backup og meta

ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖

១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ

បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។

២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ

ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។

៣- កំដរ​ប្រពន្ធ

អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល

ពពោះ

៤- ម៉ាស្សា​ឲ្យ​ប្រពន្ធ

ពោះ​កាន់តែ​ធំ​អាការៈ​ចុក​រួយ​ផ្សេង​ៗ​ក៏​មាន​កាន់តែ​ច្រើន​កន្លែង ជាពិសេស​ចង្កេះ និង​ជើង​តែម្ដង។ ដឹង​បែប​នេះ​ហើយ​យប់​ឡើង បុរស​ៗគួរតែ​ជួយ​ច្របាច់​ជើង និង​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ ដើម្បី​បាន​ធូរ​ស្បើយ​​ខ្លះៗ មិន​តែ​ប៉ុណ្ណោះ ពេល​ពាក់​កណ្ដាល​អាធ្រាត្រ​គួរតែ​ក្រោក​ជួយ ​បើឮ​សំឡេង​ប្រពន្ធ​ប្រាប់​ថា​រមួល​ក្រពើ។

៥- មាន​កាដូ​លើក​ទឹកចិត្ត

ពពោះ​កូន​មួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត បាត់បង់​រូបឆោម និង​លះបង់​ពេលវេលា​សម្រាប់​ខ្លួនឯង​ជាច្រើន​ដើម្បី​កូន។ ដូចនេះ​ប្ដី​គួរតែ​មាន​កាដូ​ជា​ការ​លើក​ទឹកចិត្ត​បន្តិច​បន្តួច ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​កក់​ក្ដៅ និង​គិតថា​ខ្លួន​មិន​ឯកា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម