backup og meta

ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 22, 2020

    ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

    ឲ្យ​តែ​បាយ​ថ្ងៃ​ត្រង់​រួច បើក​ភ្នែក​សឹង​មិន​បាន ងងុយ​នុះងងុយ គ្នា​យើង​ខ្លះ​មាន​ទម្លាប់​បាយ​រួច​ភ្លាម ដាក់​មួយ​ស្រឡេត ប៉ុន្តែ​ខ្លះ​ទៀត បែរ​ជា​រក​វិធី​ផ្សេងៗ​ដើម្បី​ដោះ​ស្រាយ​ភាព​ងងុយ​ខ្លាំង​នេះ។ ដាក់​មួយ​ភាំង អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ដោយកត្តា​ផ្សេង​គ្នា​យើង​ខ្លះ​មិន​អាច​ធ្វើ់ដូចនេះនៅកន្លែងធ្វើការបាននោះ​ទេ។ ហេតុនេះ “Hello គ្រូពេទ្យ’ ចង់​ណែនាំ​តិច​និក​ខ្លះៗ ជួយ​គ្នា​យើង​​កុំ​ឲ្យ​ងងុយ​គេង​ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួច។

    ១- កុំ​អង្គុយ​នៅ​នឹងកៅអី គួរ​ដើរ​បន្តិច​ឲ្យ​បាន​ស្រួល

    ក្រោយ​ញ៉ាំអាហារ​ថ្ងៃ​ត្រង់​រួច កុំ​ព្យាយាម​អង្គុយ​នៅ​នឹង​​កៅអី​ធ្វើ​ការ​អី គួរ​តែ​ដើរ​ឲ្យ​យឺត​សរសៃ​បន្តិច ដូច​ជា​ឡើង​ជណ្តើរ​ ឬ​ដើរ​ជុំ​វិញ​សួន​បើ​មាន។ ការ​ដើរ​រយៈ​ពេល​ខ្លី​នេះ ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ នឹង​ជួយ​គ្នា​យើង​អាច​បង្កើន​កម្រិត​អុក​ស៊ីហ្សែនក្នុង​ឈាម និង​ជំរុញ​ថាមពល​រាង​កាយ​ខ្លាំង​ក្លា ពិសេស​អាការៈ​ងងុយ​គេង​ក៏​រលាយ​បាត់​ទៅ​តាម​នឹង​ដែរ។

    ២- ទំពារ​ស្ករ​កៅស៊ូ

    យោង​តាម​ការ​សិក្សា​របស់​កាសែត​សរីរវិទ្យា និង​ឥរិយាបថ របស់​អាមេរិក ការ​ទំពារ​ស្ករ​កៅ​ស៊ូ អាច​កាត់​បន្ថយ​អារម្មណ៍​ហត់​នឿយ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​កាន់​តែ​ខ្ពស់ ព្រោះ​ថាធ្វើ​ការ​ច្រើន អាច​នឹង​នាំ​ឲ្យយើង​មាន​អារម្មណ៍​ល្វើយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ ហើយថាការ​ទំពារ​ស្ករ​កៅស៊ូ អាច​ជួយ​ដោះ​ស្រាយ​រឿង​នេះ​បាន។ ការរ​ទំពារ​ស្ករ​កៅស៊ូ ជួយរាងកាយ​យើង​បញ្ចេញ​សកម្មភាព​និងជំរុញ​ឲ្យមានការ​ដាស់​អារម្មណ៍។ គួរ​ទំពារ​ស្ករកៅស៊ូ​រសជាតិ​ជីរអង្កាម​ឲ្យ​បាន​ ៥នាទី ក្រោយ​បាយ​ថ្ងៃ​ត្រង់ ដើម្បី​អាច​ជួយ​ប្រមូល​ថាមពលរាងកាយ​ឡើង​វិញ។

    ៣- ផឹក​ទឹក​ឲ្យ​បាន​ច្រើន

    ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ក៏​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង អារម្មណ៍​មិន​ល្អ និងពិបាក​ផ្ចង់​អារម្មណ៍​ជាដើម។ ត្រូវ​ប្រាកដ​ថា យើង​បាន​ផឹក​ទឹក​គ្រប់​គ្រាន់​ពេញ​មួយ​ថ្ងៃ ពិសេស​អំឡុង​ពេល​ធ្វើ​ការ​មុនអាហារ​ថ្ងៃ​ត្រង់។ នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ អាច​ជួយ​យើង​ប្រឆាំង​នឹង​ស្ថានភាព​ងងុយ​ខ្លាំង​ក្រោយ​អាហារ​ថ្ងៃ​ត្រង់​បាន។

    ៤- ញ៉ាំ​អាហារ​សុខភាព

    គ្រាប់​ធញ្ញជាតិ​ចម្រាញ់​ក្នុង​អាហារ​កែ​ច្នៃ នឹង​ងាយ​រលាយ​ក្នុង​ក្រពះ​ពោះ​វៀន​យើង នាំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​លឿន​តែ​ថាមពលបាន​ពី​អាហារ​ទាំង​នោះ បែរ​ជាធ្លាក់​ចុះ​ទៅ​វិញ។ គួរ​ចេះ​ជ្រើស​រើស​អាហារ​ជួយ​បង្កើន​ថាមពល​បាន​ល្អ រាប់​បញ្ចូល​ទាំង​ជាតិ​ដែក (សម្បូរ​ក្នុងពពួក​បន្លែ​ស្លឹក​បៃតង) និង​ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់ (សាច់​គ្មាន​ខ្លាញ់ ត្រី និង​ស៊ុត) ក៏​ដូច​ជា​ពពួក​កាបូអ៊ីដ្រាត​នៅក្នុង​គ្រាប់​ធញ្ញជាតិ​ និង​សណ្តែកកួរ​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ៥- គ្រប់​គ្រង​ការ​ឃ្លាន​របស់​យើង

    នៅ​ពេល​ញ៉ាំ​អាហារ​ដែល​ឆ្អែត​ខ្លាំង នាំ​ឲ្យ​យើង​ងងុយ​គេងកាន់​តែ​ខ្លាំង​ដូច​គ្នា ដោយ​សារ​តែ​ដំណើរ​ការ​យឺត​យ៉ាវ​នៃ​ការ​រលាយ​អាហារ​ដោយ​សារ​ញ៉ាំ​ឆ្អែត​ពេក ដែលនេះក៏​ជា​កត្តា​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​សុខ​ស្រួល និងអាច​ហើម​ពោះបាន​។ ការ​ញ៉ាំ​អាហារ​សម​ល្មម​ពេល​ថ្ងៃ​ត្រង់ មិន​ត្រឹម​តែ​ជួយ​កុំ​ឲ្យ​ងងុយ​ខ្លាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បំបាត់​ភាព​ល្ហិត​ល្ហៃ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ថែម​ទៀត។

    ៦- តាម​ដាន​អាហារ​យើង​បាន​ញ៉ាំ

    រឿង​សំខាន់​បំផុត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ងងុយ​ខ្លាំង​នៅ​ពេល​ថ្ងៃ យើងត្រូវ​តាម​ដាន​អាហារដែល​​យើង​ញ៉ាំ​អំឡុង​ពេល​ថ្ងៃ​ត្រង់។ បើ​​សង្ស័យ​អាហារ​ណា​មួយ​អាច​ធ្វើ​ឲ្យ​យើង​ងងុយ ឬ​ល្ហិតល្ហៃ ត្រូវ​ប្រញាប់​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ និង​រក​អាហារ​ផ្សេង​មក​ញ៉ាំ ជាអាហារ​ដែល​អាច​ជួយ​រក្សា​កម្រិត​ថាម​ពល​រាងកាយ​បាន​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ​៖

  • គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​
  • លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន
  • ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម