ស្រីៗដែលមានជំងឺបេះដូងគ្រប់ប្រភេទ ចាំបាច់ត្រូវពិភាក្សាជាមួយគ្រូពេទ្យបេះដូង និងសម្ភព មុននឹងសម្រេចចិត្តយកកូន។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមគ្រូពេទ្យបេះដូង លោកវេជ្ជបណ្ឌិត សុខ ជួរ។
ស្រីៗដែលមានជំងឺបេះដូងគ្រប់ប្រភេទ ចាំបាច់ត្រូវពិភាក្សាជាមួយគ្រូពេទ្យបេះដូង និងសម្ភព មុននឹងសម្រេចចិត្តយកកូន។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមគ្រូពេទ្យបេះដូង លោកវេជ្ជបណ្ឌិត សុខ ជួរ។

លោកវេជ្ជបណ្ឌិតថា ជាទូទៅស្ត្រីដែលមានជំងឺបេះដូងមិនសូវធ្ងន់ធ្ងរអាចមានលទ្ធភាពក្នុងការមានកូនខ្ពស់ ជាងស្រ្តីដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។ “គេមានក្រុមគ្រូពេទ្យ Pregnancy heart team មានគ្រូពេទ្យបេះដូង គ្រូពេទ្យសម្ភព គ្រូពេទ្យដាក់ថ្នាំសន្លប់ពិភាក្សាគ្នា តើស្ត្រីមានជំងឺបេះដូងអាចមានកូនបាន ឬអត់? បើមាន តើត្រូវរកមធ្យោបាយក្នុងការកើតបែបណា? តាមធម្មជាតិ ឬវះកាត់’។
គេបែងចែកស្ត្រីមានជំងឺបេះដូងពេលពពោះ ទៅតាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (Modified WHO Classification) ដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ ៤។ ប្រធានដេប៉ាតឺម៉ង់ ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត្រ បានបន្ថែមថា ចំពោះចំណាត់ថ្នាក់ទី១ ទី២ ស្រីៗអាចមានកូនធម្មតា ទោះបីជាមានជំងឺបេះដូងក៏ដោយ ប៉ុន្តែចំពោះស្ត្រីដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ចូលក្នុងចំណាត់ថ្នាក់ទី៣-៤ (Modified WHO Classification 3-4) គ្រូពេទ្យហាមមិនឲ្យមានផ្ទៃពោះនោះទេ។
អត្ថបទពាក់ព័ន្ធ៖

សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែតក្នុងករណីស្រីៗមានជំងឺបេះដូងធ្ងន់ធ្ងរជ្រុលជាមានផ្ទៃពោះ អាចប្រឈមមុខគ្រោះថ្នាក់ទាំងម្តាយទាំងកូន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
15/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ