backup og meta

កូន​ក្នុង​ផ្ទៃ​មិន​គ្រប់​គីឡូ​ ម៉ាក់​ៗ​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​

កូន​ក្នុង​ផ្ទៃ​មិន​គ្រប់​គីឡូ​ ម៉ាក់​ៗ​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​

ការ​គិតគូរ​អំពី​សុខភាព​របស់​ទារក​​ក្រោយ​សម្រាល​រួច អាច​នឹង​ងាយ​ស្រួល​ជាង​ការ​ថែទាំ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​​ទៅ​ទៀត​។​ នៅ​ពេល​ដែល​ស្រីៗ​យើង​ចាប់ផ្ដើម​មាន​គភ៌​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ខ្លួន​ឯង​ ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​​យ៉ាង​​ខ្លាំង​ក្លា​ដល់​កូន​ដែល​នៅ​ក្នុង​ផ្ទៃ។​ លើស​ពី​នេះ​ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធានា​ថា​ ខ្លួន​និង​ទារក​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​អា​អូន​មាន​ការ​លូតលាស់​ល្អ​ប្រសើរ។​ យ៉ាង​ណា​មិញ ប្រសិនបើ​ទារក​ក្នុង​ផ្ទៃ​មិន​គ្រប់​គីឡូ​ទេ​នោះ យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​​ទាំង​នេះ​ ដើម្បី​​បង្កើន​ទម្ងន់​ដល់​ទារក​ឲ្យ​បាន​ទាន់​ពេល​វេលា​។

. របប​អាហារ​ត្រឹមត្រូវ​

ម៉ាក់​ៗ​គប្បី​ប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​មាន​តុល្យភាព​។​ ​ផ្លែឈើ​ស្រស់​ បន្លែ​ ប្រូតេអ៊ីន​ គ្រាប់​ធញ្ញជាតិ​ និង​កាបូអ៊ីដ្រាត​ល្អ​ គឺ​ជា​ជម្រើស​អាហារ​ដ៏​ស័ក្ដិសម​​បំផុត​សម្រាប់​ម៉ាក់​ៗ​ និង​អា​អូន​។​ ការ​ញ៉ាំ​អាហារ​រឹង​ពី​បី​ទៅ​បួន​ដង​នៅ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ទ្រទ្រង់​ដល់​ទម្ងន់​របស់​យើង​ និង​ទារក​ក្នុង​ផ្ទៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចូរ​ជៀសវាង​​អាហារ​ខ្លាញ់​ ចៀន​ និង​អាហារ​ដែល​មាន​កូលេស្តេរ៉ូល​​ខ្ពស់​ ក៏​ដូចជា​អាហារ​ដែល​ប្រើ​សារធាតុ​រក្សា​គុណភាព​ឲ្យ​បាន​យូរច្រើន​​។​

. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

ជាមួយ​គ្នា​នេះ​ដែរ យើង​ត្រូវ​គេង​ឲ្យ​បាន​ច្រើន​នៅ​ពេល​យប់​ និង​សម្រាក​នៅ​ពេល​ណា​ដែល​យើង​​នឿយ​ហត់​ខ្លាំង​ នៅ​អំឡុង​ពេល​ថ្ងៃ​។​ ពិត​ណាស់​ ការ​ពពោះ​អាច​ប៉ះពាល់​ដល់​រាងកាយ​ម៉ាក់​ៗ​យ៉ាង​​សម្បើម។​​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ទទួល​បាន​ថាមពល​ និង​​ភាព​ស្រស់ស្រាយ​ដល់​រាងកាយ​​សារ​ជា​ថ្មី​ម្ដង​ទៀត​។​

. ញ៉ាំ​វីតាមីន​អំឡុង​ពេល​ពពោះ

បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​វីតាមីន​នៅ​​ពេល​ពពោះ ទៅ​តាម​​ការ​ណែនាំ​របស់​គ្រូពេទ្យ​។​ ជា​ទូ​ទៅ​ ​វីតាមីន​នៅ​​ពេល​ពពោះ ផ្ដល់​សារធាតុ​ចិញ្ចឹម​បន្ថែម​​ដល់​​រាងកាយ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​។

វីតាមីន
វីតាមីន

. កាត់​បន្ថយ​ស្រ្តេស​

នៅ​ពេល​ដែល​យើង​ស្រ្តេស​ ឬ​ថប់បារម្ភ យើង​អាច​នឹង​ញ៉ាំ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល​ ឬ​មិន​​ថែទាំ​ខ្លួន​ឲ្យ​បាន​ដិតដល់​។​ កត្តា​នេះ​ អាច​ប៉ះពាល់​ដល់​ម៉ាក់​ៗ​ និង​ទារក​នៅ​ក្នុង​​ផ្ទៃ​យ៉ាង​ខ្លាំងក្លា​។​ ដូច​នេះ​ ការ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​ និង​គ្រប់គ្រង​ស្រ្តេស​បាន​ល្អ​​ មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​អំឡុង​ពេល​ពពោះ​។

. ជៀសវាង​ផឹក​​គ្រឿង​ស្រវឹង និង​ជក់​បារី​​​​​

នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​មិន​គួរ​ផឹក​គ្រឿង​ស្រវឹង​ ឬ​ជក់បារី​នោះ​ទេ​។​ សារធាតុ​ទាំង​នេះ​ មាន​​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​យើង​ ហើយ​វា​ក៏​អាច​កំណត់​អំពី​ស្ថានភាព​​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/90769-increase-fetal-weight/

កំណែ​ប្រែបច្ចុប្បន្ន

26/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះ​​ងាយៗដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ

គ្រាប់​ល្ពៅសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម