backup og meta

ធុញនឹងការណែនាំច្រើនពេលពពោះ សាកវិធីនេះ អាចជួយឲ្យម៉ាក់ៗសប្បាយចិត្តវិញ

ធុញនឹងការណែនាំច្រើនពេលពពោះ សាកវិធីនេះ អាចជួយឲ្យម៉ាក់ៗសប្បាយចិត្តវិញ

មាន​កូន​ជា​ដំណឹង​ពិសេស យើង​នឹង​ទទួល​បានការ​អបអរ​​ លើក​ទឹក​ចិត្ត​ ពី​សាច់ញាតិ​ មិត្តភក្តិ​ ដើម្បីឆ្លងកាត់​ពេល​វេលាពិសេសមួយ​នេះ។ ទន្ទឹម​នឹង​ការ​អបអរ ទាំង​សាច់ញាតិ ទាំង​មិត្តភក្តិ ដោយ​សារ​បារម្ភ ច្បាស់ជាមាន​ពាក្យ​ណែនាំកុំឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ច្រើនមិនខាន ពេល​ខ្លះធ្វើ​ឲ្យ​ អារម្មណ៍​យើង​ច្របូក​ច្របល់ ពិសេស​បើ​ឮដំបូន្មាន​ណា​យើង​មិន​ពេញ​ចិត្ត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​តិចនិក​ ជួយគេច​ចេញ​ពី​ដំបូន្មានយើង​មិន​ពេញ​ចិត្ត​បាន។

១- ត្រូវ​ដឹង​ថា​​យោបល់ចេញ​ពី​ប្រភព​ណា?

ដំបូន្មាន​ពេល​ពពោះ អាច​មាន​គ្រប់​បែប​យ៉ាង តាំង​ពី​រឿង​ពពោះ​ ដល់​រឿង​សម្រាល រឿង​សុខ​ភាព​យើង និង​គភ៌ និយាយ​រួម គ្រប់​បែប​យ៉ាង​តែ​ម្តង។ ​ពេល​សាច់ញាតិ ឬ​មិត្ត​ភក្តិ ​ផ្តល់​ដំបូន្មាន ត្រូវ​ចាំ​ថា ​ជា​ពាក្យ​ចេញ​ពី​ចិត្ត​ដោយ​ក្តី​បារម្ភ ទោះ​ពាក្យ​ខ្លះ​រាង​ចាស់​គម្រិល តែ​មិន​មែន ​មិន​បាន​ការ​នោះ​ទេ។ ការ​លើក​ទឹក​ចិត្ត ចែក​រំលែក​បទ​ពិសោធ ចំណេះ​ដឹង និង​ភាព​ជិត​ស្និត ពី​បងស្រីយើង​ធ្លាប់​ពពោះ និង​សម្រាល ​គឺ​មាន​តម្លៃ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែងបំផុត។

យ៉ាង​ណា ក៏​មាន​អ្នក​ផ្សេង​ទៀត រាប់​ទាំងមិត្ត​រួម​ការងារ ​​នឹង​ផ្តល់​យោបល់​ពី​នេះ​ពី​នោះ​ប្រាប់យើង​ដូច​គ្នា។ យ៉ាង​ណា ពួក​គេអាច​នឹង​​មិន​ហ៊ាន​ផ្តល់​ដំបូន្មាន​ពាក់​ព័ន្ធ​ការ​​រស់​នៅ​ផ្ទាល់ខ្លួន​យើង​ឡើយ ដូច​ជា​​ការ​ស្លៀក​ពាក់​ ឬ​ធ្វើ​សក់​ជាដើម។ ជាទូទៅ​ មាន​តែ​រឿង​​មិន​សំខាន់ ដោយ​សារ​មិត្តភក្តិ​រួម​ការ​ងារ អាច​នឹង​មិន​ដឹងទម្លាប់​រស់​នៅ​របស់យើង ក៏​ដូច​ជា​​ស្ថាន​ភាពភគ៌​​ក្នុង​ពោះ​ដែរ។

២- តប​តាម​អារម្មណ៍

ស្រីៗ​ពពោះ​ខ្លះ អាច​នឹង​​រួស​រាយ​រាក់​ទាក់​ណាស់ ចូល​ចិត្ត​និយាយ​ពី​រឿង​ខ្លួន​មាន​ទម្ងន់ កូន​ក្នុង​ពោះ​រើ ប្រៀប​ធៀប​គ្នា​ជាមួយ​ស្រីៗ​កំពុង​ពពោះ​ផ្សេង​ទៀត។ សម្រាប់​យើង​ផ្ទាល់ ក៏​​អាច​ធ្វើ​ចិត្ត​​រួស​រាយ​ជាង​ធម្មតា​ នៅ​អំឡុង​ពេល​ពពោះ​នេះបាន​ដូច​គ្នា ដោយ​មិន​ប្រកាន់ គ្រាន់​តែ​រឿង​មិត្ត​ភក្តិ សាច់ញាតិ​សុំ​​ស្ទាប​ពោះ​នោះ​ឡើយ។

ពេល​មាន​គេ​និយាយ​ប្រាប់​អ្នក​ពី​រឿង​ពពោះ​ យើង​​គួរ​ឆ្លើយ​តប​ឲ្យ​បាន​សម​ស្រប តែ​រឿងនេះ ក៏​អាស្រ័យលើ​អត្ត​ចរិតមនុស្ស​ម្នាក់ៗ​ដូច​គ្នា។ ប៉ុន្តែ​ករណី​នេះ យើង​អាច​ញញឹម​ហើយ​ងក់​ក្បាល ដើម្បីបញ្ជាក់​ថា យើង​​ស្តាប់​អ្វី​គេ​កំពុង​និយាយ (ទោះ​មិន​ស្តាប់​ក៏​ដោយ) ហើយ​ចៀស​វាង​ការ​ប្រកែក​គ្នា និង​ឆ្លើយតប​​តាម​ឃ្លា​ឃ្លង​ដូច​ជា៖

– ខ្ញុំ ​និងប្តីខ្ញុំ (ប៉ាវា ឬតាន៎ុង) ​​សម្រេច​ចិត្ត​ថា…………បែប​នេះ​ល្អ​ចំពោះ​ពួក​យើង។

– ពេទ្យ​ប្រាប់​ថា……….. ពួក​ខ្ញុំ​យល់​ស្រប​តាម​ពេទ្យ ព្រោះ​ទាំង​អស់​នឹង គាត់​ដឹង​ច្បាស់​​។

– មែនក៏អី? ខ្ញុំ​ឮ​គេ​និយាយ​ថា ធ្វើអ៊ីចឹង​មិន​ល្អ​ទេ។

– អរគុណ​ហើយ ចាំសាក​លមើល៍!

– ពេល​មាន​ដំបូន្មាន​ធ្វើ​ឲ្យ​យើង​មិន​ពេញ​ចិត្ត គួរ​ប្តូររឿង​និយាយភ្លាម អាច​នឹង​​និយាយពី​ការ​តាម​ដាន​រឿង​ភាគ ឬនិយាយ​ពី​រឿង​ទៅ​ផ្សារ​ទំនើប ទើប​បើក​ថ្មី ដើម្បី​កុំឲ្យ​ឮ​ដំបូន្មាន​ទាំង​នោះ​ទៀត។

មិន​គួរ​និយាយ​រឿង​ពពោះ​ ឬ​ចម្ងល់​អ្វី​មួយ​​ ជាមួយ​អ្នក​ដទៃ ក្រៅ​ពីមនុស្ស​ស្និទ្ធ​ស្នាល​នឹង​យើង​ជាដាច់​ខាត ព្រោះ​អាចធ្វើ​ឲ្យ​គេ​​គិត​ថា យើង​​ជិត​ស្និត​ជាមួយ​គេ​ បាន​និយាយ​រឿង​នេះ​​ប្រាប់​គេ។ បើ​ជួប​មនុស្ស​បែប​នេះ​ គ្រាន់​តែ​ញញឹម ងក់​ក្បាល ​ដើរ​ហួស​ទៅ​បាន​ហើយ។

៣- ស្វាគមន៍​យើង​ជា​​ហូរហែរ

ក្រៅ​ពាក្យ​ណែ​នាំ​ច្រើន​ពេល​ពពោះ មនុស្ស​ជាច្រើន អាច​នឹង​សួរ​ដេញ​ដោល​​ពី​ថ្ងៃត្រូវ​សម្រាល កូនក្នុង​ពោះ ​ប្រុស ​ឬ​ស្រីក៏ថា​បាន។ ការ​ពពោះ​ជា​រឿង​រំភើប​រីក​រាយ​មួយ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​​ញញឹម​ ត្រេក​អរ​ជាមួយ​យើង ​ពេលទទួល​បាន​ដំណឹង​នេះ ក៏​ជាពេលយើង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ​មើល​ថែ ពីសំណាក់​សាច់ញាតិ មិត្ត​ភក្តិ ក៏ដូច​ជា​មនុស្ស​មិន​សូវ​ស្និទ្ធស្នាល ដូចជា មិត្តភក្តិប្តី មិត្តភក្តិរបស់​មិត្តភក្តិ ឬ​មនុស្សមិន​ដឹង​​ស្គាល់​គ្នា​ពីពេល​ណា​ ស្រាប់​តែ​អបអរយើងក៏មាន នឹង​ជួយ​យក​អាសាយើង ជាមួយ​ការងារ​មួយចំនួនក៏​ថា​បាន។ ហេតុនេះ កុំ​ចម្លែក​ចិត្ត​អី គ្រាន់​តែ​ញញឹមទៅ​កាន់​ មនុស្ស​ទាំងនោះដោយ​ក្តីពេញ​ចិត្ត ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ដែរ ព្រោះបើគិត​តែឆ្ងល់​នេះ ឆ្ងល់​នោះ ច្បាស់​មិន​ធ្វើ​ឲ្យ​អារម្មណ៍យើង មិន​សប្បាយ​រីករាយ​ទៅ​តាម​នឹង​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

  • សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!
  • ស្តាប់ហេតុផលនេះរួច គ្នាយើងអាចនឹងលែងចង់ដឹងកូនក្នុងពោះស្រី ឬប្រុស ទៀតហើយ!

៤- អត់ទោស ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន កុំប៉ះពោះ​ខ្ញុំ!

ពេល​មាន​គេ​សួរ​នាំ​ច្រើន ស្រីៗ​ពពោះ​​អាច​ទទួល​យក​បាន ណែ​នាំ​ច្រើន​ ទោះ​គួរ​ឲ្យ​ធុញ ក៏​នៅ​​តែអាច​ទ្រាំ​បាន ប៉ុន្តែ​បើ​សុខៗ​ស្រាប់​តែ​មក​ស្ទាប​ពោះ​វិញ លើស​ព្រំដែន​ហើយ។ បើ​​មាន​អារម្មណ៍​ថា​រំខាន គួរ​ប្រាប់​ថា៖

– សុំ​ទោស ខ្ញុំ​មិន​សូវ​ស្រួល​ទេ កុំ​ប៉ះពោះ​ខ្ញុំ!

– ដក​ដៃ​ចេញ! រួច ​​’សម្លក់​បន្តិច’ ឆាប់​​ដើរ​ចេញពី​មនុស្ស​ទាំងនោះ​ភ្លាម។

៥- ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ជាមួយ​ការ​ពពោះរបស់​យើង

ពពោះ ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ និង​រីក​រាយ​បំផុត​ក្នុង​ជីវិត​ស្រីៗ ពិតណាស់ យើង​​អាចមាន​អាការៈ​​ក្អួត​ចង្អោរ​ច្រើន មាន​ការ​ពិបាក​ផ្សេងៗ​ជា​ច្រើន តែ​ចុង​ក្រោយ យើង​នៅ​​រីក​រាយសប្បាយ​ចិត្ត​ខ្លាំង មាន​អារម្មណ៍ថា​មានសុភមង្គលក្នុង​គ្រួសារ ក្រោយ​បង្កើតបាន​​កូន​មាន​សុខ​ភាព​ល្អ​ ដែល​ជា​មូលហេតុ​ ជួយ​ឲ្យ​យើង​អាច​តាំង​ចិត្ត​ពុះពារ​គ្រប់​ឧបសគ្គ​អំឡុង​ពេល​នេះ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dealing with pregnancy advice from strangers. https://sg.theasianparent.com/dealing-with-pregnancy-advice-from-strangers/ Accessed March 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម