backup og meta

ចំណុចគួរធ្វើ និង​មិនគួរធ្វើ​ពេល​មាន​អាការៈឈាមច្រមុះ

ចំណុចគួរធ្វើ និង​មិនគួរធ្វើ​ពេល​មាន​អាការៈឈាមច្រមុះ

អាការៈ​ឈាម​ច្រមុះ​អាច​កើត​មាន​នៅ​ពេល​សរសៃ​ឈាម​តូច​ក្នុង​ច្រមុះ​ស្ងួត​ដោយ​ការ​ញើស​សម្បោរ ឬ​ឆ្កឹះ​ច្រមុះ​ញឹកញាប់ ឬ​នៅ​ពេល​ច្រមុះ​ប៉ះ​ទង្គិច​នឹង​អ្វីមួយ។ ជាទូទៅ​យូរៗ​ឈាម​ច្រមុះ​ម្ដង​គឺ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​ប្រសិនជា​គ្នាយើង​ឈាម​ច្រមុះ​ញឹកញាប់ ឬ​ក្រោយ​ពី​រង​របួស យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​ឈាមច្រមុះ​ដោយ​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បញ្ឈប់អាការៈ​ឈាម​ច្រមុះបាន។

១. អង្គុយ​ត្រង់​ខ្លួន និង​ឱន​ទៅ​មុខ

នៅ​ពេល​ឈាម​ច្រមុះ យើង​តែង​ចង់​ផ្តេក​ខ្លួន​ទៅ​ក្រោយ​ដើម្បី​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​មក។ ប៉ុន្តែ​ជម្រើស​ដែល​ល្អ​គឺ​ការ​អង្គុយ​ត្រង់​ខ្លួន និង​ឱន​មក​មុខ​បន្តិច។ នេះ​អាច​បង្ការ​មិន​ឲ្យ​ឈាម​ហូរ​ទៅ​ក្នុង​បំពង់ក​ដែល​អាច​បណ្ដាល​ឲ្យ​ឈ្លក់ ឬ​ក្អួត។ បន្ថែម​ពី​នេះ​ទៀត យើងគួរ​ដកដង្ហើម​តាម​មាត់​វិញ។

២. កុំ​ប្រើ​អ្វី​មក​ខ្ទប់​ច្រមុះ

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ប្រើ​សំឡី ឬ​ក្រដាស​ជូតមាត់​ចុក​​ក្នុង​រន្ធ​ច្រមុះ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ការ​ធ្វើ​បែបនេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈាម​ច្រមុះ​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សរសៃ​ឈាម​ជាង​មុន និង​មិន​ផ្តល់​សម្ពាធ​គ្រប់គ្រាន់​ក្នុង​បញ្ឈប់​ការ​ហូរ​ឈាម​ទេ។ យក​ល្អ​យើង​គួរ​យក​ក្រដាសជូតមាត់ ឬ​កន្សែង​សើម​ដាក់​ក្រោម​ច្រមុះ​ដើម្បី​ត្រង​ឈាម​វិញ។

៣. ច្របាច់​ច្រមុះ

ការ​ច្របាច់​ច្រមុះ​ដែល​បិទ​រន្ធ​ច្រមុះ​រយៈពេល​១០​នាទី​អាច​ជួយ​សង្កត់​សរសៃ​ឈាម។ បន្ទាប់​ពី​ច្របាច់​ច្រមុះ​១០​នាទី​ហើយ យើង​អាច​ច្របាច់​បន្ថែម​១០​នាទី​ទៀត។ ប្រសិន​ជា​អាការៈ​ឈាម​ច្រមុះ​មិន​ឈប់​ក្រោយ​ធ្វើ​បែប​នេះ​រយៈពេល​៣០​នាទី ឬ​យើង​មាន​ឈាម​ច្រើន យក​ល្អ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

៤. បញ្ចុះ​សីតុណ្ហភាព​រាងកាយ

ការ​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ច្រមុះ។ យើង​អាច​បៀម​ទឹកកក​ក្នុង​មាត់។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​លឿន​ជាង​ការ​ស្អំ​ទឹកកក​ទៅ​លើ​ច្រមុះ។

៥. សម្រាក

ក្រោយ​ពី​លែង​មាន​ឈាម​ហូរ​ទៀត យើង​អាច​សម្អាត​ជុំវិញ​ច្រមុះ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ។ បន្ទាប់ពី​សម្អាត​ហើយ យើង​អាច​សម្រាក​មួយ​សន្ទុះ។ ការ​សម្រាក​អាច​បង្ការ​មិន​ឲ្យ​មាន​ឈាម​ហូរ​ទៀត។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.wikihow.com/Stop-a-Nose-Bleed

https://www.healthline.com/health/how-to-stop-a-nosebleed

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម