backup og meta

​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 09, 2019

    ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​

    អំឡុង​ពេល​​​ពពោះ ស្ត្រីពពោះត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជាពិសេស។ ខណៈ​ពេល​នេះ ការ​សិក្សា​​ថ្មី​​ពី​ប្រទេស​ន័រវែស បង្ហាញ​ថា ពេល​ម៉ាក់​ៗ​កំពុង​ពពោះដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ ​អាច​ជួយ​បង្ការ​​កូនកើត​​មក មិន​ឲ្យមាន​រោគ​ហើម​ពោះ។

    ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​​សុខភាព​​សាធារណៈ សហការ​ជា​មួយ​មន្ទីរពេទ្យ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​កុមារ Østfold Hospital Trust ប្រទេស​ន័រវែស បាន​បញ្ជាក់​ថា ម៉ាក់ៗ​ដែល​​បាន​ទទួល​របប​អាហារ​មាន​ជាតិសរសៃខ្ពស់​​អំឡុង​ពេល​ពពោះ នឹង​មាន​ហានិភ័យ​​កូន​កើត​មក ​​មាន​រោគ​ហើម​ពោះ​ក្នុង​កម្រិត​ទាបប៉ុណ្ណោះ។

    ការ​សិក្សា​បាន​វិភាគ​​​តាម​​ដាន​លើ​ទិន្នន័យ​​កុមារ និង​ម៉ាក់ៗ​ប្រមាណ​ជាង​ ៨០.០០០ ​នាក់ ដែលសុទ្ធ​សឹងបាន​ផ្តល់កំណើត​​កូន នៅ​ចន្លោះ​ឆ្នាំ​១៩៩៩-​២០០៩។ ម៉ាក់ៗ​ចូល​រួម​ទាំង​អស់ ​ត្រូវ​បាន​ពេទ្យ​​សួរ​អំពី​របប​អាហារ រាប់​ទាំង​ជាតិសរសៃ និង​ប្រូតេអ៊ីន​​ Gluten បាន​មក​ពី​គ្រាប់​ធញ្ញជាតិ​ នៅ​អំឡុង​ពេលកំពុង​ពពោះ​​សប្តាហ៍​ទី ​២២។ ដោយ​ឡែក សម្រាប់​​ទារកកើត​មក ក៏​ត្រូវ​អ្នក​វិទ្យាសាស្រ្ត​តាម​ដាន​​ផង​ដែរ ​រហូត​ដល់​ធំ​ធាត់​ ដល់​អាយុ​ ១១ ​ឆ្នាំ។

    អ្នក​ស្រាវជ្រាវ​រក​​ឃើញ​ថា ស្រីៗញ៉ាំ​ជាតិ​សរសៃខ្ពស់​ ប្រហែល​ ៤៥ ​ក្រាម/​ថ្ងៃ មាន​ហានិភ័យ​​​កូន​កើត​មក ​​មាន​អត្រា​រោគ​ហើម​​ពោះ​តិច​ជាង ដល់​ទៅ​ ៣៤​​% ឯ​ណោះ ស្រី​​មិន​បាន​​​ទទួល​ជាតិ​សរសៃ​នេះ​សោះ ឬ​ទទួល​តែ​ ១៩ ក្រាម/ថ្ងៃ​​។ ទោះ​ជា​យ៉ាង​​ណា លោក​វេជ្ជបណ្ឌិត Ketil Stordal ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ ​អះ​អាងត្រូវ​ការ​សិក្សា​លម្អិត​បន្ថែម​​ចំពោះ​ករណី​នេះ ហើយ​លោក​​ និង​ក្រុម​ការងារ នឹងស្រាវជ្រាវ​បន្ថែម​ទៅ​លើសារធាតុ​ប្រូតេអ៊ីនក្នុង​គ្រាប់​ធញ្ញជាតិ​ ថា​តើ​វា​នឹង​មាន​ផល​​បែប​ណា​​ទៅ​លើស្រីៗអំឡុង​ពេល​ពពោះ​។

    អត្ថបទពាក់ព័ន្ធ៖

    ជំងឺ​ហើម​ពោះ ជាភាសា​បច្ចេកទេសហៅ​ថា Celiac Disease គឺ​ជា​ជំងឺ​មួយ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​ មាន​ប្រតិកម្ម​​ទៅ​នឹងរបប​អាហារ​មួយ​ចំនួន​ដូច​ជា​ គ្រាប់​ធញ្ញជាតិ ដែល​នោះ​មាន​ទាក់​ទង​ ចាប់​ពី​​ម្តាយ​ហូប​អាហារ​ អំឡុង​ពេល​ពពោះ រហូត​​ដល់​កូន​កើត​មក​។

    ដូច​ការ​ស្រាវជ្រាវ​​ខាង​លើ ផ្អែក​តាម​​​សមាគម​អាមេរិក​សិក្សា​ពី​​ប្រព័ន្ធ​បង្ក​កំណើត​ស្ត្រី និង​សម្ភព​ បាន​​ណែ​នាំ​សម្រាប់​​ស្រីៗ​ពពោះ​ ត្រូវ​ញ៉ាំជាតិ​សរសៃប្រមាណ​ ២៥ ​ក្រាម/ថ្ងៃ ដើម្បី​ទទួល​ប្រយោជន៍​ខាង​លើ​នេះ ហើយ​ជាតិ​សរសៃ គឺមាន​នៅ​ក្នុង​បន្លែ​ ផ្លែ​ឈើ​ មួយ​ចំនួន​ ដូច​ជា​ ល្ហុង ដំឡូង​ជ្វា​ ជា​ដើម​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Jun 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម