backup og meta

កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម

កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម

សម័យ​នេះ គ្មាន​កូន​ក៏ព្រួយ បើ​មាន​កាន់​តែ​បារម្ភ​ទៀត ខ្លាច​អូនៗ​កើត​មក​មិន​ឆ្លាត​នឹង​គេ មិន​គ្រប់​លក្ខណៈ កាយ​សម្បទារ​មិន​មាំ​មួន បារម្ភ​នេះ បារម្ភ​នោះ ពិសេស​អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​តែ​ម្តង។ “Hello គ្រូពេទ្យ’ ចង់​ណែ​នាំ​ពី​ជំងឺ​ម្យ៉ាង​សំដៅ​លើ​ការ​វិវត្តយឺត​ផ្នែក​សតិ​បញ្ហា​កុមារ ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ហៅថា អូទីស្សឹម គួរ​ឲ្យ​បារម្ភ​នោះ ជំងឺ​នេះ​ពេទ្យ​មិន​ដឹង​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​ទេ។ បើ​ចឹង​ ស្វែង​យល់​ពី​វិធី​បង្ការ​ទាំង​អស់​គ្នា ដើម្បី​អូនៗ​កើត​មក​មាន​សុខភាព​ល្អ

១- អូទីស្សឹម និង​មូលហេតុ​បង្ក

អូទីស្សឹម សំដៅ​លើ​ជំងឺ​ម្យ៉ាង​ពាក់​ព័ន្ធ​ការវិវត្ត​យឺតយ៉ាវ​ផ្នែក​សតិ​បញ្ហា​របស់​ក្មេង ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ឯកោ ប្រឈម​ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ច្រំដែល និង​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

មក​ទល់​នឹង​ពេល​នេះ មូល​ហេតុ​បង្ក​ឲ្យ​ជា​ជំងឺអូទីស្សឹម នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី គេ​ជឿ​ថា “ហ្សែន’ គឺ​ជា​កត្តា​ចម្បង​អាច​កំណត់​ថា​អូនៗ​កើត​មក មាន​ជំងឺ​នេះ​ដែរ​អត់។

ទោះ​មូល​ហេតុ​លើក​ឡើង​ស្ថិត​ក្នុង​លក្ខខណ្ឌ​កម្រ​ក្តី ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា បើ​ម៉ាក់ៗ​បាន​ប៉ះ​ពាល់​ជា​មួយ​សារធាតុ​គីមី​មួយ​ចំនួន​អំឡុង​ពេល​កំពុង​ពពោះ នោះអូនៗ ពេល​កើត​មក អាច​មាន​បញ្ហា​មិន​ប្រក្រតី។ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត លើក​ឡើង​ថា ជំងឺ​អូទីស្សឹម គឺ​បណ្ដាល​មក​ពី​​កត្តា​ហ្សែន និង​បរិយា​កាស​ជុំ​វិញ​ខ្លួន​យើង​ផ្ទាល់។

អ្វី​គួរ​ឲ្យ​ខ្លាច​បំផុត គ្រូពេទ្យ​មិន​ងាយ​ដឹង​បាន​ថា ទារក​​មាន​ជំងឺ​អូទីស្សឹម អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​នោះ​ឡើយ។ យ៉ាង​ណា បើ​ទោះ​មិន​អាច​ការពារ​ជំងឺ​នេះ​បាន​ទាំង​ស្រុង ប៉ុន្តែ​យើង​នៅ​តែ​មាន​វិធី​ជួយ​កាត់​បន្ថយ​ហានិភ័យ​មិន​ឲ្យ​អូនៗ​កើត​ជំងឺ​នេះ​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

  • បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល
  • មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ

ជំងឺអូទីស៊ឹម Hello គ្រូពេទ្យ

២- វិធី​សាស្ត្រ​បង្ការជំងឺ​អូ​ទីស្សឹម​អំឡុង​ពេល​ពពោះ

– រស់​នៅ​ប្រកប​ដោយ​ផា​សុកភាព៖ ការ​រស់​នៅ​មាន​សុខ​ភាព​ល្អ ដើ​រ​តួ​យ៉ាង​សំខាន់ ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​បេ​ប៊ី​ក្នុង​ផ្ទៃ​កើត​ជំងឺអូទីស្សឹម។ គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​បញ្ចៀស​បញ្ហា​អាច​កើត​លើ​ម៉ាក់ៗ និង​បេប៊ី។ ត្រូវ​ប្រាកដ​ថា យើង​ញ៉ាំ​តែ​អាហារ​ល្អៗ និង​ញ៉ាំ​អ្វី​យើង​ចង់​ញ៉ាំ ឬ​អាច​សាក​សួរ​គ្រូពេទ្យ​ ដើម្បី​ដឹង​បន្ថែម​ពាក់​ព័ន្ធ​អាហារ​រូបត្ថម្ភ និង​វីតាមីន សម្រាប់​ទ្រទ្រង់​បេប៊ី​ក្នុង​ផ្ទៃ។

គួរ​ចៀស​វាង ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ នៅ​​អំឡុង​ពេល​កំពុង​ពពោះ បើ​គ្មាន​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិត ឬ​សួរ​គ្រូពេទ្យ មុន​ពេល​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ទាំង​អស់ មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង។ លើស​ពី​នេះ បើ​គ្រូពេទ្យ​រក​ឃើញ​ថា យើង​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា Celiac disease ឬ PKU ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​បេប៊ី​កើត​ជំងឺ​ផ្សេងៗ​ក្រោយ​សម្រាល។ ហើយ​គួរតែ​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​បាន​សម្រាក​ខ្លះ​ផង។

អត្ថបទ​ពាក់​ព័ន្ធ៖ វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

– នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្យល់​ពុល៖ គេ​ជឿថា​ការ​ស្រូប​ខ្យល់​ពុល ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ជំងឺ​អូទីស្សឹម។ អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ Harvard ផ្នែក​សុខមាលភាព​សាធារណៈ បាន​រក​ឃើញ​ថា ក្មេង​ៗដែល​ម៉ាក់ៗ​ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​ច្រើន កាន់​តែ​បង្ក​ឱកាស​កើត​ជំងឺ​នេះ​ទ្វេ​ដង ពិសេស​អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​ក្នុង​ត្រីមាស​ទីបី។ បើ​ម៉ាក់ៗ ស្រូប​ខ្យល់​ពុល​កាន់​តែ​ច្រើន នោះ​ហានិ​ភ័យ​បេប៊ី​កើត​ជំងឺ​នេះ​មាន​កាន់​តែ​ខ្ពស់។

យ៉ាង​ណា មាន​វិធី​ជា​ច្រើន​ដើម្បី​ការពារ​យើង​គេច​ផុត​ពី​ខ្យល់​ពុល​ទាំង​នោះ ដូចជា ហាត់​ប្រាណ គួរ​តែ​ចៀស​វាង​ពេល​ដែល​ជាតិ​ពុល​ក្នុង​បរិយា​កាស​កើន​ឡើង​​ខ្លាំង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​អ៊ូអរ។ ​បើ​ដឹង​ថា​មាន​ជាតិ​ពុល​ក្នុង​ខ្យល់​កាន់​តែ​ខ្ពស់ យើង​គួរ​តែ​ហាត់​ប្រាណ​នៅ​ផ្ទះ​វិញ​ល្អ​ជាង។

– នៅ​ឲ្យ​ឆ្ងាយ​ពី​ជាតិ​គីមី​ពុល៖ ប៉ះ​ពាល់​ជា​មួយ​សារធាតុ​គីមី អំឡុង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ នោះ​ហានិ​ភ័យ​អូនៗ​អាច​កើត​ជំងឺអូទីស្សឹម កាន់​តែ​ច្រើន​ដូចគ្នា។ ថ្មីៗ​នេះ មាន​ការ​សិក្សា​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាងជំងឺ​អូទីស្សឹម និង​ការ​ប៉ះ​ពាល់​ជាមួយ​បរិយាកាស​ជុំ​វិញ​ខ្លួន ដូច​ជា សារធាតុ​លោហៈ ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ខ្យល់​ពុល​តាម​ដង​ផ្លូវ​ជា​ដើម។

គួរ​តែ​ដឹង​ពី​សារធាតុ​គីមី​ឲ្យ​បាន​ច្បាស់​លាស់ ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា ពិភាក្សា​ជាមួយ​គ្រូពេទ្យ គួរ​ធ្វើ​អ្វី​ល្អ​សម្រាប់​ម៉ាក់ៗ និង​បេប៊ី​ ក៏​ដូច​ជាអ្វី​ដែល​មិន​ត្រូវ​ធ្វើ។ កាត់​បន្ថយ​ការ​ញ៉ាំ អាហារ​កំប៉ុង នៅ​ឲ្យ​ឆ្ងាយ​ពី​សារធាតុ​ទាំង​ឡាយ​ណា​មាន​ផ្ទុក​ក្លិន​ក្រអូប មិន​គួរ​ប្រើ​ដប​ទឹក​ធ្វើ​ឡើង​ពីអាលុយ​មីញ៉ូម ឬ​ប្លាស្ទិច​នោះ​ឡើយ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can You Prevent Autism? http://www.webmd.com/brain/autism/can-you-prevent-autism. Accessed August 15, 2017

Preventing Autism in Pregnancy: Is it Possible? https://www.fitpregnancy.com/baby/health-development/ways-reduce-your-babys-risk-autism. Accessed August 15, 2017

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម