backup og meta

ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ

ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ

ប្រុសៗ​ខ្លះ​មាន​ទម្លាប់​មិនល្អមួយចំនួន ធ្វើឲ្យស្រីៗ​អត់​ចង់​នៅ​ក្បែរ។ “Hello គ្រូពេទ្យ’ ប្រាប់ចិត្តសាស្ត្រ និង​មូលហេតុ​ខ្លះ​ឲ្យ​ដឹង ព្រោះ​ប្រុសៗ​អាច​មើល​រំលងចំណុចទាំងនោះ។

១- មិន​ប្រើ​ក្រែម​លាប​មុខឲ្យ​មាន​សំណើម

ប្រុសៗ​ភាគ​ច្រើន​គិត​ថា ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាប​ទេ តែ​ទោះ​រវល់​យ៉ាងណា ត្រូវ​ចាំ​ថា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ ​ស្បែក​ធ្លាក់​យារ ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់ទាញ​ពី​ស្រីៗ​បាន។ ហេតុនេះ សាកសួរ​ដៃ​គូ ឬ​មិត្តភក្ដិ តើ​មាន​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង។

២- ទុក​ពុក​ចង្កា​វែងៗ

ទុក​ពុក​ចង្កា​វែងៗ​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត។ អាច​ទៅ​ហាង​កាត់​សក់​ណា​យើង​ចូល​ចិត្ត ដើម្បី​តុបតែង​ពុក​មាត់ ពុកចង្កា​តាម​បំណង​ប្រាថ្នា។ ត្រូវ​ចាំ​ថា គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅ​លើ​ពុកចង្កា​ ផ្ទៃមុខ​ និង​សក់​ផង។

ទម្លាប់អាក្រក់ប្រុសៗ Hello គ្រូពេទ្យ

៣- ប្រើ​ទឹក​អប់​ហួស​ប្រមាណ

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ ឬ​ណាត់​ជួប និង​ចូល​រួម​ព្រឹត្តិការណ៍​អ្វីមួយ ប្រុសៗ​មិន​គួរ​បាញ់​ទឹកអប់​ច្រើន​ពេក រហូត​ជះ​ក្លិន​ខ្លាំង​ឆួល​ដល់​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ស្រីៗ​ភាគ​ច្រើន មិន​ចូល​ចិត្ត​ក្លិនឆួល​របស់​ទឹក​អប់​ទេ។ បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹង​ក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ នឹង​អប់​ក្លិន​ឲ្យ​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន។

អត្ថបទពាក់ព័ន្ធ៖

៤- មិន​កាត់​ក្រចក​ឲ្យ​បាន​ស្អាត

រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​មើល​រំលង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រចក។ បើ​ដៃ​យើង​ស្អាត​ហើយ តែ​ក្រចក​ដៃ​មិន​ស្អាត បណ្តាល​ឲ្យ​ស្រី​ៗមាន​អារម្មណ៍​មិនល្អ​ ពេល​នៅ​ក្បែរ​យើង។ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិច ទៅ​រក​ជាង​ធ្វើ​ក្រចក ឬ​កាត់​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។

៥- រោម​ច្រមុះវែងៗ​ពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ទុករោមច្រមុះវែងៗ មើលទៅប្រៀបដូចយើងអត់​អនាម័យ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Most Common Causes Of Chapped Lips. https://www.symptomfind.com/health/causes-of-chapped-lips/ acessed March 18, 2017

How to Heal Chapped Lips Quickly. http://www.livestrong.com/article/69330-heal-chapped-lips-quickly/ acessed March 18, 2017

Chapped Lips (Cheilitis): Causes, Symptoms, Treatments and Prevention. https://www.consumerhealthdigest.com/lip-care-center/chapped-lips.html acessed March 18, 2017

កំណែ​ប្រែបច្ចុប្បន្ន

02/06/2021

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិក​​ទាំង​៥​ ​រក្សា​អនាម័យ​កន្លែង​សម្ងាត់​ ​ស្រីៗ​ត្រូវ​ដឹង

តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម