បែកញើសពេលយប់ គឺជាអាការៈតែងកើតឡើងច្រើនដង និងមានការបែកញើសខ្លាំង អាចធ្វើឲ្យទទឹកដល់ខោអាវ ឬគ្រែ ហើយអាការៈនេះដែរ អាចទាក់ទងទៅនឹងស្ថានភាពសុខភាព ឬជំងឺអ្វីមួយ។
ក្នុងករណីខ្លះ យើងអាចនឹងភ្ញាក់ពីគេងនៅពេលយប់ ដោយសារតែការបែកញើសហួសហេតុ ព្រោះយើងដេកដណ្តប់ភួយក្រាស់ ឬក្នុងបន្ទប់គេងរបស់យើងក្តៅពេក។ ក្នុងករណីនេះ ទោះបីជាវាធ្វើឲ្យមានអារម្មណ៍ថាមិនស្រួលខ្លួនក៏ដោយ ប៉ុន្តែមិនត្រូវបានចាត់ទុកជាសញ្ញាបញ្ហាសុខភាពនោះទេ។
ជាទូទៅ អាការៈបែកញើសពេលយប់ តែងមានរោគសញ្ញាជាមួយនឹងការក្តៅខ្លួន ស្រកទម្ងន់ ឈឺនៅកន្លែងខ្លះ ក្អក រាក ឬមានរោគសញ្ញាផ្សេងៗទៀត។
រោគសញ្ញាបែកញើសពេលយប់មានអ្វីខ្លះ?
អាស្រ័យទៅលើមូលហេតុបែកញើសពេលយប់ ក្រៅមានបញ្ហាសីតុណ្ហភាពក្នុងបន្ទប់ក្តៅពេក រោគសញ្ញាដទៃទៀត ដែលអាចកើតមាន ធ្វើឲ្យបែកញើសបែបនេះ មានដូចជា៖
– មានការឆ្លងរោគ និងមហារីក
– ពេលខ្លះមានញ័រញាក់នៅពេលក្តៅខ្លួន
– ស្រក់ទម្ងន់មិនដឹងពីមូលហេតុ ដោយសារតែជំងឺហារីកកូនកណ្តុរ។
ករណីមួយផ្សេងទៀត អាការៈបែកញើសនៅពេលយប់ ដោយសារតែការអស់រដូវ និងរោគសញ្ញាផ្សេងទៀត ដូចជា ស្ងួតទ្វារមាស ក្តៅក្រហាយនៅទ្វារមាស និងផ្លាស់ប្តូរអារម្មណ៍។
អាការៈបែកញើសពេលយប់ខ្លះ ក៏អាចបណ្តាលមកពីផលប៉ះពាល់នៃថ្នាំ ហើយរោគសញ្ញាគឺអាស្រ័យលើថ្នាំយើងកំពុងប្រើ។ បញ្ហាសុខភាពណាមួយ ធ្វើឲ្យបែកញើសច្រើនម៉ោងក្នុងមួយថ្ងៃៗ ក៏ជាមូលហេតុមួយនៅពីក្រោយអាការៈបែកញើសនៅពេលយប់ដូចគ្នា។
យើងគួរស្វែងរកការព្យាបាលប្រសិនបើអាការៈបែកញើសពេលយប់ របស់យើងស្ថិតក្នុងស្ថានភាពដូចជា៖
– កើតឡើងជារៀងរាល់ថ្ងៃ និងទៀងទាត់
– រំខានការគេង
– មានរួមផ្សំនឹងរោគសញ្ញាក្ដៅខ្លួន ស្រក់ទម្ងន់ មានការឈឺចាប់នៅកន្លែងខ្លះ ក្អក រាក ឬរោគសញ្ញាផ្សេងៗទៀត
– កើតមានបន្ទាប់ពីអស់រដូវពីមួយខែ ទៅមួយឆ្នាំ។
បើមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ យើងត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយមនុស្សយើងម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
[embed-health-tool-bmi]