backup og meta

ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

អាការៈ​ស្ងួត ប្រេះ របក​បបូរ​មាត់ ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ​ទាំងអស់​គ្នា ហើយ​គិត​ថា​នោះ​ជា​រឿង​ធម្មតា ព្រោះ​តែ​ស្មាន​តែ​ក្ដៅ​ក្នុង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​គិត​ថា​វា​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ទើប​មិន​បាន​យក​ចិត្ត​ទុក​ដាក់ តែ​ធាតុ​ពិត​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព ព្រម​ទាំង​សម្រស់។

វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា​ការ​របក​ស្ងួត ធ្វើឲ្យប្រេះបបូរមាត់ ហើយ​យើង​ទាញ កេះ ខាំ​ចេញ​នោះ ប្រាកដជា​ជា​ដាច់​រហែក​ចេញ​ឈាម​ជាក់​ជា​មិន​ខាន​ឡើយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ទៀត​ថា នៅ​ពេល​មាន​ស្នាម​របួស ដាច់​រលាត់ ហើយ​យើង​យក​ដៃ​ទៅ​ប៉ះ ឬ​ឆ្លងកាត់​កន្លែង​កខ្វក់ ដែល​ជា​ហេតុ​នាំឲ្យ​មេរោគ​ជ្រាបចូល​ទៅ បង្ក​ភាព​ឈឺចាប់។

លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​បបូរ​មាត់​មាន​ស្នាម​របួស​នោះ អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ នាំឲ្យ​ហើម រលាក​ពងទឹក និង​កក​ទៅ​ជា​ខ្ទុះ​បាន​ថែម​ទៀត​ផង។ ប្រសិនបើ​នៅតែ​គ្មាន​ការ​ព្យាបាល​ទាន់​ពេល​វេលា អាច​រលួយ ហើយ​យូរ​ៗ​ទៅ​បង្ក​ទៅ​ជា​មហារីក​ក៏​ថា​បាន​ដែរ។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង្ការ​កុំឲ្យ​មាន​បញ្ហា​បែប​នេះ គប្បី​ត្រូវ​ចេះ​តិចនិក​មួយ​ចំនួន​ដូចជា​ប្រើ​ស្ក្រាប់​ដុះ​ខាត់​កោសិកា​ងាប់​ៗ​ចេញ​ពី​មាត់ និង​លាប​ជែល ឬ​ក្រែម​ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ជា​រៀងរាល់​ថ្ងៃ។ ក្រៅ​ពី​នោះ​ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់ ក៏​ជួយ​ឲ្យ​បបូរ​មាត់​ទន់​រលោង មិន​ក្រៀម ប្រេះ ហើយ​ចៀសវាង​ការ​លិឍ​បបូរ​មាត់​ញឹកញាប់ ព្រោះ​ទឹកមាត់​មាន​អង់ស៊ីម លិឍ​កាន់​តែ​ញឹក​បបូរ​មាត់​ប្រែ​ជា​កាន់តែ​ស្ងួត​ទៅ​វិញ។

ក្រៅពី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ហើយ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​សព្វគ្រប់​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ភ្លឺរលោង ទន់​ផង​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ បង្កឡើងដោយសារអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម