រឿងឈឺក្បាលរបស់មនុស្សមួយចំនួនធំមិនថាយើង ឬអ្នកផ្សេងទេ គឺពិបាកចិត្ដរឿងគេងមិនលក់ ជាពិសេសពេលយើងត្រូវមានកម្មវិធីសំខាន់ត្រូវចូលរួមនៅថ្ងៃបន្ទាប់ តែបែរជាគេងមិនលក់ទៅវិញ។ ទាក់ទងនឹងការគេងមិនលក់នេះ លោកស្រីវេជ្ជបណ្ឌិត ចូ បានបង្ហាញអំពីវិធីដកដង្ហើម ដែលវិធីនេះអាចជួយឲ្យយើងគេងបានឆាប់ និងគេងបានស្កប់ទៀតផង។
លោកស្រីវេជ្ជបណ្ឌិតខាងលើបានហៅវិធីនោះថា តិចនិច ៤-៧-៨ ដែលតម្រូវឲ្យយើងដកដង្ហើមចូលចំនួន ៤វិនាទី រួចទប់ដង្ហើម ៧វិនាទី និងដកដង្ហើមចេញវិញចំនួន ៨វិនាទី។
លោកស្រីបានណែនាំឲ្យយើងដកដង្ហើមចូលធម្មតា មួយៗ ហើយបន្ទាប់មក ទប់ដង្ហើមនោះឲ្យបាន ៧វិនាទី។ ក្រោយមកទៀតដកដង្ហើមចេញ ដោយធ្វើមាត់ឲ្យរៀងស្រួចបន្តិច ដូចយើងផ្លំខ្យល់ចេញ ឲ្យបាន ៨វិនាទីវិញ។ ពេលខ្លះយើងពិតជាមិនអាចដកដងហើមចេញបានរហូតដល់ ៨វិនាទីមនោះទេ ប៉ុន្តែពេលយើងព្យាយាមធ្វើវាកាន់តែច្រើន នោះយើងនឹងអាចធ្វើបាន។
លោកស្រីវេជ្ជបណ្ឌិត ចូ ក៏បានណែនាំឲ្យយើងគេងផ្ងារដើម្បី អនុវត្តវិធីដកដង្ហើមបែបនេះ ដើម្បីទទួលបានផលប្រយោជន៍បាន។
ពេលយើងសាកល្បងអនុវត្តវិធីនេះលើកដំបូង យើងអាចនឹងមានការលំបាកបន្តិច ដោយថាអាចពិបាកស៊ាំជាមួយវា ប៉ុន្តែពេលយើងទម្លាប់ធ្វើកាន់តែយូរទៅ យើងនឹងអាចគេងលក់បានឆាប់ជាងមុន។ ដូចនេះយើងត្រូវព្យាយាមធ្វើឲ្យបានយូរបន្តិច ទើបឃើញលទ្ធផលល្អ។
[embed-health-tool-bmi]