ស្ត្រីមានផ្ទៃពោះ កាលណាពោះកាន់តែធំ កាន់តែមានអាការៈឈឺបត់ជើងតូចញឹកញាប់ឡើងៗ តើអាការៈនោះមកពីអ្វីទៅ? អាចមានវិធីដោះស្រាយដែរ ឬទេ?
ស្ត្រីមានផ្ទៃពោះ កាលណាពោះកាន់តែធំ កាន់តែមានអាការៈឈឺបត់ជើងតូចញឹកញាប់ឡើងៗ តើអាការៈនោះមកពីអ្វីទៅ? អាចមានវិធីដោះស្រាយដែរ ឬទេ?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះប្រាកដជាចេញចូលបន្ទប់ទឹកញឹកញាប់លើសពីមនុស្សស្រីធម្មតា ២ឬ៣ដង។
រីឯមូលហេតុមកពីអំឡុងពេលមានផ្ទៃពោះ បរិមាណឈាមដែលហូរចូលទៅក្នុងរាងកាយកើនឡើងខ្លាំង ហើយតម្រងនោមនឹងដំណើរការច្រោះសារធាតុរាវកាន់តែច្រើនឡើងដែរ។ មួយវិញទៀតមកពីកូនក្នុងស្បូនលូតលាស់ចេះតែធំទៅៗ ស្បូនរបស់យើងសង្កត់ទៅលើប្លោកនោម នាំឲ្យប្លោកនោមកាន់តែមានចន្លោះតូចទៅៗ ធ្វើឲ្យការច្រោះទឹកនោមឆាប់ពេញជាងធម្មតា។
ចំណែកកត្តាសំខាន់មួយទៀត ទាក់ទងនឹងកម្រិតអ័រម៉ូន ដែលភ្ញោចទៅលើតម្រងនោមទើបធ្វើឲ្យនោមញឹក ហើយជាពិសេសនោះអ្នកមានផ្ទៃពោះមានអាការៈក្ដៅក្នុងដែលត្រូវការជាតិទឹកច្រើនទៀតនោះ ទើបជួបបញ្ហាបែបនេះ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អាការៈទាំងនេះ នៅត្រីមាសទី១ មិនសូវកើតមានឡើងឡើយ ដោយភាគច្រើនចាប់ផ្ដើមមាននៅត្រីមាសទី២ នៃការមានផ្ទៃពោះ ហើយកាន់តែញឹកលើសដើមនៅត្រីមាសទី៣ និងត្រីមាសចុងក្រោយតែម្ដង។
អាការៈឈឺនោមញឹកនេះ តែងតែកើតឡើងនៅពេលយប់ ដែលនាំឲ្យស្ត្រីមានផ្ទៃពោះមានបញ្ហាគេងមិនគ្រប់គ្រាន់ និងនាំឲ្យម៉ាក់ៗជាច្រើនកើតអារម្មណ៍មួម៉ៅ ស្រ្តេស ឬខឹងច្រើនផងដែរ។ ដើម្បីដោះស្រាយ ម៉ាក់ៗគួរតែកុំផឹកទឹកពេលយប់ច្រើនពេក តែអាចផឹកនៅពេលថ្ងៃ និងព្យាយាមនៅកន្លែងត្រជាក់ៗ ទើបអាចជួយកាត់បន្ថយការក្រាកឡើងយប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
18/05/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ