backup og meta

បាត់រដូវ ហេតុអីតេស្តទឹកនោមអត់ឃើញមានកូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 18, 2020

    បាត់រដូវ ហេតុអីតេស្តទឹកនោមអត់ឃើញមានកូន?

    ចម្ងល់​ដែល​ស្រីៗ​យើង​តែ​សួរ​ញឹក​ញាប់​​នោះ គឺ​បាត់រដូវ​ហើយ ហេតុអី​បាន​ជា​តេស្ត​មើល​ទឹក​នោម​មិន​ឃើញ​២ឆ្នូត​នោះ? ករណី​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា មាន​ផ្ទៃពោះ​ភ្លាមៗ ឬ​ប៉ុន្មាន​ថ្ងៃ​ដំបូង តេស្ត​ទឹក​នោម​មិន​អាច​ដឹង​បាន​ទេ។

    ការ​ធ្វើ​តេស្ត​ទឹក​នោម​ទៅ​ឃើញ​មាន​២ឆ្នូត​នោះ​ទេ ទោះ​ស្ត្រី​នោះ​បាត់​រដូវ​ក៏​ដោយ អាច​តេស្ត​ឃើញ​លុះ​ណា​តែ​ការ​បង្ក​កំណើត​បាន​១៤-១៦ ថ្ងៃ ពេល​បាត់​រដូវ​ភ្លាមៗ តេស្ត​មិន​ដឹង​នោះ​ទេ។

    ចំពោះ​វិធី​ដែល​អាច​ពិនិត្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​លឿន​ជាង​ការ​ពិនិត្យ​ទឹក​នោម គឺ​ការ​ធ្វើ​តេស្ត​ឈាម ដែល​អាច​ដឹង​បាន​រយៈ​ពេល​ប្រមាណ ១០ថ្ងៃ ក្រោយ​ការ​បង្ក​កំណើត។

    ក្រៅ​ពី​តេស្ត​ទាំង​២​ខាង​លើ​នេះ ស្រ្តី​ក៏​អាច​ដឹង​ថា​មាន​ផ្ទៃពោះ ឬ​អត់​បាន​ដែរ តាម​រយៈ​ការ​ពិនិត្យ​អេកូ ដែល​តេស្ត​មួយ​នេះ​ប្រើ​ពេល​យូរ​ជាង​ការ​ពិនិត្យ​តាម​វិធី​ធ្វើ​តេស្ត​ទឹកនោម និង​ឈាម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា គភ៌​អាយុ​បាន ៤-៥ សប្តាហ៍ ទើប​អាច​ធ្វើ​អេកូសាស្ត្រ​ដឹង​បាន។

    ក្នុង​ចំណោម​តេស្ត​ទាំង​៣​នេះ មាន​តែ​ការ​ធ្វើ​អេកូសាស្ត្រ​ប៉ុណ្ណោះ​ដែល​ច្បាស់​លាស់ និង​អាច​ដឹង​ថា កូន​នៅ​ទីតាំង​ណា ក្នុង ឬ​ក្រៅ​ស្បូន កូន​លូត​លាស់ ឬ​មិន​លូតលាស់ អាយុ​គភ៌ ភេទ ដឹង​ពី​បរិមាណ​ទឹកភ្លោះ បញ្ហា​ប្រឈម​របស់​កូន​ក្នុង​ផ្ទៃ​ជាដើម។

    អត្ថបទពាក់ព័ន្ធ​៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម