មហារីកពោះវៀនធំ ជាជំងឺកាចសាហាវដែលអាចកើតមានទាំងលើបុរស និងស្រ្តី តួលេខនៅកម្ពុជា ឆ្នាំ ២០១៨ មានករណីថ្មីកើតជំងឺមហារីកពោះវៀនធំប្រមាណជា ១.៣១៤ នាក់។ តើមានមូលហេតុអីខ្លះជំរុញឲ្យកើតជំងឺមហារីកពោះវៀនធំ? យើងត្រូវធ្វើដូចម្តេច ដើម្បីបង្ការជំងឺមហារីកប្រភេទនេះ?
លោកវេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី បានពន្យល់នៅក្នុងកិច្ចពិភាក្សាអប់រំ ដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្ហបុរី កាលពីពេលថ្មីៗនេះ នៅទីក្រុងភ្នំពេញ អំពីមូលហេតុ និងវិធីបង្ការជំងឺមហារីកពោះវៀនធំ ដែលមានប្រសិទ្ធភាពបំផុត។
១- រោគសញ្ញាជំងឺមហារីកពោះវៀនធំ
– បន្ទោរបង់មិនទៀងទាត់
– លាមកមានឈាម
– ឈឺពោះ
– ស្រកទម្ងន់ដោយគ្មានមូលហេតុ។
២- មូលហេតុនាំឲ្យកើតជំងឺមហារីកពោះវៀនធំ
– តំណពូជ
– ការញ៉ាំសាច់ក្រហមជាប្រចាំ
– ញ៉ាំអាហារដែលមានជាតិកាកសរសៃតិច
– លើសទម្ងន់
– មិនហាត់ប្រាណ
– ជក់បារី ឬផឹកស្រា។
អត្ថបទពាក់ព័ន្ធ៖
- Small intestine cancer (មហារីកពោះវៀនតូច)
- សាហាវណាស់ វៀតណាមស្លាប់ជាង ៣០០នាក់រាល់ថ្ងៃដោយសារមហារីក ព្រោះផឹកស្រាច្រើន
៣- វិធីបង្ការជំងឺមហារីកពោះវៀនធំ
បើតាមលោកវេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំពីប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នកកើតជំងឺមហារីកពោះវៀនធំនាពេលបច្ចុប្បន្នចេះតែកើនឡើង ដូចនេះមានតែវិធីបង្ការ តាមរយៈរបបអាហារ សកម្មភាពប្រចាំថ្ងៃ និងការសុងពោះវៀនធំ ទើបជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្ការជំងឺនេះ។
សារៈសំខាន់នៃការសុងពោះវៀនធំ
ការពិនិត្យដោយកាំរស្មី X មិនអាចរកឃើញដុំសាច់តូចៗ ដំបៅ ប្រហោងខូចៗនៅក្នុងសាច់ពោះវៀន ដែលបង្កឲ្យជំងឺមហារីកពោះវៀនធំបានទេ មានតែការសុងពោះវៀនធំទេ ទើបអាចបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងពេលតែមួយ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការសុងពោះវៀនធំ ពេលឃើញដុំសាច់តូចៗ យើងអាចកាត់យកដុំសាច់នោះចេញយកមកធ្វើតេស្ត តើមានដុំសាច់ស្លូត ឬដុំសាច់កាច ធ្វើបែបនេះយើងអាចបង្ការជំងឺមហារីកពោះវៀនធំបាន ១០០% តែម្តង មិនឲ្យសាច់រីកដុះដាលជាជំងឺមហារីកកាចសាហាវ។
ពេលណាត្រូវសុងពោះវៀនធំ?
គ្រូពេទ្យមិនមែនតែចេះសុងពោះវៀនធំដោយងាយៗនោះទេ លុះត្រាមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយ ឬលក្ខខណ្ឌវិនិច្ឆ័យ២សំខាន់ៗនេះ៖
– អាយុលើសពី ៤៥ ឆ្នាំ
– ក្រុមគ្រួសារមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំ។
[embed-health-tool-bmi]