ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឆ្លងកាត់ភាពជាម្តាយមិនមែនជារឿងងាយស្រួលនោះទេ ម្នាក់ៗត្រូវឆ្លងកាត់ការលំបាក ការឈឺចាប់ ដោយអត់ធ្មត់បំផុត។ ដើម្បីឲ្យស្រីៗគ្នាយើងដែលត្រៀមលក្ខណៈធ្វើជាម៉ាក់គេបានដឹងជាមុននោះ Hello គ្រូពេទ្យនឹងបង្ហាញនូវសញ្ញាសំខាន់ៗពេលពពោះ និងសម្រាលកូន។
១– សញ្ញានៃការមានកូន
សញ្ញាដំបូងបំផុត គឺការបាត់រដូវ ក្រៅពីនោះមានតឹងឡើងសុដន់ មានធ្លាក់ឈាមតាមទ្វារមាសតិចតួច អស់កម្លាំង ក្អួតចង្អោរ ប្រែប្រួលចំណង់អាហារ និងអារម្មណ៍។ បើមានអាការៈទាំងនេះស្រីៗយើងប្រញាប់ពិនិត្យទឹកនោម ឬទៅពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ បើមានអាការៈច្បាស់ៗទាំងនេះ ស្រីៗត្រូវពិនិត្យទឹកនោមមានផ្ទៃពោះ
២– សញ្ញាគ្រោះថ្នាក់ពេលពពោះ
មានសញ្ញាគ្រោះថ្នាក់មួយចំនួនដែលស្រីៗមានកូនដំបូងត្រូវកត់សម្គាល់ទុក ប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះអាចឲ្យកូនរលូត កូននៅក្រៅស្បូន របេះសុកពីស្បូន កូនស្លាប់ក្នុងពោះក៏មាន។ សញ្ញាទាំងនោះរួមមាន ធ្លាក់ឈាម ពពោះ ៥–៦ខែហើយកូនមិនកម្រើក កូនមិនបង្វិលក្បាល និងមានធ្លាក់សដុំៗមានក្លិនមានពណ៌ និងរមាស់។
៣– សញ្ញានៃការឈឺពោះសម្រាលកូន
គ្រប់ខែហើយ ម៉ាក់ៗត្រូវដឹងពីសញ្ញានៃការឈឺពោះកើតកូន ដើម្បីយើងអាចត្រៀមលក្ខណៈបានមុន ព្រោះកូនខ្លះអាចកើតមុន ឬក្រោយថ្ងៃកំណត់របស់គ្រូពេទ្យ។ សញ្ញាទាំងនោះរួមមាន ឧស្សាហ៍ឈឺពោះឈឺរួយចង្កេះ នោមមានធ្លាក់ឈាមលាយទឹករម្អិល បែកទឹកភ្លោះ ឈឺពោះកាន់ខ្លាំង ឯស្បូនកន្រ្តាក់ញាប់ទៅៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕