backup og meta

Osteosarcoma (មហារីកឆ្អឹង)

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ឆ្អឹង?

មហារីក​ប្រភេទ​នេះ​ ​ច្រើន​កើត​លើ​ឆ្អឹង​ខ្មង​ជើង​ ឆ្អឹង​ភ្លៅ​ និង​ឆ្អឹង​ដើម​ដៃ​។ ជំងឺ​នេះ​សង្កេត​ឃើញ​ភាគ​ច្រើន​កើត​លើ​យុវវ័យ ដែល​ជា​ពេល​ឆ្អឹង​កំពុង​លូតលាស់​ខ្លាំង ​ហើយ​ប៉ះពាល់​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ មិន​តែ​ប៉ុណ្ណោះ​ ​ឃើញ​មាន​កើត​លើ​មនុស្ស​ចាស់​ដូចគ្នា ​អំឡុង​ពេល​កំពុង​ព្យាបាល​មហារីក​ដទៃ​ទៀត​ដោយ​សារធាតុ​គីមី ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ចៃដន្យ​តាម​រយៈ​ការ​ថត​កាំរស្មី។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មហារីក​ប្រភេទ​នេះ​ អាច​កើត​លើ​មនុស្ស​គ្រប់វ័យ​មិន​ថា​ចាស់ ឬ​ក្មេង ប៉ុន្តែ​ក្មេង​ប្រុស​ស្ថិត​នៅ​វ័យ​ជំទង់​ប្រឈម​ខ្ពស់​ជាង​ក្មេង​ស្រី ពិសេស​កម្ពស់​ខ្ពស់​ខុសប្រក្រតី​តែ​ម្តង។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

រោគសញ្ញា

៣- រោគ​សញ្ញា​មានអ្វី​ខ្លះ?

ក្មេងៗ​អាច​ឈឺ​ចាប់​ពេល​យប់ ​ឬ​បន្ទាប់​ពី​រត់​លេង​រួច​ ហើយក្មេង​អាច​ដើរ​វៀច​ៗ ​ដោយសារ​ឆ្លងរោគ​នៅ​ជើង ទាមទារ​ឲ្យ​ប៉ាម៉ាក់ ត្រូវ​ប្រញាប់​យក​អូន​ៗ​​​ទៅ​មន្ទីរ​ពេទ្យ ពិសេស​ពេល​ប្រទះ​ឃើញ​អាការៈ​ដូចជា៖

– ហើម ​ឬ​មាន​ដុំ​ពក​នៅ​កន្លែង​បង្ក​រោគ

– ឈឺ​ចាប់​នៅ​សន្លាក់​ ​ឈឺ​បាត់​ៗ​រាប់​ខែ

– ងាយ​បាក់​ឆ្អឹង។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អ​បំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ?

វិបត្តិ​តំណពូជ ឬ DNA ជា​ផ្នែក​មួយ​បង្ក​ជា​មហារីក​ឆ្អឹង ដោយ​សារ​កោសិកា​ឆ្អឹង​លូតលាស់​លឿន​ទ្វេ​ដង​ខុស​ប្រក្រតី​។ ក្មេងៗ​មាន​ការ​លូតលាស់​លឿន​ ងាយ​កើត​មហារីក​ឆ្អឹង​ ជាង​ក្មេង​ដទៃ​ ប៉ុន្តែ​មូលហេតុ​ច្បាស់​លាស់​ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​បន្ត​ស្រាវជ្រាវ​នៅ​ឡើយ។ លើស​ពី​នេះ ក្មេង​មាន​ជំងឺ​ Paget​ និង​មហារីក​សរសៃ​ភ្នែក ​ក៏​បង្ហាញ​ថា​មាន​ឱកាស​​កើត​មហារីក​ឆ្អឹង​ដូច​គ្នា។

កត្តាប្រឈម

 ៦- កត្តា​ប្រឈម​បង្ក​មានអ្វីខ្លះ?

គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ក្នុង​ករណី​មាន​សង្ស័យ ឬ​មាន​ចម្ងល់​ពាក់ព័ន្ធ​ជំងឺ​មហារីក​ឆ្អឹង។

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​មាន​វិធី​សាស្ត្រ​ច្រើន ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​ ហើយ​ជា​ធម្មតា​ចាប់​ផ្តើ​ដំបូង​ដោយ​ពិនិត្យរាង​កាយ​ ​សាក​សួរ​ពី​ប្រវត្តិ​ជំងឺ ​បន្ទាប់​មក​ធ្វើ​តេស្ត​ឈាម​ រក​មើល​ធាតុ​គីមី​ក្នុង​ឈាម អាច​បង្ក​ឲ្យ​​កើត​មហារីក ​ព្រម​ទាំង​មាន​តេស្ត​ផ្សេង​ទៀត​ដូចជា៖

– ថត​ស៊ីធី (CT Scan)

– ថត​អឹម​រ៉ាយ (MRI)

– ថត​កាំរស្មីអ៊ិច

– ថត​ផេតស្កេន

– ច្រឹបយក​កោសិកា​ឆ្អឹង​ទៅ​ពិនិត្យ

– ស្កេន​ឆ្អឹង។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យាបាល អាស្រ័យ​ទៅ​លើ​កន្លែង​ដុំ​មហារីក​កើត​ឡើង ​និង​ការរីករាល​ដាល​របស់​មហារីក​ ព្រមទាំង​កត្តា​សុខភាព​ផ្ទាល់​។​ អ្នក​ជំងឺ​ភាគ​ច្រើន ​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់ ​និង​គីមី​ ខណៈ​មួយចំនួន​ផ្សេង​ទៀត ​អាចឈាន​ដល់​ការ​ព្យាបាល​ដោយ​កាំរស្មី​វិទ្យុសកម្ម​ទៀត​ផង។

– ព្យាបាល​ដោយ​វះកាត់៖ បើ​មាន​ដុំ​មហារីក​នៅ​ជើង​ ត្រូវ​យក​ដុំ​នោះ​ចេញ​ ពេទ្យ​នឹងដាក់​ជ័រ​សិប្បនិមិ្មត ជំនួស​កន្លែង​ចន្លោះ​ប្រហោង​នោះ ហើយ​ករណី​ខ្លះ​អាច​ឈាន​ដល់​ការ​ផ្សាំ​ឆ្អឹង​ទៀងផង។ បើ​កើត​លើ​ឆ្អឹង​ត្រគាក ខ្នង ​និង​ថ្គាម កាន់តែ​ពិបាក​ព្យាបាល​ ​ជម្រើស​ល្អ​បំផុត ព្យាបាល​ដោយ​វិទ្យុសកម្ម។ លើស​ពី​នេះ ​បើ​មហារីក​រាលដាល​ដល់​សរសៃ​ឈាម ករណី​កាត់​អវយវៈ​ អាច​ត្រូវ​ធ្វើ​ឡើង ​ប្រឈម​ពិការភាព​ធ្ងន់ធ្ងរ ​និង​ផល​វិបាកជាច្រើន ​ពិសេស​ប៉ះពាល់​សតិ​អារម្មណ៍​ខ្លាំង។ ​ករណី​នេះ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​រក​ដំណោះ​ស្រាយ​​សម​ស្រប។

– ព្យាបាល​ដោយ​គីមី៖ វិធី​នេះ​ ​ជា​ជម្រើស​គ្រូពេទ្យ​អនុវត្ត​ច្រើន​ជាង​គេ ​ថ្នាំ​គីមី​អាច​ទៅ​រារាំង​ដំណើរ​រីក​លូតលាស់​របស់​មហារីក ​ងាយ​ស្រួលវះកាត់​យក​ចេញ។ ក្មេងៗ គឺ​ងាយ​នឹង​រង​ផល​វិបាក​ដោយ​ថ្នាំ​គីមី ដូចជា​មិន​ឃ្លាន​អាហារ ក្អួត​ ឬ​ចង្អោរ​និង​រាគ​ជាដើម។

– ព្យាបាល​តាម​វិទ្យុសកម្ម៖ មិន​សូវ​ប្រើ​ដើម្បី​ព្យាបាល​មហារីក​ប្រភេទ​នេះ​ទេ ​ព្រោះ​ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​ ហើយ​គ្រូពេទ្យ​អាច​​ប្រើ​កាំរស្មី​វិទ្យុសកម្ម​ពីខាង​ក្រៅ​ជំនួស​វិញ ​ដើម្បី​សម្លាប់​កោសិកា​មហារីក នៅ​សេស​សល់​ក្រោយ​វះកាត់។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

ដើម្បី​ថែ​ទាំ​ខ្លួន​ប្រាណ​ឲ្យ​បាន​ល្អ​យើង​គួរផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​មួយ​ចំនួន​អាចជួយ​គ្រប់​គ្រង​​ស្ថាន​ភាព​ជំងឺ​បាន។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​សិន​មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ​ពាក់ព័ន្ធ​វិធី​បង្ការ និង​គ្រប់គ្រង​ជំងឺ​មហារីក​ប្រភេទ​នេះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Osteosarcoma. https://www.healthline.com/health/osteosarcoma#overview1. Accessed November 27, 2017.

What Is Osteosarcoma? https://www.webmd.com/cancer/what-is-osteosarcoma#4. Accessed November 27, 2017.

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

Osteomyelitis (រលាកឆ្អឹង)

Osteopenia (ខ្វះកំហាប់ឆ្អឹង)



អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម