កន្លងមកមានព័ត៌មានជាច្រើនបានចុះផ្សាយថា ការងូតទឹកក្នុងកាលៈទេសៈមួយចំនួន ដូចជា ពេលអស់កម្លាំង ពេលក្តៅខ្លួន ក្រោយពេលញ៉ាំបាយភ្លាមៗ ឬនៅពេលយប់ជ្រៅពេក អាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ការលើកឡើងបែបនោះមិនត្រឹមត្រូវទាំងអស់ឡើយ ពោលវាមិនគ្រោះថ្នាក់ខ្លាំងណាស់ណាទេ។
ការលើកឡើងថា អ្នកងូតទឹកក្នុងពេលនេះ នឹងនាំឲ្យកើតជំងឺផ្ដាសាយ ក្ដៅខ្លួន ឬអស់កម្លាំងដល់ស្លាប់ក៏អាចថាបានដែរ។ តែនោះមិនពិតទាំងស្រុងឡើយ អំឡុងពេលនោះ វាអាចធ្វើឲ្យយើងមិនប្រយ័ត្ន រអិល ឬដួលបាន ហើយបើមិនចាំបាច់កុំត្រាំទឹកអី។ ពេលអស់កម្លាំងខ្លាំងសម្រាកឲ្យបាត់ហត់បន្តិច ចាំចូលទៅកន្លែងងូតទឹក ងូតឲ្យលឿន ដើម្បីយកពេលមកសម្រាកបន្តជារឿងល្អ។
មានវិបសាយមួយចំនួនលើកឡើងថាពេលកម្ដៅដល់ ៣៨ អង្សាសេរ ឬច្រើនជាងនេះ ហាមងូតទឹកជាដាច់ខាត ព្រោះវានឹងបង្កទៅជាជំងឺកាន់តែធ្ងន់ធ្ងរ ហើយនាំឲ្យដាច់សរសៃឈាម ឬប៉ះពាល់ដល់ជីវិតផងដែរ។ តែលោកវេជ្ជបណ្ឌិតបានបកស្រាយថា គ្មានបញ្ហាបែបនោះឡើយ គ្រាន់តែពេលយើងក្តៅខ្លួន ហើយរាងកាយប៉ះទឹកត្រជាក់ អាចរងាញាក់ តែបើយើងចង់ងូតទឹក អាចងូតបាន។
ងូតទឹកភ្លាមក្រោយពេលញ៉ាំអាហារហើយភ្លាមៗនឹងធ្វើឲ្យក្រពះទៅជាចុះខ្សោយ ហើយធ្វើឲ្យប្រព័ន្ធរំលាយអាហារក៏មិនអាចធ្វើការបានល្អផងដែរ រហូតដល់ឈឺក្រពះ។ ក្រៅពីនេះទៀតវាក៏បណ្ដាលឲ្យមានបញ្ហាសរសៃឈាមរាំងស្ទះដល់លំហូរឈាម ហើយរាងកាយយើងក៏ចុះទន់ខ្សោយ។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានឲ្យដឹងថា ករណីនេះមិនធ្ងន់ធ្ងរពេកទេ គ្រាន់តែពេលក្រោយញ៉ាំបាយក្រពះធ្វើការ នាំឲ្យរាងកាយឡើងកម្ដៅ ដូចនេះបើយើងងូតទឹកត្រជាក់វាអាចបណ្ដាលឲ្យចុកឆ្អល់ពោះប៉ុណ្ណោះ តែយើងអាចងូតទឹកក្ដៅឧណ្ហៗបាន។

៤- ក្រោយពេលផឹកគ្រឿងស្រវឹង
ងូតទឹកក្រោយពេលផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងរារាំងដល់ចលនាថ្លើម និងធ្វើឲ្យគ្លុយកូសនៅក្នុងឈាមមានដំណើរការមិនល្អ ដែលបណ្ដាលទៅជាឈឺក្បាល វិលមុខ និងអស់កម្លាំងល្ហិតល្ហៃជាដើម។ ប៉ុន្តែបើផឹកក្នុងកម្រិតល្មមវាគ្មានផលរំខានឡើយ ហើយមួយវិញទៀត ការចុះទៅហែលទឹកទើបមានគ្រោះថ្នាក់ចំពោះអ្នកស្រវឹង ប្រសិនបើយើងមិនអីទេ ក្រោយផឹករួចអាចងូតទឹកសម្អាតខ្លួនចូលគេងជាធម្មតា។
៥- នៅយប់ជ្រៅពេក
មានការលើកឡើងថា មិនគួរងូតទឹកនៅក្រោយម៉ោង ១១យប់នោះទេ ព្រោះពេលវេលានេះ សីតុណ្ហភាព អាកាសធាតុនឹងចុះមកទាបបំផុត ហើយរាងកាយរបស់យើងក៏ត្រូវបានចុះខ្សោយ និងអស់កម្លាំងបំផុត ហើយវាក៏ត្រូវការការសម្រាកដែរ។ ការងូតទឹកនៅវេលានេះនឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលភ្លាមៗ និងអាចឈានទៅរួមសរសៃឈាម ដែលវាអាចប៉ះពាល់ទៅដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយវាអាចប៉ះពាល់សួត ឬបណ្ដាលឲ្យអ្នកដាច់សរសៃឈាមបាន។ លោកបានបកស្រាយថា បើវេលានេះត្រជាក់ យើងអាចងូតទឹកក្ដៅតែបើខែក្ដៅដេកមិនលក់ គឺងូតទឹកឲ្យត្រជាក់ខ្លួន ទើបដេកលក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕