backup og meta

បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 26, 2021

    បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

    ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​ធម្មតា ក្នុង​នោះ ១០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ លំពែង​មិន​អាច​ធានា​រ៉ាប់រង​បាន​នូវ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការ​ផលិត​អាំងស៊ុយលីន​ទេ ធ្វើ​ឲ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​ពពោះ​កើន​ឡើង ទៅ​ជា​កើត​ជំងឺ​ទឹកនោម​ផ្អែម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology។

    លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា មាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។

    យើង​អាច​ដឹង​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​ដោយ​របៀប​ណា?

    លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា នៅ​ដំណាក់​កាល​ដំបូង មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ទល់​តែ​បង​ប្អូន​ស្រ្តី​ទៅ​ធ្វើ​តេស្ត ហើយ​ការ​ធ្វើ​តេស្ត​នោះ​ទៀត​សោត​មាន​លក្ខណៈ​ពិសេស​បន្តិច គឺ​តម្រូវ​ឲ្យ​ស្រ្តីពពោះ​ញ៉ាំ​ទឹកស្ករ​ចំនួន ៣៥ក្រាម ដែល​ជា​ស្ករ​ពិសេស​រៀបចំ​នៅ​មន្ទីរ​ពិសោធន៍។

    “ព្រលឹម​ឡើង​បងប្អូន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កុំ​ទាន់​ញ៉ាំ​អី ហើយ​ទៅ​មន្ទីរ​ពិសោធន៍ ពេល​នោះ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​នឹង​បូម​ឈាម​ស្ត្រីព​ពោះ បន្ទាប់​ពី​បូម​ឈាម​រួច តម្រូវ​ឲ្យ​ស្ត្រី​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥ ក្រាម រួច​ហើយ ១ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត ២ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត។ ដូច្នេះ​ត្រូវ​បូម​ឈាម​ចំនួន ៣ដង”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    បើ​លទ្ធផល មុន​ញ៉ាំ​ស្ករ ៧៥ក្រាម ចន្លោះ​ពី ៩២-១២៥ mg/dL នោះ​បញ្ជាក់​ថា ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​៣ ឬ​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ដូចគ្នា​នេះ​ដែរ បើ​លទ្ធផល​ក្រោយ​ពេល​ញ៉ាំ​ស្ករ ៧៥ក្រាម ១ម៉ោង លើស​ពី ១៨០mg/dL  ឬ​ក៏​លទ្ធផល ២ម៉ោង​ក្រោយ​ញ៉ាំ​ជាតិ​ស្ករ ៥៧ក្រាម លើស​ពី ១៥៣-១៩៩ mg/dL  ក៏​បញ្ជាក់​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​ដែរ។

    បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា កម្រិត​ជាតិ​ស្ករ​ស្ត្រី​ពពោះ​តឹង​រឹង​ខ្លាំង​ណាស់ កាលណា​ឡើង​តែ​បន្តិច​ត្រូវ​បាន​រាប់​បញ្ចូល​ថា មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ។

    វេជ្ជបណ្ឌិត ស៊ុំ សត្ថា
    វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម