គ្នាយើងស្រីៗមួយចំនួនពិតណាស់ថាមានទម្លាប់លាបក្រែមពេលចេញទៅណាមកណា ឬពេលទៅធ្វើការជាដើម។ ចុះបើពេលយើងមានផ្ទៃពោះវិញនៅអាចលាបក្រែមបានទៀតអត់? បើលាបប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងស្រីៗមួយចំនួនពិតណាស់ថាមានទម្លាប់លាបក្រែមពេលចេញទៅណាមកណា ឬពេលទៅធ្វើការជាដើម។ ចុះបើពេលយើងមានផ្ទៃពោះវិញនៅអាចលាបក្រែមបានទៀតអត់? បើលាបប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?
ក្រែមលាបមាត់ មនុស្សស្រីជាច្រើនចូលចិត្ត តែគ្នាយើងដឹងទេបើយើងមានផ្ទៃពោះហើយលាបក្រែម គឺក្រែមអាចចូលក្នុងពោះយើងបានពេលយើងញ៉ាំអាហារ ឬផឹកទឹក ដែលនេះអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។
ក្នុងក្រែមលាបមាត់ភាគច្រើនអាចមានសារធាតុផ្សំមួយចំនួនអាចបង្កហានិភ័យដល់ស្រ្តីមានផ្ទៃពោះ។ សារធាតុទាំងនោះមានដូចជាសំណ Retinyl Tocopheryl និង Acetate ជាដើម។
បើយើងនិយាយតែសំណមួយមុខក៏អាចបង្កជាហានិភ័យដល់កូនក្នុងផ្ទៃបានដែរ។ លោហៈធាតុសំណ និងលោហៈធាតុផ្សេងទៀត ដែលមាននៅក្នុងក្រែមលាបមាត់ មិនថាតិច ឬច្រើនប៉ុនណាទេ សុទ្ធតែអាចបង្កគ្រោះថ្នាក់បាន។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺCDC អាមេរិក បានទទួលស្គាល់ថាសារធាតុសំណទោះក្នុងកម្រិតណាក៏ដោយសុទ្ធតែអាចមានគ្រោះថ្នាក់ ជាពិសេសស្រ្តីមានផ្ទៃពោះ។
ស្រ្តីមានផ្ទៃពោះ ប្រើក្រែមលាបមាត់មានជាតិសំណ អាចធ្វើឲ្យសំណឆ្លងទៅដល់កូននៅក្នុងផ្ទៃ ដែលអាចធ្វើឲ្យពុលកូនបានទៀតផង។ មួយវិញទៀត បើស្រ្តីមានផ្ទៃពោះ មានជាតិសំណក្នុងខ្លួនកាន់តែច្រើន នឹងបង្កើតឲ្យមានហានិភ័យខ្ពស់លើការរលូតកូន ឬសម្រាលកូនមុនខែ។ ដូចគ្នានេះដែរ ជាតិសំណ ក៏អាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់ខួរក្បាល តម្រងនោម និងប្រព័ន្ធប្រសាទរបស់កូន ឬពេលកូនកើតមកធ្វើឲ្យរៀនសូត្រមិនបានល្អដូចកូនអ្នកដទៃ។
ស្រ្តីមានផ្ទៃពោះនៅតែអាចប្រើក្រែមលាបមាត់បាន តែយើងត្រូវចេះជ្រើសរើសក្រែមណាដែលមានបញ្ជាក់ថាជាផលិតផលធម្មជាតិ ឬមានបញ្ជាក់ថាស្រ្តីមានផ្ទៃពោះអាចប្រើបាន។ មួយវិញទៀត ត្រូវពិនិត្យឲ្យមែនទែនថា ក្រែមដែលយើងកំពុងចង់ទិញមកប្រើ គឺគ្មានសារធាតុផ្សំពីសំណ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕