backup og meta

ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច

ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច

ស្ត្រី​ពពោះ​ ដែល​ចង់​តម​អាហារ​ ជា​ពិសេស​អំឡុង​ត្រីមាស​ទី៣ ចាំបាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​គ្រូ​ពេទ្យ។ ​គ្រា​ជិតសម្រាល​នេះ កូន​ក៏​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ល្អគ្រប់គ្រាន់​ដែរ ហើយ​សុខភាព​ម្ដាយ​ទៀតសោត ក៏​ត្រូវ​តែ​ល្អ​រឹងមាំ ត្រៀម​សម្រាល​កូន។ ប៉ុន្តែ មិនមែន​មានន័យ​ថា យើង​តម​អាហារអត់​បាន​ទេ ទោះ​ជា​ជិត​សម្រាល​ក៏​ដោយ។ តើ​ម៉ាក់ៗគួរ​ញ៉ាំ​យ៉ាង​ម៉េច តម​យ៉ាង​ម៉េច កុំ​ឲ្យ​ប៉ះពាល់?

១- ​យក​ចិត្ត​ទុក​ដាក់​តម្រូវ​ការ និង​ពេលវេលា​គួរ​ចាប់​ផ្ដើម​តម

​ចំណុច​សំខាន់​ជាង​គេ គឺ​ពិគ្រោះ​ជា​មួយ​ពេទ្យ ដោយ​ប្រុងប្រយ័ត្ន ​​ដើម្បី​ធានា​ពី​ស្ថាន​ភាព​សុខ​ភាព​​ជាមុន​សិន។

ជា​ទូ​ទៅ ​ស្ត្រី​ពពោះ ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ការ​តម​អាហារ​​សម​រម្យ​បំផុត​ គឺ​នៅ​ក្នុង​សប្តាហ៍​ទី ១៦-២៨ ឬ ខែ​ទី ៤-៧ ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​នេះ​ រាង​កាយ​របស់​ម្តាយ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របស់​អ័រ​ម៉ូន​ក្នុង​ខ្លួន​បាន ដូច្នេះ​ហានិភ័យ​​នៃ​ការ​តម​អាហារ​ក្នុង​អំឡុង​ពេល​នេះ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ។

ត្រី​មាស​ទី​៣ គឺ​រាប់​ចាប់​ពី​ខែទី​៧ ដល់​ខែទី​៩ ឬ​មុន​ពេល​សម្រាល។ នៅ​អំឡុង​ពេល ​៣ ​ខែ​ចុង​ក្រោយ​នេះ ស្ត្រី​​តែង​មាន​អារម្មណ៍​ភ័យ​ព្រួយ​ចំពោះ​ខ្លួន​ឯង​ដែល​ប្រឈម​មុខ​នឹង​ការ​បង្កើត​កូន។ តាម​​​វេជ្ជសាស្រ្ត ស្ត្រី​ពពោះ​អាច​តម​អាហារ​បាន ព្រោះ​មិន​មាន​បញ្ហា​ភ្លាម​ៗ​ទេ។ ជា​ធម្មតា​ តម្រូវ​ការ​ក្នុង​ការ​ញ៉ាំ​សារ​ធាតុ​ចិញ្ចឹម​របស់​ស្ត្រី​មាន​គភ៌​គឺ​ចន្លោះ​ពី ២.២០០ ទៅ ២.៣០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ដរាប​ណា​កម្រិត​ជីវជាតិ​​គ្រប់​គ្រាន់ នោះ​ស្ត្រី​ពពោះ​នឹង​មិន​មាន​គ្រោះថ្នាក់​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តម្រូវ​ការ​ជីវជាតិ​មាន​ភាព​ខុស​គ្នា​រវាង​ស្ត្រី​ម្នាក់​ៗ ទោះ​ផ្លាស់​ប្ដូរ​​ចំណី​ញ៉ាំ​រាល់​ថ្ងៃ​ក៏​ដោយ។

២- ចំណាំ​​​អាហារ​ដែល​តម​

-​ សុខ​ភាព​​ត្រូវ​ល្អ​ជា​និច្ច៖ ​សុខ​ភាព​រាង​កាយ​របស់​ម្តាយ​​​សំខាន់​ណាស់​ ដើម្បី​អាច​ឲ្យ​ស្ត្រី​ពពោះ​អាច​សម្រេច​ចិត្ត​តម​អាហារ​​បាន​ ឬ​អត់។ ​​បើ​ម្តាយ​មាន​រាង​កាយ​​​ខ្សោយ ការ​តម​អាហារ​អាច​ប៉ះ​ពាល់​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ​ពេល​ឈាន​ដល់​ខែ​ទី ៩ របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ជា​ទូទៅ​តែង​តែ​មាន​ការ​ថប់​បារម្ភ​ក្នុង​រយៈពេល​ទន្ទឹង​​រង់​ចាំ​ការ​ឆ្លង​ទន្លេ។ ​​​​​​

-​ ចាំបាច់​រក្សា​តុល្យ​ភាព​អាហា​​រ៖ ​​បើ​​​មាន​អារម្មណ៍​ថា​​​អត់​សូវ​មាន​កម្លាំងកំហែង​ ឈប់​តម​ភ្លាម ហើយ​រក​អី​ញ៉ាំ​ប៉ូវៗ។ ត្រូវ​​យក​ចិត្ត​ទុក​ដាក់​លើ​បរិមាណ​​​ និង​គុណ​ភាព​​​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្គ្រប់​​តម្រូវ​ការ​ជីវជាតិ​ ដែល​ត្រូវ​ការ​​ប្រចាំ​ថ្ងៃ​ពី ២៨៥ ទៅ ៣០០ គីឡូ​កាឡូរី។ ចំនួន​កាឡូរី​ដែល​កើន​នេះ​ ព្រោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ញ៉ាំ​កើន​ឡើង​តាម​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បរិមាណ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ ​វីតាមីន​ពី​ផ្លែ​ឈើ និង​បន្លែ​ដែល​​​បាន​ញ៉ាំ។ នៅ​ក្នុង​អំឡុង​ពេល​នេះ​វីតាមីន B1 គឺ​ត្រូវ​ការ​ជា​ចាំបាច់​ ការ​បន្ថែម​ជាតិ​ទឹក​គឺ​ដើម្បី​រក្សា​ការ​កើន​ឡើង​នៃ​បរិមាណ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។

-កាត់​បន្ថយ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់៖ នៅ​ក្នុង​ត្រី​មាស​ទី៣ ស្រ្តីពពោះ​តែងមាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ ព្រោះ​ខ្លួន​កាន់​តែ​ធ្ងន់។ ការ​ឡើង​ទម្ងន់​គឺ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ​បើ​​​ញ៉ាំ​​ជាតិ​ស្ករ​ក្នុង​ខ្លួន​​​ច្រើន​ហួស វា​នឹង​អាច​បណ្តាល​ឲ្យ​ទារក​ដែល​កើត​មក​​​លើស​ទម្ងន់ដែរ​ ដូច្នេះ​​ត្រូវចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន ឬ​សារ​ជាតិ​ផ្អែម​សិប្បនិម្មិត​ដែល​បណ្តាល​ឲ្យ​ធាត់។

អត្ថបទពាក់ព័ន្ធ

  • ត្រូវដឹង​ផង! ឡើងទម្ងន់ខ្លាំង​ពេល​ពពោះ​គ្រោះ​ថ្នាក់​ណាស់
  • អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?
  • ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fasting in pregnancy. Https://www.babycentre.co.uk/a1028954/fasting-in-pregnancy . Accessed June 6, 2017.

Fasting During Pregnancy – Is Fasting Safe For Pregnant Women? Http://www.beingtheparent.com/fasting-during-pregnancy/ . Accessed June 6, 2017.

Eating right during pregnancy. https://medlineplus.gov/ency/patientinstructions/000584.htm. Accessed June 6, 2017.

Pregnancy Nutrition. http://americanpregnancy.org/pregnancy-health/pregnancy-nutrition/. Accessed June 6, 2017.

How many calories a day do I need while I’m pregnant? https://www.babycentre.co.uk/x568598/how-many-calories-a-day-do-i-need-while-im-pregnant. Accessed June 6, 2017.

កំណែ​ប្រែបច្ចុប្បន្ន

07/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម