backup og meta

ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

    មហារីក​សុដន់​ ជា​មហារីក​​ពេញ​និយម​ជាងគេ​ ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គ្នា​យើង​មាន​ជំងឺ​​​ថែម​ទៀត​ផង។​ បច្ចុប្បន្ន ទោះជា​មាន​បច្ចេកវិទ្យា​ទំនើប​ អាច​កាត់​យក​ដុំ​មហារីក​ចេញ​យ៉ាង​ណា​ក៏​ដោយ ​ក៏ ១០​២០ ភាគរយ ​អាច​ឡប់​ឡើង​វិញ​បាន ដោយសារ​តែ​ពេល​កាត់​អាច​សល់​កោសិកា​ខ្លះ​ ហើយ​កោសិកា​នោះ​នឹង​វិវត្ត​ជា​កោសិកា​មហារីក​វិញ​បាន ជាភាសា​បច្ចេកទេស ​ហៅថា Local Recurrence

    ចំណែក​​កោសិកា​​ កើត​មាន​ឡើងវិញ​នៅ​កន្លែង​ចាស់ ​ហៅថា Regional​ Recurrence។​ មហារីក​អាច​រីករាល​ដាល​ទៅ​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ ដូចជា​ ខួរឆ្អឹង​ខ្នង​ ឬសួត​ ហៅថា​ Metastasis។​ មហារីក​សុដន់​ អាច​ឡប់​មក​វិញ​ក្នុង​រយៈពេល​ ៣៤​ ខែ​ ឬ​ឈាន​ដល់​ឆ្នាំ។​ រោគ​សញ្ញា​មហារីក​សុដន់​ អាស្រ័យ​តាម​ទីតាំង​មហារីក។​

    ការ​ឡប់​ឡើង​វិញ​នៃ​ជំងឺ​មហារីក​សុដន់​នៅ​កន្លែង​ចាស់​ រោគ​សញ្ញា ​ដូចជា​ មាន​ដុំ​ឡើង​រឹង​ មាន​សញ្ញា​រលាក​ ឬ​ឡើង​ក្រហម​ ក្បាល​សុដន់​រាប​ស្មើ​ ឡើង​ហើម​មាន​ឈាម​ ឬ​ខ្ទុះ​ហូរចេញ​ពី​ក្បាល​សុដន់។​ ករណី​ខ្លះ​ មហារីក​អាច​រាលដាល​ទៅ​សរីរាង្គ​សំខាន់ៗដទៃទៀត​ដូចជា៖​

    – រាលដាលដល់ខួរក្បាល

    ​បើ​រាល​ដាល​ដល់​ខួរក្បាល​ រោគ​សញ្ញា​លាប់ឡើងវិញ គឺ​ឈឺក្បាល ហើយ​ការ​ឈឺ​ក្បាល​នោះ ​ខុស​ពីឈឺក្បាល​ធម្មតា​​ ត្រង់​ឈឺខ្លាំង​ យូរ ​ហើយ​ញឹក​ញាប់។​ ​យោង​តាម​អ្នកឯកទេស​ រោគសញ្ញា​ដទៃ​ទៀត ​ដូចជា​ ប៉ះពាល់​គំហើញ និង​សាច់ដុំ​ចុះ​ខ្សោយ​ក៏​មាន​​​ដែរ។ ​ដូចនេះ​ បើ​​​កើតមហារីក​សុដន់ ហើយ​ឈឺក្បាល​ខ្លាំង​ និង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។​

    – រាលដាលដល់ថ្លើម

    ក្នុង​ករណី​ខ្លះ​ ក៏​មាន​ការ​ដុះ​ឡើងវិញ​នៃ​ដុំ​មហារីក​នៅ​ទីតាំង​ឆ្ងាយៗ ហៅថា​ Distant​ Recurrence។​ វា​កើតមាន​ឡើង​ដោយសារ​តែ​កោសិកា​មហារីក ​បាន​រាលដាល​ដល់​សរីរាង្គ​នោះ​ មុន​ពេល​កាត់​ចេញ។​ សរីរាង្គ​​ពេញ​និយម​ជាង​គេគឺ ​ថ្លើម។​ ហេតុ​នេះ ​បើ​សិនយើង​មាន​រោគសញ្ញា​ទាក់ទង​ការ​ញ៉ាំ​ ឬ​ស្រក​ទម្ងន់​ ឆាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះអាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​ ដូចជា​ ខូច​ថ្លើម​ មហារីក​ថ្លើម ​ជាដើម។​ ការ​រាលដាល​ដល់​ថ្លើម​ ជា​រោគ​សញ្ញា​គ្រោះថ្នាក់​ជាង​គេ​ចំពោះគ្នាយើង​ជំងឺ​មហារីក​សុដន់។​

    – រាលដាលដល់សួត

    សួត​ អាច​រង​នូវ​ការរីក​រាលដាល​របស់​មហារីកដូចគ្នា នាំ​ឲ្យពិបាក​ដកដង្ហើម ​ដែល​ជារោគ​សញ្ញា​មួយ បញ្ជាក់​ថា​​ មហារីក​សុដន់លាប់​ឡើង​វិញ​​នៅ​សួត ហើយរោគសញ្ញាអាច​មាន ​ក្អក​ស្លេស្ម​លាយ​ឈាមថែម​ទៀត​ផង។​ មហារីក​សុដន់ ​ជាទូទៅលាប់​ឡើង​វិញ ​លើអ្នកជំងឺ​ដែល​ធ្លាប់​​ព្យាបាល​ពីមុន។​ ហេតុនេះ​ តាមដាន​ក្រោយ​ធ្វើការ​វះកាត់ គឺ​ចាំបាច់​ណាស់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម