backup og meta

ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?

ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?

និយាយ​ដល់​រឿង​ចង់​បាន​កូន ប្តី​ប្រពន្ធ​ភាគ​ច្រើន​ធ្វើ​មុខ​ជូរ​តែ​ម្តង ព្រោះ​រៀប​ការ​រាប់​ឆ្នាំ​ហើយ​ ព្យាយាម​យ៉ាង​ណា ក៏គ្មាន​កូន​នឹង​គេ។ គ្នា​យើង​ខ្លះ​ ដោយ​សារ​មាន​ធនធាន ​បាន​ព្យាបាល​គ្រប់​មធ្យោបាយ​ដើម្បី​អាច​មាន​កូន ប៉ុន្តែ​ខ្លះ​ជោគជ័យ ខ្លះ​ក៏​មិន​ជោគជ័យ។ ចំពោះ​រឿង​យក​កូន បច្ចុប្បន្ន​លើ​ទីផ្សារ គឺ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន ក្នុងនោះ​ថ្នាំ Prednisone ត្រូវ​គេ​លើ​មក​និយាយ​ច្រើន​ជាង​គេ។ តើ​ថ្នាំ Prednisone ជាអ្វី? ពិត​ជា​អាច​ជួយឲ្យ​មាន​កូនបាន​មែនអី? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ’ អាច​បញ្ជាក់​បាន។

១- ថ្នាំ Prednisone ជាអ្វី?

ថ្នាំ Prednisolone ដែល​គេ​ស្គាល់​ថា Prednisone ​ជា​ថ្នាំ Corticosteroid ជា​អ័រម៉ូន​សំយោគ​ សម្រាប់​ទប់​ស្កាត់​នូវ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន។ ថ្នាំ Prednisolone ត្រូវ​បាន​ប្រើ​សម្រាប់​ស្រីៗ​​ធ្លាប់​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត និង​ស្រីៗ​មាន​កោសិកា​ពិឃាដបែប​ធម្មជាតិ​ (NK – Natural killer cells) ក្នុង​ខ្លួនច្រើន ដែលកោសិកា NK ​ជា​កោសិកា​អាច​វាយ​ប្រហារ​ទៅ​លើ​គភ៌​​ក្នុង​ផ្ទៃ​បាន។ ចំពោះ​ប្រុសៗ ថ្នាំ Prednisolone ប្រើ​សម្រាប់​កាត់​បន្ថយ​ការ​ផលិត​អង់ទីករ​ ​ប្រឆាំង​ទៅ​នឹង​​មេជីវិត​ឈ្មោល​ ធ្វើ​ឲ្យ​មេជីវិត​ឈ្មោល​កើន​ឡើង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ថ្នាំ​នេះ​ មិន​ត្រូវ​បាន​ប្រើ​ចំពោះ​តែ​បញ្ហា​បង្ក​កំណើត​មួយ​ទេ  វា​​ក៏​អាច​ប្រើ​សម្រាប់គ្នា​យើង​​មាន​បញ្ហា​អាលែកហ្ស៊ី ជំងឺ​ឈាម ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​ស្បែក​ ដោយ​សារ​តែ​វា​មាន​អំពើ​ប្រឆាំង​នឹង​ការ​រលាក និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

២- ថ្នាំ Prednisolone ជាថ្នាំប្រើ​សម្រាប់ស្រីៗគ្មានពិត​មែន​អត់?

ទោះ​បី​ជា​ថ្នាំ​នេះ ​ត្រូវ​បាន​គ្រូពេទ្យ​គាំទ្រ​ឲ្យ​ប្រើក្នុង​ការ​ព្យាបាល​ក៏ពិត​មែន ប៉ុន្តែ​អត្ថប្រយោជន៍​ព្យាបាល​បញ្ហា​បង្ក​កំណើត​ នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ ដូច​នេះ​ហើយ ​ទើប​អ្នក​ជំនាញ ​ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការប្រើ​ប្រាស់​ថ្នាំ​នេះ។ មាន​ការ​សិក្សា​ជា​ច្រើន ដើម្បី​ធ្វើ​អំណះ​អំណាង​ទាក់​ទង​នឹង​មុខងារថ្នាំ ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រឈម​គ្រោះ​ថ្នាក់​​បញ្ហា​បាត់​បង់​កូន​ពេល​ពពោះ និង​ការ​គំរាម​កំហែង​របស់កោសិកា NK។ ទោះ​ជា​យ៉ាង​ណា ការ​សិក្សា​ទាំង​នោះ​ នៅ​តែ​ស្ថិត​ក្នុងទម្រង់​​តូច​មួយប៉ុណ្ណោះ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ មិន​ទាន់​មាន​ការ​សាកល្បង​ទូលំ​ទូលាយ​នោះ​ទេ។

អ្នក​ឯក​ទេស​ជន​ជាតិ​អូស្រ្តាលី​ បាន​ធ្វើ​ការ​សិក្សា​ពី​ការ​បញ្ចូល​ថ្នាំ Prednisolone ក្នុង​កម្រិត​ទាប ​ជាមួយ​នឹង​ថ្នាំ​ពង្រាវ​ឈាម​ឈ្មោះ Clexane ក្នុង​គោល​បំណង​ដើម្បី​បង្ក្រាប​កោសិកាពិឃាដ NK cells លើ​ស្រីៗ​ធ្លាប់​មានបញ្ហា​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត។ ឯ​លទ្ធ​ផល ក៏​បង្ហាញ​ពី​ផល​វិជ្ជមានច្រើន ប៉ុន្តែ​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់ ​ដើម្បី​ទាញ​សេចក្តី​សន្និដ្ឋាន​ទេ ​ដោយ​សារ​តែ​​ចូល​រួម​ក្នុង​ការ​សិក្សា មាន​ចំនួន​តិច​តួច​ពេក។

អត្ថបទពាក់​ព័ន្ធ៖

  • លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?
  • ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!

៣- របៀបប្រើថ្នាំ Prednisolone លើ​ស្រីៗ​គ្មាន​កូន

ចំពោះ​​ស្រីៗមក​រដូវ​ទៀង​ទាត់​ធម្មតា គ្រូ​ពេទ្យ​នឹង​ឲ្យ​ប្រើ​ថ្នាំ Prednisolone ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ ឯកម្រិត​ថ្នាំ​វិញ ​គឺ​ប្រែ​ប្រួល​ទៅ​តាមស្ថាន​ភាព​សុខភាព​ខុស​ៗ​គ្នា ហើយ​ជាទូទៅ​ គឺ​ក្នុង​កម្រិត ៥ មិលី្លក្រាម/​ថ្ងៃ។ ថ្នាំ Prednisolone ​ត្រូវ​ប្រើ​នៅ​ចន្លោះ​ពេល​មាន​ការ​បង្កកំណើត។ សម្រាប់​ស្រីៗ​មាន​កម្រិតកោសិកា​ពិឃាដខ្ពស់ ឬ​បរាជ័យ​ក្នុ​ងការ​ព្យាបាល​ឲ្យ​មាន​កូនពី​មុន​មក​ ត្រូវ​ប្រើ​ថ្នាំ Prednisolone ២សប្តាហ៍ មុន​ពេល​ការ​បង្ក​កំណើត​ចូល​មក​ដល់។

ស្រីៗ​គ្នា​យើង ​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នេះ នៅ​ពេល​ដែល​ការ​ធ្វើ​តេស្ត​ឈាម HCG បង្ហាញ​ពី​លទ្ធ​ផល​អវិជ្ជមាន។ ​បើ​មាន​លទ្ធផល​វិជ្ជមាន​ ត្រូវ​បន្ត​ប្រើ​វា​រហូត​ដល់​ការ​មាន​ផ្ទៃ​ពោះបាន ១២ សប្តាហ៍ ខណៈកម្រិត​ប្រើ​ប្រាស់ ​ត្រូវ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ។

៤- ហានិភ័យប្រើថ្នាំ Prednisolone

ការ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត​ច្រើន​ តែង​តែ​នាំ​មក​នូវ​ហានិភ័យ​មួយ​ចំនួន​ដល់​សុខ​ភាព ឯ​ផល​ប៉ះពាល់​ពី​ការ​ប្រើ​ថ្នាំ Prednisolone មាន​ដូច​ជា ឆាប់​ខឹង ថប់​បារម្ភ និង​មាន​បញ្ហា​ក្នុង​ការ​គេង។ លើស​ពី​នេះប្រើ​ពពួក Corticosteroid មុន​ពេល​មាន​ផ្ទៃ​ពោះ ​អាច​ប៉ះ​ពាល់​ដល់​ទារក​មិន​ទាន់​កើត​ផង​ដែរ ដូច្នេះ​មុន​ពេល​ប្រើ​ប្រាស់​ថ្នាំ Prednisolone ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ជាមុន ដើម្បី​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ក្នុង​ការ​ប្រើ​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prednisolone – the fertility wonder drug? http://www.yourivfjourney.com/prednisolone-the-fertility-wonder-drug/. Accessed May 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម