​មាន​អាយុ​ចន្លោះ​៦​ខែ​ទៅ​៣៦​ខែ ទារក​ដែល​បៀម​ក្បាល​ដោះ មាន​វត្តមាន​នៅ​ទារកដ្ឋាន​ បៅ​ទឹក​ពេល​ដេក ប្រឈម​នឹង​ផ្សេង​បារី ប្រឈម​នឹង​ខ្យល់​ពុល ធ្លាប់​មាន​ការ​ទៅ​កន្លែង​ដែល​មាន​រយៈកម្ពស់​ខ្ពស់ មាន​ការ​ផ្លាស់​ប្ដូរ​បរិយាកាស រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ត្រជាក់​ពេក ទើប​មាន​ផ្ដាសាយ​ធំ ក​រោគ​ក្នុង​ត្រចៀក​ និង​ស៊ីនុស កត្តា​សេនេទិច​ក៏​អាច​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​កើតមាន​ជំងឺ​អំបៅអំបែក​ដែរ។ អត្ថបទគួរអាន៖  Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ) ថ្នាំ​មហារីក​គ្រាប់​ឈាម ជំងឺ​អំបៅអំបែក​ស្រួចស្រាល់ រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។ រោគវិនិច្ឆ័យ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ប្រើ​វិធី​ដូច​ខាង​ក្រោម​ដើម្បី​កំណត់​នូវ​រោគ​វិនិច្ឆ័យ៖ អូតូស្កុប គ្រូពេទ្យ​ប្រើ​អូតូស្កុប​ដើម្បី​មើល​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក៖ ឡើង​ក្រហម ហើម មាន​ហូរ​ឈាម មាន​ខ្ទុះ មាន​ទឹក​រងៃ មាន​ការ​ធ្លាយ​ក្រដាស​ត្រចៀក ទីមប៉ាណូមេទ្រី សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​វាស់​សំពាធ​ខ្យល់​ក្នុង​ត្រចៀក​កុមារ​ដើម្បី​មើល​ថា​មាន​ការ​ធ្លាយ​ឬ​អត់។ រ៉េផ្លេចតូមេទ្រី សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​បង្កើត​សំឡេង​ជិត​ត្រចៀក​កុមារ។ គ្រូពេទ្យ​នឹង​អាច​ធ្វើ​ការ​កំណត់​បាន​ប្រសិន​បើ​មាន​ទឹក​រងៃ​ក្នុង​ត្រចៀក​របស់​កុមារ។ តេស្ត​សមត្ថភាព​ស្ដាប់ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​នេះ​ដើម្បី​ធ្វើ​ការ​វាស់​វែង​សមត្ថភាព​ស្ដាប់​របស់​កុមារ។ ការ​ព្យាបាល ភាគ​ច្រើន​គឺ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​ខ្លះ​ៗ​ដើម្បី​អនុវត្ត​នៅ​ផ្ទះ​ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​មុន​នឹង​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ជៀសវាង​ផល​វិបាក​នៃ​ថ្នាំ។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​វិធី​ខ្លះ​ៗ​នៅ​ផ្ទះ​ដូចជា​៖ ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រចៀក​ដែល​ប៉ះពាល់ ប្រើ​ប្រាស់​ថ្នាំ​បន្តក់ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​អ៊ីប៊ុយប្រផែន (ADVIL,MOTRIN) និង​ប៉ារ៉ា ថ្នាំ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​ ហើយ​ក៏​អាច​ប្រើ​ថ្នាំ​ផ្សះ​ប្រសិន​បើ​សញ្ញា​មិន​បាត់​ពេល​ប្រើថ្នាំ​បន្តក់ហើយ។ អត្ថបទគួរអាន៖  Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ) Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី) ការ​វះកាត់ គ្រូពេទ្យ​នឹង​រើស​នូវ​ជម្រើស​នេះ​ពេល​ការ​ក​រោគ​មិន​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ដោយ​ថ្នាំ​ ហើយ​មាន​ការ​លាប់​ឡើង​វិញ​។ ការ​វះកាត់​មាន​ដូចជា​៖ វះ​កូន​កណ្ដុរ៖ គ្រូពេទ្យ​អនុវត្ត​វិធី​នេះ​ពេល​ដែល​កូន​កណ្ដុរ​មាន​ការ​រីក​ធំ​ និង​បង្ក​រោគ​ ហើយ​កុមារ​មាន​អំបៅអំបែក​រ៉ាំរ៉ៃ។ ដាក់​បំពង់៖ គ្រូពេទ្យ​ត្រូវ​ការ​បញ្ចូល​បំពង់តូច​ចូល​ក្នុង​ត្រចៀក​កុមារ​ដើម្បី​បង្ហូរ​ទឹក​រងៃ​និង​ខ្យល់​ស្ទះ​ពី​ត្រចៀក។ វិធីខ្លះៗ​ដើម្បីអនុវត្តនៅផ្ទះ តើ​ការ​អនុវត្ត​នៅ​ផ្ទះ​បែប​ណា​ខ្លះ​ដែល​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​នេះ​បាន? យើង​អាចកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺផ្ដាសាយ​ និង​ជំងឺ​ផ្លូវ​ដង្ហើម ចៀសឆ្ងាយពី​​ផ្សែង​បារី ចាក់​វ៉ាក់សាំង​ផ្ដាសាយ ​​និង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ផ្នឺម៉ូកុក។ បំបៅ​ដោះ​ជំនួស​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​ជញ្ជក់​ក្បាល​ដោះ


ជំងឺត្រចៀក

វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ

ពេល​ខ្លះ​ការ​ឈឺ​ត្រចៀក​អាច​ធ្វើ​ឲ្យ​យើង​ទ្រាំ​មិន​បាន ឬ​ពិបាក​ក្នុង​ការ​គេង ញ៉ាំ ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ ជាពិសេស​សម្រាប់​ក្មេងៗ។ សម្រាប់​អ្នក​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​គួរ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ការ​ឈឺ​ត្រចៀក​នេះ​បង្ក​ដោយ​សារ​មាន​ទឹក​ក្នុង​ត្រចៀក ការ​បង្ក​ដោយ​មេរោគ អាចម៍​ត្រចៀក បញ្ហាមាត់ធ្មេញ ការ​ឆ្លង​មេរោគនៅ​តំបន់​ sinus របស់ច្រមុះ ឬបំពង់ក និង​ការ​រង​របួស​ដោយ​សារ​ការ​ប្រែប្រួល​នៃ​សម្ពាធ​ជាដើម។ អត្ថបទ​នេះ​បង្ហាញ​ពី​វិធី​ងាយៗ​មួយ​ចំនួន​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចុកចាប់។ ១. បន្ទះ​កម្តៅអេឡិចត្រូនិក កម្ដៅ​ដែល​បាន​មក​ពី​បន្ទះ​កម្ដៅ​អេឡិចត្រូនិកអាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ក្នុង​ត្រចៀក។ ងាយៗ​ដោយ​គ្រាន់​តែ​ដាក់​បន្ទះកម្ដៅ​លើត្រចៀក​រយៈពេល​២០នាទី ឬ​អាច​យក​បន្ទះ​កម្ដៅ​ស្អំ​លើ​ ក និង​បំពង់ក។ បន្ទះ​កម្តៅ​មិន​គួរ​ក្ដៅ​ពេក​ទេ ​និង​មិន​គួរ​គេង​លក់​ជាមួយ​បន្ទះ​កម្ដៅ​នេះទេ។ សម្រាប់​កុមារ​ត្រូវ​មាន​មនុស្ស​ធំ​តាមដាន​មើលនៅពេលប្រើបន្ទះកម្ដៅ។ ២. ទឹកក ទឹកកក៏​អាច​ជួយ​បន្ថយ​ការ​ឈឺ​ត្រចៀក​បាន ដោយ​យក​កន្សែង​រុំ​ទឹកកក ឬ​បន្ទះ​ត្រជាក់​រុំ​ដោយ​ក្រណាត់​ស្ដើង និង​យក​ស្អំ​នឹង​ត្រចៀក ឬ​ក្រោម​ត្រចៀក​២០នាទី។ សម្រាប់​កូនតូច មិនគួរ​យក​ទឹកកក​ទៅ​ស្អំ​ផ្ទាល់​នៅ​លើ​ស្បែកផ្ទាល់ទេ។ ៣. ម៉ាស្សា ការ​ម៉ាស្សា​ថ្នមៗ​អាច​ជួយ​បំបាត់​ការ​ឈឺ​ត្រចៀក​ដែល​បង្ក​ដោយ​ថ្គាម ឬ​ធ្មេញ ឬ​ក៏​ការ​ឈឺ​ក្បាល។ យើង​​អាច​ម៉ាស្សា​ដោយ​ចាប់​ផ្តើម​ពី​ក្រោយ​ត្រចៀក​ចុះ​មក​ក និង​បន្ត​ម៉ាស្សា​ទៅ​ផ្នែក​ខាងមុខ​នៃ​ត្រចៀក។ ការ​ម៉ាស្សា​នេះ​អាច​ជួយ​ទឹក​ក្នុង​ត្រចៀក​ចេញមក និង​ការពារ​កុំ​ឲ្យ​អាការៈ​កាន់តែ​ឈឺ​ខ្លាំង។ ៤. ខ្ទឹមស ខ្ទឹមស​មាន​សារធាតុ​ប្រឆាំង​បាត់តេរី ដូច​នេះ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ក្នុង​ត្រចៀក​បាន។ យើង​អាច​យក​ខ្ទឹមស​មួយ ឬ​ពីរ​កំពឹស​ទៅ​បំបែក​ និង​ចម្អិន​ជា​មួយ​ប្រេង​ល្ង​ពីរស្លាបព្រាកាហ្វេ​រហូត​ដល់​ប្រែ​ទៅ​ជា​ពណ៌​ត្នោត រួចចម្រាញ់​យក​ទឹក​មក​លាប​នឹង​រន្ធ​ត្រចៀក​ខាងក្រៅ។ ដើម្បី​បង្ការការ​ឆ្លងមេ​រោគផ្សេងៗ ឬអាច​ញ៉ាំ​ខ្ទឹម​មួយ​កំពឹស​រាល់ថ្ងៃ។ គួរ​បញ្ជាក់​ដែរ​ថា ខ្ទឹមស​មិនអាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យ​បានទេ។ ៥. ខ្ញី ខ្ញី​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន​ដោយ​គ្រាន់​តែ​យក​ទឹក​ខ្ចី​ក្តៅ​ឧណ្ហៗ​ទៅ​លាប​នៅ​រន្ធ​ត្រចៀក​ខាងក្រៅ។ គួរ​បញ្ជាក់​ដែរថា​ កុំ​បន្តក់​ទឹកខ្ចី​នេះ​ចូល​ទៅ​ក្នុង​ត្រចៀក។ […]


ជំងឺត្រចៀក

Home Ear Examination (ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង)

និយមន័យ១- អ្វី​​ជា​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង? ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង សំដៅ​លើ​ការ​ពិនិត្យ​មើល​រន្ធ​ត្រចៀក ក្រដាស​ត្រចៀក​ដោយ​ប្រើ​ឧបករណ៍​អូតូស្កុប ។ អូតូស្កុប ជា​ឧបករណ៍​កាន់​ដៃ ​ភ្ជាប់​ជាមួយ​អំពូល​ភ្លើង ​កែវ​ពង្រីក ​និង​ប្រហោង​រន្ធ ​មាន​លក្ខណៈ​តូច​ចង្អៀត ​ស្រួច​នៅ​ខាង​ចុង ​សម្រាប់​ពិនិត្យ​មើល​រន្ធ​ត្រចៀក​ ហៅ​ថា (Speculum)។ ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង ​ជួយ​ប្រាប់ឲ្យ​រាល់​បញ្ហា​ត្រចៀក ​ដូចជា​ការ​រលាក​ មាន​អាចម៍​ត្រចៀក​ច្រើន​ពេក ​ឬ​មានអ្វី​ជាប់​នៅ​ក្នុង​រន្ធ​ត្រចៀក។ ក្រោយ​ទទួល​បាន​ការ​បង្រៀន​ពី​គ្រូពេទ្យ​ អាច​ជា​ជំនួយ​ដល់​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ ប៉ា​ម៉ាក់ មាន​អូនៗ​តូចៗ ឧស្សាហ៍​រលាក​ត្រចៀក​ ឬ​ឈឺ​ត្រចៀក​ញឹកញាប់។ ពេល​ខ្លះ​អាអូន​អាច​មាន​ការ​រលាក​ត្រចៀក​ ដោយ​លេច​ចេញ​​រោគ​សញ្ញា​ រអ៊ូ​រទាំ​ គ្រុន​ក្ដៅ​ ឬ​ទាញ​ត្រចៀក។ ក្រៅ​ពី​នេះ ពិនិត្យ​ត្រចៀក​ខ្លួន​ឯង ក៏​អាច​រកឃើញ​មូល​ហេតុបង្ក​រោគ​សញ្ញា​ទៀតផង ​ប៉ុន្តែ​អាចពិបាក​រៀន​ប្រើ​បន្តិច ហើយ​អូតូស្កុប​មួយ​ចំនួន​​មាន​គុណភាព​អន់ ហេតុ​នេះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​គឺ​ចាំ​បាច់​បំផុត។ ២- ហេតុ​អ្វី​ចាំបាច់​ត្រូវ​ពិនិត្យ​? ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ទាមទារ​ធ្វើ​ក្រោម​ហេតុផល​មួយ​ចំនួន​ដូចជា៖ – រក​មើល​រោគ​សញ្ញា​ឆ្លងរោគ ​នៅ​ពេល​អូនៗ ឬ​សមាជិក​គ្រួសារ​ឈឺ​ត្រចៀក​ និង​រោគ​សញ្ញា​ស្រពេច​ស្រពិល។ – ស្វែង​រក​អ្វី​មួយ​អាច​ជាប់​ក្នុង​រន្ធ​ត្រចៀក ​ដូចជា​សត្វ​ស្អិត ឬ​គ្រាប់​អ្វី​ម្យ៉ាង។ – ពិនិត្យ​មើល​កំណើន​​អាចម៍​ត្រចៀក​ នៅ​ពេល​មាន​អារម្មណ៍​ហឹង ឬ​ធ្ងន់​ត្រចៀក។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ? អូតូស្កុប ​ប្រើប្រាស់​នៅ​តាម​ផ្ទះ​មួយ​ចំនួន ​គឺ​ប្រើប្រាស់​រលក​សំឡេង​ដោយ​ប៉ះ​ផ្ទាល់​ទៅ​លើ​ក្រដាស​ត្រចៀក ​ដើម្បី​ពិនិត្យ​រក​មើល​ករណី​រលាក មាន​​ទឹក​នៅ​ក្នុង​ត្រចៀក​ជាដើម។ ចំណែក​អាចម៍​ត្រចៀក​វិញ ជា​កាក​សំណល់​បញ្ចេញ​ចោល​សម្រាប់​ការពារ​រន្ធ​ត្រចៀក។ ជា​ធម្មតា​អាចម៍​ត្រចៀក​ហូរ​ចេញ​ក្រៅ​ដោយ​ខ្លួន​ឯង ​និង​សម្អាត​ត្រចៀក​ខាង​ក្រៅ។ កុំ​សម្អាត​រន្ធ​ត្រចៀកដោយសំឡី​ត្បាល់​ត្រចៀក​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ