ឲ្យតែនៅក្បែរគេ មិនមែនគេរើសអើងទេ គឺត្រូវមាត់តែម្តង អារម្មណ៍នេះ គ្នាយើងជក់បារីដឹងច្បាស់ជាងគេ។ គ្នាយើងខ្លះ យកលេសផ្តាច់មិនបាន ត្រូវការពេល ពិបាកចេះពិបាកចុះ ទោះដឹងហើយបារី ប៉ះពាល់សុខភាពខ្លាំងប៉ុណ្ណា។ ឈប់មានលេសទៀត បើចង់ផ្តាច់បារី ចាំ “Hello គ្រូពេទ្យ’ ប្រាប់ផលប៉ះពាល់ និងតិចនិកពិសេស ដើម្បីផ្តាច់បារីបានងាយ។
១- ផលប៉ះពាល់សុខភាពដោយសារជក់បារី
បារី គឺមានសារធាតុពុល បង្កផលប៉ះពាល់ជាច្រើនដល់សុខភាព មានដូចជា៖
– ប្រព័ន្ធសរសៃប្រសាទកណ្តាល៖ សារធាតុ នីកូទីន ក្នុងបារី អាចជួយធ្វើឲ្យរំសាយអារម្មណ៍ និងមានកម្លាំងក្នុងរយៈពេលខ្លី។ តែក្រោយពេលអស់ជាតិនីកូទីន គ្នាយើងនឹងមានអារម្មណ៍ត្រូវការសារធាតុនេះបន្ថែមទៀត ហើយធ្វើឲ្យកាន់តែអស់កម្លាំងខ្លាំង។
– ប្រព័ន្ធដកដង្ហើម៖ ពេលផ្សែងបារីចូលក្នុងសួត វាអាចនឹងធ្វើឲ្យខូចសួត ហើយពេលជក់យូរៗទៅ សួតនឹងលែងចាប់ ច្រោះសារធាតុពុលបានទៀតហើយ នាំឲ្យយើងងាយនឹងមានជំងឺសួតមួយចំនួន ដូចជា ការបង្ករោគក្នុងសួត និងផ្តាសាយ ជាដើម។
– ប្រព័ន្ធសរសៃឈាមបេះដូង៖ សារធាតុ នីកូទីន ក្នុងបារី នឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូងទាំងមូល ហើយពេលយើងស្រូបផ្សែងបារីចូល ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងផងដែរ។ យូរៗទៅ នឹងធ្វើឲ្យជាតិកូលេស្តេរ៉ូលល្អក្នុងឈាមថយចុះ បង្កើតទៅជាបញ្ហាឡើងសម្ពាធឈាមតែម្តង នាំឲ្យប្រឈមមុខខ្ពស់កើតមាន ផ្ដាច់បារី ដែលមានទាក់ទងជាមួយជំងឺបេះដូង។
– ស្បែក សក់ និងក្រចក៖ ផ្សែងបារី និងធ្វើអោយស្បែកប្រែប្រួលទៅជាខ្មៅជាងមុន ជ្រីវជ្រួញ ចាស់មុនអាយុ ជាដើម។
– ប្រព័ន្ធរំលាយអាហារ៖ ជក់បារី ក៏អាចនឹងធ្វើពុកធ្មេញ បាក់ធ្មេញ និងធុំក្លិនមាត់។ ករណីខ្លះអាចបង្កទៅជាជំងឺមហារីកមួយចំនួន ដូចជា ផ្ដាច់បារី ផ្ដាច់បារី មហារីកបំពង់ក មហារីកប្រអប់សំឡេង និងមហារីកបំពង់អាហារជាដើម។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
- ស្រីៗជក់បារីគ្រោះថ្នាក់ធ្ងន់ ជាងប្រុសៗទៅទៀត
២- វិធីផ្តាច់បារី
មានវិធីសាស្ត្រជាច្រើនអាចជួយយើងផ្តាច់បាន ពិសេសបច្ចុប្បន្ន គឺមានបារីអេឡិចត្រូនិក ដែលគេជឿថាអាចផ្តាច់បារីបាន ប៉ុន្តែ “Hello គ្រូពេទ្យ’ មិនលើកទឹកចិត្តឲ្យ ប្រើឧបករណ៍ (e-cigarette) នេះ ឡើយ ព្រោះការសិក្សាថ្មីៗនេះ អាចធ្វើឲ្យគ្នាយើងប្រឈមជំងឺជាច្រើន រាប់បញ្ចូលទាំងជំងឺប្រកាច់ និងរង្វេង ជាដើម។ ហេតុនេះ វិធីសាស្ត្រផ្តាច់បារីគួរអនុវត្តដូចខាងក្រោម៖
– ប្រើប្រាស់ពពួកផលិតផលឱសថ៖ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីជ្រើសរើសយកផលិតផលការបន្ថយការញៀនជាតិនីកូទីន ដូចជា ស្ករកៅស៊ូមានជាតិនីកូទីន បន្ទះបិតមានជាតិនីកូទីន ស្រ្ពៃបាញ់ច្រមុះមានជាតិនីកូទីន និងបំពង់ហឺតមានជាតិនីកូទីន ជាដើម។
– ស្វែងរកការគាំទ្រ និងលើកទឹកចិត្ត៖ វិធីនេះ អាចធ្វើឲ្យយើងចង់ចៀសវាងពីការជក់បារី ហើយក៏ជាវិធីសាស្ត្រសក្តិសមបំផុត និងផ្តាច់បានរយៈយូរទៀតផង ឬមិនជក់បារីវិញតែម្តង។
– បង្កើនការយល់ដឹង៖ គួរអានពត៌មានលើបណ្តាញសង្គម កាស្សែត និងទទួលយោបល់ពីមនុសុ្សជុំវិញខ្លួន ពីផលប៉ះពាល់ដោយការជក់បារី ដើម្បីជម្រុញទឹកចិត្តផ្តាច់វាបានដោយជោគជ័យ។
– កត់ត្រា និងគណនា៖ ធ្វើបែបនេះ យើងនឹងដឹងច្បាស់ពីចំនួនដើមបារីយើងបានជក់ លុយចំណាយលើបារី ហើយគិតថា បើយើងយកលុយទាំងនោះ មកសន្សំ នឹងបានច្រើនប៉ុណ្ណា។ អាចសរសេរ កំណត់ត្រាទុក ដើម្បីដឹងពីបម្រែបម្រួលស្ថានភាពសុខភាព។
ពេលយើងដឹងច្បាស់គុណវិបត្តិរបស់សារធាតុនីកូទីន នោះយើងនឹងលែងមានអារម្មណ៍ ចង់ជក់ដោយខ្លួនឯងតែម្តង។ ផ្តាច់បារី គឺល្អចំពោះទាំងសុខភាពយើង និងមនុស្សជុំវិញខ្លួនយើង។
[embed-health-tool-bmi]