អំឡុងពេលពពោះ ស្ត្រីពពោះត្រូវយកចិត្តទុកដាក់លើរបបអាហារជាពិសេស។ ខណៈពេលនេះ ការសិក្សាថ្មីពីប្រទេសន័រវែស បង្ហាញថា ពេលម៉ាក់ៗកំពុងពពោះដែលញ៉ាំអាហារមានជាតិសរសៃ អាចជួយបង្ការកូនកើតមក មិនឲ្យមានរោគហើមពោះ។
ត្រួតពិនិត្យដោយ សន សុភា
អំឡុងពេលពពោះ ស្ត្រីពពោះត្រូវយកចិត្តទុកដាក់លើរបបអាហារជាពិសេស។ ខណៈពេលនេះ ការសិក្សាថ្មីពីប្រទេសន័រវែស បង្ហាញថា ពេលម៉ាក់ៗកំពុងពពោះដែលញ៉ាំអាហារមានជាតិសរសៃ អាចជួយបង្ការកូនកើតមក មិនឲ្យមានរោគហើមពោះ។
ការស្រាវជ្រាវពីវិទ្យាស្ថានសុខភាពសាធារណៈ សហការជាមួយមន្ទីរពេទ្យសិក្សាផ្នែកប្រព័ន្ធរំលាយអាហារកុមារ Østfold Hospital Trust ប្រទេសន័រវែស បានបញ្ជាក់ថា ម៉ាក់ៗដែលបានទទួលរបបអាហារមានជាតិសរសៃខ្ពស់អំឡុងពេលពពោះ នឹងមានហានិភ័យកូនកើតមក មានរោគហើមពោះក្នុងកម្រិតទាបប៉ុណ្ណោះ។
ការសិក្សាបានវិភាគតាមដានលើទិន្នន័យកុមារ និងម៉ាក់ៗប្រមាណជាង ៨០.០០០ នាក់ ដែលសុទ្ធសឹងបានផ្តល់កំណើតកូន នៅចន្លោះឆ្នាំ១៩៩៩-២០០៩។ ម៉ាក់ៗចូលរួមទាំងអស់ ត្រូវបានពេទ្យសួរអំពីរបបអាហារ រាប់ទាំងជាតិសរសៃ និងប្រូតេអ៊ីន Gluten បានមកពីគ្រាប់ធញ្ញជាតិ នៅអំឡុងពេលកំពុងពពោះសប្តាហ៍ទី ២២។ ដោយឡែក សម្រាប់ទារកកើតមក ក៏ត្រូវអ្នកវិទ្យាសាស្រ្តតាមដានផងដែរ រហូតដល់ធំធាត់ ដល់អាយុ ១១ ឆ្នាំ។
អ្នកស្រាវជ្រាវរកឃើញថា ស្រីៗញ៉ាំជាតិសរសៃខ្ពស់ ប្រហែល ៤៥ ក្រាម/ថ្ងៃ មានហានិភ័យកូនកើតមក មានអត្រារោគហើមពោះតិចជាង ដល់ទៅ ៣៤% ឯណោះ ស្រីមិនបានទទួលជាតិសរសៃនេះសោះ ឬទទួលតែ ១៩ ក្រាម/ថ្ងៃ។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Ketil Stordal ដែលដឹកនាំការស្រាវជ្រាវខាងលើ អះអាងត្រូវការសិក្សាលម្អិតបន្ថែមចំពោះករណីនេះ ហើយលោក និងក្រុមការងារ នឹងស្រាវជ្រាវបន្ថែមទៅលើសារធាតុប្រូតេអ៊ីនក្នុងគ្រាប់ធញ្ញជាតិ ថាតើវានឹងមានផលបែបណាទៅលើស្រីៗអំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
ជំងឺហើមពោះ ជាភាសាបច្ចេកទេសហៅថា Celiac Disease គឺជាជំងឺមួយប្រព័ន្ធស៊ាំរបស់មនុស្ស មានប្រតិកម្មទៅនឹងរបបអាហារមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ ដែលនោះមានទាក់ទង ចាប់ពីម្តាយហូបអាហារ អំឡុងពេលពពោះ រហូតដល់កូនកើតមក។
ដូចការស្រាវជ្រាវខាងលើ ផ្អែកតាមសមាគមអាមេរិកសិក្សាពីប្រព័ន្ធបង្កកំណើតស្ត្រី និងសម្ភព បានណែនាំសម្រាប់ស្រីៗពពោះ ត្រូវញ៉ាំជាតិសរសៃប្រមាណ ២៥ ក្រាម/ថ្ងៃ ដើម្បីទទួលប្រយោជន៍ខាងលើនេះ ហើយជាតិសរសៃ គឺមាននៅក្នុងបន្លែ ផ្លែឈើ មួយចំនួន ដូចជា ល្ហុង ដំឡូងជ្វា ជាដើម៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
សន សុភា