backup og meta

ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 27, 2020

    ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

    ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា របាយការណ៍​ខាង WHO បាន​បញ្ជាក់​ថា​ចាក់​វ៉ាក់សាំង​ពេល​ម៉ាក់​ៗ​ពពោះ ចាក់​មាន​ឥទ្ធិពល​ខ្ពស់ រហូត​ដល់​អាច​ការពារ​កូន​ក្រោយ​សម្រាល​បាន ៦ ខែ​នៃ​ជីវិត។ លោក​បាន​បន្ត​ទៀត​ថា អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ថា ចាក់សាំង​ផ្ដាសាយ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទោះ​ចាក់​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្លួន និង​កូន​ដែល​កើត​មក​ហើយ។

    វ៉ាក់សាំងផ្ដាសាយHello_គ្រូពេទ្យ

    ចំណែក​ទារក​ដែល​បាន​ទទួល​ចាក់សាំង​នេះ​នឹង​អាច​ការពារ​ពួកគេ​ពី​គ្រុន​ផ្ដាសាយ​ធំ​នៅ​ប៉ុន្មាន​ខែ​ដំបូង ហើយ​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា តាម​លោក​សាកសួរ​ម៉ាក់ប៉ា​ទារក​មួយ​ចំនួន​ក៏​ដែល​គ្មាន​ជំងឺ​ផ្ដាសាយ​ពេល​នៅ​តូច គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​មែន។

    ម៉ាក់​ៗ​មាន​ផ្ទៃពោះ ហើយ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ គឺ​មិន​ត្រឹម​តែ​ការពារ​ខ្លួនឯង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ការពារ​កូន។ ពេល​ម៉ាក់​ៗ​ចាក់​វ៉ាក់សាំង​នេះ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​អង់ទីករ​នៃ​ជំងឺ​ផ្ដាសាយ​ពី​ម្ដាយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។

    អត្ថបទ​ពាក់ព័ន្ធគ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម