backup og meta

ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

នៅ​ពេល​ញ៉ាំ​អាហារអ្វី​មួយ​មិន​បាន​ប្រយ័ត្ន​នឹង​ប្រឈម​ការ​ស្លាក់​ជាប់​នៅ​បំពង់​ក មិន​ថា ចាស់ ឬ​ក្មេង​នោះទេ។ ភាគ​ច្រើន​រាល់​ពេល​ដែល​ជួប​បញ្ហា​នេះ មិន​សូវ​មាន​អ្នក​ដឹង​ថា គួរ​ជួយ​អ្នក​ឆ្លាក់​តាម​របៀប​ណា​ទេ តែ​កុំ​បារម្ភ លើក​ក្រោយ​​បើ​ជួប​អ្នក​ស្លាក់ ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោយ​អាច​ជួយ​ជីវិត​បាន។

ទាក់​ទង​នឹង​វិធី​ជួយ​សង្គ្រោះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ការ​ស្លាក់​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មិន​ចេះ​ប្រយ័ត្ន ជា​ពិសេសអាហារ​ដែល​មាន​គ្រាប់​ដូច​ជា​ផ្លែ​ឈើជាដើម ហើយ​បើ​មិន​ចេះ​ជួយ​ភ្លាម​ៗ​ទេ វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ករណី​ស្លាក់​អាហារ​ភាគ​ច្រើន​ក្មេង​តូចៗ កើត​ឡើង​ញឹកញាប់​ជាង​មនុស្ស​ធំ​ធម្មតា។ ដើម្បី​ជួយ​សង្គ្រោះ​ក្មេងៗ ឬ​អ្នក​ដែល​កំពុង​ស្លាក់​ចំណី​អាហារ​ចូល​បំពង់​ខ្យល់ គឺ​មាន​វិធី​ច្រើន​ទៅ​តាម​អាយុ​របស់​អ្នក​រង​គ្រោះ៖

១- ចំពោះ​ទារក និង​ក្មេង​ៗ

ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្កាប់​មុខ ម្រាម​ដៃ​ឆ្វេង​របស់​អ្នក​សង្គ្រោះ​ដាក់​ចូល​មាត់​ក្មេង ហើយ​ដៃ​ស្ដាំ​គោះ​ខ្នង​ក្មេង ៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​មួយ​ទៀត។

ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្ងារ រួច​អ្នក​សង្គ្រោះ​យក​ម្រាម ២នៃ​ដៃ​ស្ដាំ​សង្កត់​លើ​ចុង​ដង្ហើម​ក្មេង​ចំនួន ៥ដង​ដែរ។

២- ចំពោះ​មនុស្ស​ធំ

អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ហើយ​ទះ​ខ្នង​៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​ទី​ពី។

អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ប្រើ​ដៃ​ទាំង​ពីរ អោប​រឹត​ចុង​ដង្ហើម​អ្នក​ជំងឺ​៥​ដង​ដែរ។

សូម​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ ឬ​ទារក​មាន​បញ្ហា​ស្លាក់​អាហារ គឺ​មិន​ត្រូវ​គក់​ខ្លាំង​ៗ ឬ​អោប​រឹត​ពោះ​ដើម្បី​ឲ្យ​ធ្លាក់​អាហារ​ចេញ​មក​ក្រៅ​ទេ ព្រោះ​បើ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង​ទៅ​វិញ​ទេ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ប្រសិន​បើ​សាក​ល្បង​វិធី​ទាំង​នេះ​ហើយ អ្នក​ជំងឺ​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ ត្រូវ​ស្វះ​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ដោយ​ការ​ហៅ​ឡាន​ពេទ្យ​សង្គ្រោះ​បន្ទាប់ ឬ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ បើ​​មិន​ដូច្នោះ​ទេ អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់

ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម