backup og meta

ពេលពពោះ គួរ​ហាត់​ប្រាណ​អត់? បើ​ហាត់ ​បាន​ប្រយោជន៍​អីមក​វិញ?

ពេលពពោះ គួរ​ហាត់​ប្រាណ​អត់? បើ​ហាត់ ​បាន​ប្រយោជន៍​អីមក​វិញ?

ហាត់​ប្រាណ​ពេល​ពពោះជា​រឿង​ល្អគួរ​ធ្វើ។ សំខាន់​ត្រង់​ថា គួរ​ហាត់​របៀប​ម៉េច​ ទើប​អត់​ប៉ះពាល់​កូន។ បើ​ចង់​មាន​កូន ស្រីៗ​យើង​គួរ​បង្កើត​ទម្លាប់​ហាត់​ប្រាណ មុន​យក​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖

១- ហាត់មុនមានផ្ទៃពោះ

បើ​ទម្លាប់​ហាត់​ប្រាណ​មុន​មាន​ផ្ទៃពោះ ធ្វើឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព និង​ធ្វើ​ឲ្យ​មាន​កម្លាំង ដើម្បី​ទ្រាំទ្រ​ពេល​ប្រឹង និង​បង្កើត​កូន​បាន​យ៉ាង​ល្អ ហើយ​ម៉ាក់ៗ​នឹង​ស្រក​ទម្ងន់​លឿន ពេល​សម្រាល​កូន​រួច។ ចំពោះ​ស្រីៗមាន​បញ្ហា​អត់​កូនដោយសារ​តែ​លើស​ទម្ងន់ ឬ​គីសដៃ​ស្បូន (Polycystic ovarian syndrom= PCOS) ការ​ហាត់ប្រាណ​អាច​ជួយ​បាន។

២- ដាក់ផែនការហាត់ភ្លាម

មនុស្ស​ជា​ច្រើន​ជ្រើសរើស​កម្មវិធី​ហាត់​ប្រាណ បន្ទាប់​ពីដឹង​ថា​មាន​ផ្ទៃពោះ។ ម៉ាក់ៗ​គួរ​ដឹង​ថា សុខភាព​ម្ដាយ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​សុខភាព​កូន​ក្នុង​ផ្ទៃ ដូចនេះ​ចាប់ផ្ដើម​កាន់តែ​លឿន​កាន់តែ​ប្រសើរ។ បើហាត់​ប្រាណ​ក្លាយ​ជា​ទម្លាប់ យើង​នឹង​យល់ថា វាកាន់​តែ​មាន​ភាព​ងាយស្រួល ពេល​ពពោះ។

៣- គម្រោងសាកួរ

ផែនការ​ដាក់​ហើយ ការ​តាំងចិត្ត​មាន​ហើយ តែ​មិន​ឈ្នះ​ការ​រវល់​សោះ ដូច្នេះ​ត្រូវ​មាន​គម្រោង​សាកួរ ត្រូវ​ធ្វើម៉េច​កុំឲ្យ​រំលង​ការ​ហាត់។ វា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ការ​ហាត់ប្រាណ​បាន​ជោគជ័យ។

៤- ហាត់ជួយសាច់ដុំខ្នង និងពោះ

ពេលកូន​ក្នុង​ផ្ទៃ​លូតលាស់ ពោះ និង​សុដន់​ម្ដាយ​កាន់តែ​រីកធំ​ឡើងៗ ធ្វើឲ្យ​បង្កើន​ទម្ងន់​ចំ​ចំណុច​កណ្ដាល ហើយ​ចេះ​តែ​ជំរុញ​ទៅមុខ។ ជា​លទ្ធផល​ផ្នែក​ផ្សេងៗ​តឹង ហើយ​រឹង។ ដូច្នេះ ការ​ពង្រឹង​សរសៃ​ពួរ​ពិត​ជា​សំខាន់​ណាស់។

យោងតាម​អ្នក​ជំនាញ ស្រីៗ​ដែល​មាន​សាច់ដុំ​ពោះរឹង និង​សាច់ដុំ​ខ្នង​ខ្លាំង មិន​សូវ​ចេះ​ឈឺ​ខ្នង ពេល​មាន​ផ្ទៃពោះ​ឡើយ។ ហាត់​សាច់ដុំ​ជុំវិញ​ក្បាល​ពោះ ធ្វើឲ្យ​យើង​មាន​តុល្យភាព​ជំហរកាន់តែ​ល្អ ដែល​នេះ​ពិត​ជា​សំខាន់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

៥- កុំហាត់ដើម្បីស្រកគីឡូ

ហាត់នេះ​ក្នុង​គោលបំណង​ឲ្យ​សុខភាព​ម្ដាយ និង​កូន​រឹងមាំ​ល្អ មិនមែន​ហាត់​យក​ស្រក​គីឡូទេ។ តុល្យភាព​នៃការ​ហាត់ប្រាណ និង​របប​អាហារ​ដែល​មាន​ជីវជាតិ វា​ចាំបាច់​ណាស់ ព្រោះ​រាងកាយ​ម៉ាក់ៗត្រូវ​ការ​ជីវជាតិ​គ្រប់​គ្រាន់ ដើម្បី​ចិញ្ចឹមកូន​ក្នុង​ពោះ។ មាន​កូន ទម្ងន់​ចាប់ផ្ដើម​ឡើង ចឹងហើយ មិន​បាច់​ឆ្ងល់ ហើយ​ទៅ​ហាត់​សម្រក​ទេ។

៦- កុំហាត់ខ្លាំងៗ

បើចូល​ចិត្ត​ហាត់​ខ្លាំងៗ ត្រូវប្តូរ ព្រោះ​ពេលនេះ​កំពុង​មាន​កូន​ក្នុង​ផ្ទៃ កុំចេះ​តែ​មិន​អី ហើយ​ប្រថុយ ឬ​ធ្វើតាម​ទម្លាប់ ព្រោះ​អាច​ប៉ះពាល់​ដល់​កូន។ ចាំ​សម្រាល ហើយ​កូន​រឹងដៃជើង ចាំ​ចាប់ផ្ដើម​ហាត់វិញ ក៏​មិនហួស​ពេល​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fitness Dos & Don’ts for Getting Pregnant. http://www.parents.com/getting-pregnant/pre-pregnancy-health/exercise/fitness-tips/ Accessed April 25, 2017

កំណែ​ប្រែបច្ចុប្បន្ន

09/03/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម