លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ជាមតិណែនាំដល់ស្រីៗយើងថា ចាប់តាំងពីមានផ្ទៃពោះរហូតដល់ថ្ងៃសម្រាល ម៉ាក់ៗឡើងទម្ងន់បានតែចន្លោះពី ១០- ១២ គីឡូប៉ុណ្ណោះ មិនឲ្យលើសពី ១៤ គីឡូឡើយ។ ព្រោះពេលម្ដាយមានបញ្ហាលើសទម្ងន់ពេលមានផ្ទៃពោះ កូនក៏លើសទម្ងន់ដូចគ្នាទាំងពេលនៅក្នុងពោះ និងក្រោយសម្រាល។ ក្រៅពីអាហារល្អៗសម្បូរជីវជាតិហើយ លោកជំទាវឲ្យម៉ាក់ៗលេបថ្នាំជាតិដែក និងពពួកវីតាមីនមួយចំនួន ដើម្បីជួយឲ្យកូន និងយើងមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕