backup og meta

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ

យូហ្គា ជា​វិធី​ហាត់​ប្រាណបែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អាច​ហាត់​បាន​គ្រប់​វ័យ មិន​ថា​ស្រី មិន​ថាប្រុស ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បានត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​តិចនិក​ហាត់យូហ្គា សម្រាប់​គ្នា​យើង​ទើប​ពពោះ​ក្នុងត្រី​មាសដំបូង។

១- កាយវិការ Cobra Pose

Cobra Pose គឺ​ជា​ក្បាច់​យ៉ូហ្កា​មួយ​ប្រភេទ​ តម្រូវ​ឲ្យ​ធ្វើ​កាយវិការ​ដូច​ពស់​បើក​វែក។ អនុវត្ត​វិធីហាត់នេះ នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ពេល​ព្រឹក។ ធ្វើ​កាយវិការ​នេះ​ហើយ ប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង និង​ធ្វើឲ្យបានយូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​កុំ​ឲ្យ​​លើស​ពី ៣០ វិនាទី។ មិន​ត្រូវ​ប្រឹង​ពត់​ខ្លួន​ខ្លាំង​ពេក​ទេ  ត្រូវ​ធ្វើដោយ​​ថ្នម​ៗ។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ កាយវិការ Cobra Pose ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​បរិវេណ​ចង្កេះ ជួយ​ឲ្យ​រាងកាយ​ម៉ាក់​ៗ​ទន់​ងាយ​បត់បែន និង​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ល្អ។

២- កាយវិការ Butterfly Pose

Butterfly Pose ជាកាយវិការ​មើល​ទៅ​ដូច​មេអំបៅ​ទះ​ស្លាប ឬ​ជាង​ជួសជុល​ស្បែក​ជើង​កំពុងអង្គុយ​ធ្វើការ។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ ដោយ​ធ្វើ​កាយវិការ​បែប​នេះ​ ប្រឹង​ទប់ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិន​ត្រូវលើស​ពី ៥ នាទីឡើយ។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ កាយវិការ Butterfly Pose ជួយ​ជំរុញ​ចង្វាក់​បេះដូង និង​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​​ម៉ាក់​ៗ និង​ជួយ​បន្ធូរ​អាការៈ​ហត់​អស់​កម្លាំង និង​មួម៉ៅជាដើម។

៣- កាយវិការ Cow Pose

Cow Pose ជា​កាយវិការ​មួយ​ធ្វើ​ត្រាប់​ដូច​សត្វ​គោ​កំពុង​ឈរ។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហា ដោយធ្វើ​កាយវិការ​បែប​នេះ​ហើយប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិនត្រូវ​លើស​ពី ១៥ វិនាទីឡើយ។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ កាយវិការ Cow Pose ជួយ​ធ្វើ​ឲ្យ​លំនឹង​រាងកាយម៉ាក់​ៗ​​ប្រសើរ​ជាង​មុន ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​កាត់បន្ថយ​ភាព​តានតឹង។ កាយវិការ​នេះ​ ក៏​ជួយ​ធ្វើ​ឲ្យ​ទ្រនុង​ឆ្អឹង​ខ្នង និង​ក យឺត​ងាយ​បត់​បែន​ផងដែរ។

៤- កាយវិការ Cat Pose

Cat Pose កាយវិការ​នេះ​ ធ្វើ​ដូច​សត្វ​ឆ្មារ​ចំកោង​ខ្នង។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ ដោយធ្វើ​កាយវិការ​បែប​នេះ​ហើយប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិនត្រូវ​លើស​ពី ១៥ វិនាទីឡើយ។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖  Cat Pose ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ ​សម្រួល​ចរន្ត​ឈាម។ កាយវិការ​នេះ ល្អ​បំផុត​សម្រាប់​កាត់​បន្ថយ​ស្រេ្តស។

៥- កាយវិការ Leg up the wall Pose

Leg up the wall Pose  ជា​កាយវិការ​គេង​លើក​ជើង​ត្រង់​ឡើង​លើ ហើយ​គូទ​ផុត​ពី​កម្រាល។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហា ដោយធ្វើ​កាយវិការ​បែប​នេះ​ហើយប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិនត្រូវ​លើស​ពី ១៥ វិនាទីឡើយ។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ ​កាយវិការ​ Leg up the wall Pose ជួយ​សម្រាល​ភាព​ចុក​រួយ​ស្រពន់ជើង ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាល និង​គេង​មិន​លក់ ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់។

អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង
  • អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​

៦- កាយវិការ Mountain Pose

Mountain Pose ជា​កាយវិការ​មួយ​តម្រូវ​ឲ្យ​ឈរ​ត្រង់​ខ្លួន ដាក់​ដៃ​ស្រប​នឹង​ដង​ខ្លួន (តែ​មិន​ប៉ះ​ខ្លួន​ទេ) ហើយ​ប្រឹង​ផត​ពោះ។ ខុស​ពី​កាយវិការ ៥ ខាង​លើ យើង​អាច​ហាត់ Mountain Pose ពេល​ណា​ក៏​បាន ហើយ​មិន​ចាំ​បាច់​ហាត់​ទាំង​ពោះ​ទទេ​នោះ​ទេ តែ​ពេល​ផត​ពោះ​ ត្រូវ​ប្រឹង​ទប់​ឲ្យ​បាន ២០វិនាទី ចាំប្រលែង។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ ជួយ​ធ្វើ​ឲ្យ​ដង្ហើម​យើង​នឹងន ​ជួយ​បន្ថយ​ភាព​ឈឺ​ចាប់ និង​រមាស់​លើ​រាងកាយ។ លើស​ពី​នេះ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ រីករាយ និង​មាន​ថាមពល។

៧- កាយវិការ Warrior II Pose

Warrior II Pose  ជា​កាយវិការ​ឈរ​កន្ធែក​ជើង​ឲ្យ​ធំ ជង្គង់​ម្ខាង​រុល​ទៅ​មុខ ហើយ​ដៃ​ទាំង​ពីរ​លាត​សន្ធឹង​ទៅ​សង​ខាង។ ឈ្មោះ​កាយវិការ​នេះ​ត្រូវ​បាន​គេ​ដាក់​តាម​អ្នក​ចម្បាំង​បុរាណ​បុព្វបុរស​ហិណ្ឌូ​ឈ្មោះ Virabhadra ។ កាយវិការ​នេះ ​ធ្វើ​នៅ​ពេល​ពោះ​ទទេ និង​មិន​ត្រូវ​ធ្វើ​លើស​ពី ៣០វិនាទី ក្នុង​មួយ​ដង។

យ៉ូហ្គាពេលពពោះ Hello គ្រូពេទ្យ

គុណសម្បត្តិ៖ Warrior II Pose ជួយ​ធ្វើ​ឲ្យ​ស្មា​ត្រង់ ជួយ​ពង្រឹង​សុខភាព​សួត និង​ជួយ​ឲ្យ​ត្រគាក​ និង​ក្រលៀន​យឺត​ ងាយ​ពត់​ពែន។

៨- ចំណុច​ត្រូវ​ចង​ចាំ

ថ្វី​ត្បិត​កាយវិការ​យ៉ូហ្កាទាំង​នេះ ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាក់​ៗ​ និង​កូនក្នុងផ្ទៃ​ក៏​ពិត​មែន តែ​មាន​ចំណុច​ខ្លះ​ត្រូវ​ចង​ចាំ៖

– ចៀសវាង​ហាត់​នៅ​កន្លែង​ក្ដៅ

– កុំ​ប្រឹង​ខ្លាំង​ដូច​ពេល​យើង​ទាន់​មាន​ផ្ទៃពោះ បើ​ហត់​យើង​អាច​សម្រាក​បាន

– កុំ​ព្យាយាម​ពត់​ខ្លួន​ខ្លាំង​ហួស​

– ធ្វើ​តាម​កម្លាំង និង​តែង​តែ​សង្កេត​អាការៈ​ផ្ទាល់​ខ្លួន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.stylecraze.com/articles/yoga-for-first-trimester-pregnancy/#gref

កំណែ​ប្រែបច្ចុប្បន្ន

19/07/2019

អត្ថបទ​ដោយ CHHOEUNG Sothearoth

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jul 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម