backup og meta

អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 10, 2020

    អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

    ចំពោះ​អាការៈ​រាក​រូស គ្មាន​អ្នក​ណា​ដែល​ថាមិន​ធ្លាប់​បាន​ឆ្លង​កាត់​ទេ គ្រាន់​តែ​ញ៉ាំ​អី​ខុស​បន្តិច ​គឺ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​អត់​ស្រួល​នៅ​ក្នុង​ពោះ​បាត់​ទៅ​ហើយ។ ជាមួយ​គ្នា​ដែរ មន្ទីរពេទ្យ កាល់ម៉ែត​ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​រាករូស​ញឹក​ញាប់​ខ្លាំង ​ដែល​មាន​រយៈ​ពេល​លើស​២១ថ្ងៃ វា​អាច​ជា​ការ​រាករូស​រ៉ាំ​រ៉ៃ​ ដែល​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​ផងដែរ។ អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ គឺ​ជា​ការ​រាក​ដោយ​លាមក​មាន​សភាព​ជ្រាយ (Semi liquid) ឬ​ក៏​មក​ជា​ទឹក​សុទ្ធ (liquid) ​តែ​ម្តង។

    អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ អាច​បង្ក​ឡើង​ដោយ​កត្តា​ច្រើន ហើយ​ពេល​ខ្លះ​គឺ​អាច​មាន​ទាក់​ទង​នឹង​ជំងឺ​ដែល​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន​ដូច​ជា៖

    – ជំងឺ​រលាក​ពោះ​វៀន​ធំ​ដោយ​មេរោគ​ឆ្លង (ក្នុង​នោះ​មាន​ជំងឺ​របេង​ពោះ​វៀន​ធំ​ដែរ)

    – ជំងឺ​រលាក​ពោះ​វៀន​ធំ​ដោយ​គ្មាន​មេរោគ​ឆ្លង

    – ជំងឺ​ខ្សោយ​ពោះ​វៀន ឬ​ពោះវៀន​ដើរ​ខុស​ធម្មតា

    – មាន​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះ​វៀន​ធំ (មហារីក​ពោះ​វៀន​ធំ)

    – ជំងឺ​ឡើង​ជាតិ​ពុល​នៃ​ក្រពេញ​បំពង់​ក

    – ពពួក​ប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)

    – ជំងឺ​រាក​នៅ​លើ​អ្នក​ជំងឺ​អេដស៍ ដែល​ភាគ​ច្រើន​ជាង​គេ​នោះ​គឺ​បង្ក​ឡើង​ដោយ ពពួក​ផ្សិត​នៅ​ពោះ​វៀន

    – វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ (ពិសេស​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​។ល។)

    មន្ទីរពេទ្យ កាល់ម៉ែត​ បន្ត​ថា អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ​នេះ​មិន​មែន​ជា​ជំងឺ​នោះ​ទេ តែ​វា​គឺ​ជា​រោគ​សញ្ញា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ និង​មូល​ហេតុ​ដែល​បាន​រៀប​រាប់​ខាង​លើ ហើយ​វា​ចេញ​រោគ​សញ្ញា​អម​ដោយ ក្ដៅ​ខ្លួន រងាញាក់ ឈឺ​ចុក​ចាប់​ក្នុង​ពោះ បត់​ជើង​មាន​លាយ​ឈាម អស់​កម្លាំង ស្លេក​ស្លាំង ស្រក​ទម្ងន់ មាន​ដុំ​ពោះ​។ល។

    សម្រាប់​ការ​ព្យាបាល គឺ​តម្រូវ​ទៅ​តាម​មូល​ហេតុ​ពិត​ប្រាកដ​របស់​ការ​រាក​រូស​នេះ ហើយ​ការ​ព្យាបាល​ឲ្យ​ចំ​មូល​ហេតុ​បង្ក​របស់​អាការៈ​រាក​រូស ទើប​ជា​ព្យាបាល​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម